ចង់ដឹងហេតុអ្វីអ្នកមិនធ្វើអីគេសោះ នៅតែមានអ្នកស្អប់ រើសរូបមួយដើម្បីដឹងមូលហេតុ

  • 2020-06-11 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ ​អ្នក​អត់​បាន​ទៅ​ធ្វើ​អាក្រក់​ដាក់​គេ​ផង ​បែរ​ជា​នៅ​សុខ​ៗ​គេ​មក​ស្អប់​ គេ​មក​ច្រណែន​ឈ្នានីស​អ្នក​ទៅ​វិញ។ ​អ្នក​ប្រាកដ​ជា​ឆ្ងល់​ក្នុង​ចិត្ត​ខ្លះ​មិន​ខាន ​ដូច្នេះ​អ្នក​អាច​ជ្រើស​យក​រូប​មួយ​ ហើយ​ផ្ទៀង​ផ្ទាត់​ចម្លើយ​ខាង​ក្រោម​ទាំង​អស់​គ្នា។

បើ​អ្នក​រើស​យក A

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​​ដទៃ​មិន​សូវ​ចូលចិត្ត​អ្នក​មក​ពី ​អ្នក​ជា​មនុស្ស​​ប្រើ​អារម្មណ៍​ពេក ​មិន​ច្បាស់​លាស់ អារម្មណ៍​មិន​​ថេរ ស៊ាំ​ញ៉ាំ​ច្រើន ផ្លាស់​ប្ដូរ​មិន​ទៀង​ទាត់​ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្បែរ​អ្នក​ពិបាក​ក្នុង​ការ​សម្រប​ជាមួយ​អ្នក​បន្តិច។

ពួក​គេ​ពិបាក​ប៉ាន់​ស្មាន​អំពី​អ្វី​ដែល​អ្នក​កំពុង​គិត ​ជួន​កាល​រហូត​ធ្វើ​ឲ្យ​ពួក​គេ​យល់​ច្រលំ និង​មិន​សូវ​ជឿ​ទុក​ចិត្ត​លើ​អ្នក​ផង​ដែរ។ ពេល​ខ្លះ អ្នក​ហាក់​ដូច​ជា​បង្ហាញ​ឲ្យ​​មនុស្ស​​ដទៃ​មើល​ឃើញ​ពី​ភាព​ជឿ​ជាក់​របស់​អ្នក​ខ្លាំង​ណាស់ ​គឺ​បើ​ថា ១ ​គឺ​១ ​បើ​ថា​២ ​គឺ​២​តែ​ម្តង ហើយ​ក៏​ពូកែ​ធានា​អះ​អាង​ ក្លាហាន​ដោះ​ស្រាយ​បាន​បញ្ហា​ធំ​ៗ​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ស្រប​ពេល​ដែល​អ្នក​ជា​មនុស្ស​បង្កប់​ដោយ Password ​អ្នក​ក៏​ជា​មនុស្ស​គួរ​ឲ្យ​សរសើរ​ផង​ដែរ។

រូបតំណាង

​បើ​អ្នក​រើស​យក B

​តាម​ពិត​អ្នក​គ្រាន់​តែ​ចង់​រស់​នៅ​​ដោយ​ភាព​ស្ងប់​ស្ងាត់ ​សុភមង្គល និង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​អាក់​អន់​ស្រពន់​ចិត្ត​ប៉ុណ្ណោះ។ ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ជួយ​យក​អសារ​អ្នក​ដទៃ ។ ម្ល៉ោះ​ហើយ​នៅ​ពេល​មាន​នរណា​មក​ពឹង​ពាក់​ អ្នក​ពិបាក​ហារ​មាត់​បដិសេធ​ណាស់ រហូត​ធ្វើ​ឲ្យ​គេ​បែរ​ជា​គិត​ថា​អ្នក​ជា​មនុស្ស​ងាយ​ស្រួល រហូត​ដល់​ជន​ចូល​ចិត្ត​កេង​ចំណេញ​មួយ​ចំនួន​យល់​ថា​អ្នក​ជា​មនុស្ស​ល្ងង់ ងាយ​ប្រើ និង​ស្រួល​គេ​បង្វិល​តាម​ចិត្ត។

​អំពើ​ល្អ​របស់​អ្នក ​ការ​ចេះ​ជួយ​គ្នា​ និង​ការ​ឲ្យ​តម្លៃ​រួម​ទាំង​ការ​ចេះ​គោរព​នេះ ​បែរ​ជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​យល់​ថា​ អ្នក​ជា​ប្រភេទ​បែប Fake ​ធ្វើ​ខ្លួន​ដូច​ផ្កាឈូក​នៅ​ក្នុង​ក្រុម​ទៅ​វិញ។ ​ហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​មនុស្ស​​មិន​យល់​ពី​អ្នក​ច្បាស់​​គេ​បែរ​ជា​ស្អប់ និង​មិន​ចូល​ចិត្ត​អ្នក​ត្រង់​ចំណុច​នេះ។

រូបតំណាង

​​​បើ​អ្នក​រើស​យក C

​មូល​ហេតុ​ដែល​មនុស្ស​ដទៃ​​មិន​សូវ​ចូល​ចិត្ត​អ្នក ​មក​ពី​អ្នក​ជា​មនុស្ស​ស្ទាក់​ស្ទើរ​ច្រើន។ ​នៅ​ពេល​ចង់​ធ្វើ​អ្វី​មួយ ​អ្នក​ត្រូវ​គិត​គូ វាស់​វែង​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​លម្អិត។ ដោយសារ​តែ​ល្អិត​ល្អន់​បែប​នេះ​ហើយ ធ្វើ​ឲ្យ​មនុស្ស​ដែល​កំពុង​មិន​ចូលចិត្ត​អ្នក​ស្រាប់ ​គេ​គិត​ថា​ អ្នក​ជា​មនុស្ស​​ចិត្ត​ចង្អៀត​ណាស់ ។

បើ​​ទោះ​ជា​អ្នក​ព្រម​តាម​គំនិត​​មនុស្ស​ដទៃ ​ក៏​អ្នក​ព្យាយាម​មិន​ចោល​ខ្លួន​ឯង​ទាំង​ស្រុង​ដែរ ហើយ​កម្រ​មិន​បង្ហាញ​ពី​ការ​ធានា​អះ​អាង​ណាមួយ​ផង​ដែរ។​ ​ ថ្វី​ដ្បិត​បុគ្គលិក​លក្ខណៈ​នេះ​ល្អ​ក៏​ពិត​មែន ​តែ​វា​បែរ​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​មិន​​ចូល​ចិត្ត​អ្នក​ទៅ​វិញ រហូត​ពេល​ខ្លះ​អ្នក​ពិបាក​​ឈោង​យក​​ការ​សម្រេច​ជារួម​របស់​សមាជិក​ក្រុម និង​ឱកាស​ក្នុង​ការ​សាទរ​អ្នក។

រូបតំណាង

​​​​បើ​អ្នក​រើស​យក D

ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ទូ​ទៅ ​អ្នក​ប្រៀប​ដូច​ជា​កូន​ក្មេង​ពេញ​ដោយ​​មោទកភាព ​នៅ​តែ​ក្មេង​ខ្ចី និង​ហាក់​ដឹង​តិច​តួច​ពី​ភាព​រាក់​ជ្រៅ​ ល្បិច​កិច្ច​កល្យ​ក្នុង​សង្គម។ ​អ្នក​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ និង​ឆ្លាត​វៃ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដោយសារ​អ្នក​ច្រើន​ទុក​ចិត្ត​គេ​ពេក រហូត​ពេល​ខ្លះ​គេ​​បែរ​ជា​​មិន​សូវ​គោរព និង​ស្ញប់​ស្ងែង​អំពី​អ្នក​ឡើយ។

មូល​ហេតុ​​ដែល​មនុស្ស​ដទៃ​មិន​ចូលចិត្ត​អ្នក ​មក​ពី​អ្នក​ឆាប់​ឆេវឆាវ មិន​សូវ​ចេះ​ទប់​​អារម្មណ៍ និង​ក្រេវ​ក្រោធ​ច្រើន។ ​យ៉ាង​ណា​ក៏​ដោយ ​ ​​នៅ​ពេល​នរណា​ម្នាក់​ចូល​មក​លេង​សើច ឬ​ចំអន់​អ្នក​លេង​ខុស​ទំនង ធ្វើ​ឲ្យ​អ្នក​ពិបាក​ទប់​អារម្មណ៍​ណាស់។ ​ពួក​គេ​មិន​គិត​ថា ទង្វើ​របស់​ពួក​គេ​ហួស​ហេតុ​ឡើយ ​តែ​បែរ​ជា​យល់​ថា អ្នក​ជា​មនុស្ស​ប្រកាន់​ច្រើន​ក្នុង​កែវ​ភ្នែក​គេ​ទៅ​វិញ។ ​

រូបតំណាង

អានបន្ត៖ ​ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម