កំពុង​យីអ៊ុន​ដាក់ អារក្ស​ជាន់ អាច​ដោះ​បាន​ដោយ​ខ្លួន​ឯង​​ដោយ​វិធី​ទាំង​នេះ

  • 2020-06-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចេញ​ទៅ​រក​អ្នក​ជួយ​រំដោះគ្រោះ​នៅ​ខាង​ក្រៅ អ្នក​អាច​សាកវិធី​ទាំង​អស់​នេះ​សិន ប្រសិន​បើ​កំពុ​ង​ជួប​រឿង​មិន​រលូន​ក្នុង​ជីវិត។

មនុស្ស​មួយ​ចំនួន នៅ​ពេល​ចេះ​តែ​ជួប​រឿង​មិន​ដូច​បំណង តែង​មាន​ទំនោរ​ទៅ​រក​ជំនួយ​ខាង​ក្រៅ​ដើម្បី​ជួយ​លើក​រាសី ឬ​ហុងស៊ុយ​ជា​ដើម។ យ៉ាងណាក្ដី មាន​រឿង​មួយ​ចំនួន គឺ​អាច​ធ្វើ​ខ្លួន​ឯង​បាន​ដើម្បី​ជួយ​ឲ្យ​យីអ៊ុន​របស់​យើង​មាន​ជោគជតាជាង​មុន។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ដែល​អាច​លើក​រាសី​បាន ដោយ​យើង​អាច​ធ្វើ​ដោយ​ផ្ទាល់​ខ្លួន។

១. រៀប​ចំ​កន្លែង​ធ្វើ​ការ បន្ទប់​ទទួល​ភ្ញៀវ ផ្ទះ​បាយ

យោង​តាម​អ្នក​ជំនាញ​ហុងស៊ុយ ដើម្បី​អូសទាញ​ហុងស៊ុយ​ឲ្យ​បាន​ល្អ នៅ​ក្នុង​ផ្ទះ​មិន​ត្រូវ​ទុក​ឲ្យ​អារាត់អារាយ​ឡើយ ដោយ​តម​បំផុត​គឺ​បន្ទប់​ទទួល​ភ្ញៀវ​ហាម​មាន​សំរាម ឬ​ក្លិន​ស្អុយ​អាក្រក់។ កន្លែង​ធ្វើ​ការ​ត្រូវ​រៀប​ចំ​ឲ្យ​មាន​ពន្លឺ​គ្រប់​គ្រាន់ កុំ​ឲ្យ​សត្វ​ជុះ​ដាក់។ ផ្ទះ​បាយ​ត្រូវ​រៀប​ឲ្យ​ស្រឡះ ហាម​ទុក​សំរាម​ឲ្យ​គរ​ច្រើន​ជ្រុល។ ផ្លូវ​លូ ឬ​ផ្លូវ​បង្ហូរ​ទឹក​ចៀស​វាង​ការ​កក​ស្ទះ​ដែល​ធ្វើ​ឲ្យ​លុយ​កាក់​មិន​អាច​ហូរ​ចូល​បាន។

២. បោះ​ចោល​ភ្លាម​នៅ​របស់​បែក បាក់ ពុក​ ឬ​រលួយ

មនុស្ស​មិន​តិច​ឡើយ ដោយ​សារ​តែ​មាន​ចិត្ត​​ស្ដាយ​របស់ ហេតុ​ដូច​នេះ​ហើយ ទោះ​បី​ជា​របស់​ខូច​ហើយ​ក៏​ដោយ ក៏​នៅ​តែ​សន្សំ​ទុក។ យ៉ាងណាក្ដី នេះ​គឺ​ជា​ប្រការ​ដែល​តំណម​ជា​ទី​បំផុត​ក្នុ​ង​រឿង​ហុងស៊ុយ។ ជាពិសេស របស់​ដែល​ធ្វើ​ពី​កញ្ចក់ ឈើ ថ្ម​ណា​ដែល​បែក​បាក់​ខូច​ហើយ គឺ​ត្រូវ​ចោល​ភ្លាម ចៀស​វាង​នាំ​រឿង​ចង្រៃ​ដល់​ខ្លួន។

៣. កាត់​បន្ថយ​ខ្យល់

ដោយ​សារ​តែ​អាកាសធាតុ​អាស៊ី​អាគ្នេហ៍​មាន​លក្ខណៈ​ក្ដៅ និង​សើម ផ្ទះ​ជា​ច្រើន​បាន​ព្យាយាម​សង់​ផ្ទះ​ខ្លួន​យ៉ាង​ម៉េច ឲ្យ​ខ្យល់​ចូល​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ យ៉ាងណាក្ដី​ តាម​តម្រា​ហុងស៊ុយ ក្រៅ​ពី​កត្តា​សុខភាព​មិន​ល្អ ដោយ​សារ​ត្រូវ​ខ្យល់​ច្រើន​ពេក​នោះ។​ខ្យល់​បក់​ចូល​ផ្ទះ​ខ្លាំង​ៗ និង​ច្រើន​ក៏​បក់​ទៅ​អស់​នូវ​លាភ​ សំណាង​របស់​ម្ចាស់​ផ្ទះ​ផង​ដែរ។ សម្រាប់​ផ្ទះ​ណាដែល​មាន​ខ្យល់​បក់​ខ្លាំង​ពេក អាច​ឧបកិច្ច​បាន​ដោយ ទិញ​របាំង​តាំង​ផ្ទះ​មក​ដាក់​នៅ​បន្ទប់​ទទួល​ភ្ញៀវ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម