​ក្លាយជានារីមានភាពទាកទាញខ្ពស់ក្នុងក្រសែភ្នែកអ្នកដទៃ ដោយរឿង៤យ៉ាងនេះ

  • 2020-06-10 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​ភាព​ទាក់​ទាញ ​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​គ្រប់​គ្នា ​នរណា​ក៏​ប្រាថ្នា​ដែរ។ ​តែ​ថា​​​ពេល​ខ្លះ​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​ភាព​ទាក់​ទាញ​មិន​មែន​ចេះ​តែ​អាច​ទទួល​បាន​ងាយ​ៗ​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ក៏​នូវ​មាន​វិធី​ជា​ច្រើន​ក្នុង​ការជួយ​អ្នក​អាច​ក្លាយ​ជា​នារី​ម្នាក់ ​បង្កើន​ភាព​ទាក់​ទាញ​បាន​មួយ​កម្រិត​ពី​កែវ​ភ្នែក​អ្នក​ផងបាន។

១. ​កុំ​ងាយ​នឹង​ចុះ​ចាញ់​ខ្លួន​ឯង​ពេក

ធ្វើ​ជា​មនុស្ស​មិន​បាច់​ល្អ​ឥត​ខ្ចោះ​ពេក​ទេ ​សំខាន់​ខ្លួន​ឯង​រីករាយ​គឺ​បាន​ហើយ។ ​ដូច្នេះ ​អ្នក​គួរ​តែ​បើ​ក​ចិត្ត​ឲ្យ​ទូលាយ និង​សប្បាយ​ចិត្ត​ជាមួយ​មនុស្ស​ផង​គ្នា​ដើម្បី​ជួយ​អ្នក​​បាន​រាប់​អាន​មិត្តភក្កិ​ថ្មី​ៗ។

២. បន្ត​ធ្វើ​រឿង​ល្អ​ៗ​បន្ថែម​ទៀត

​នៅ​ពេល​ធ្វើ​អ្វី​មួយ ​មនុស្ស​ខ្លះ​រំពឹង​ចង់​បាន​ផល​តប​ស្នង​មក​វិញ។ ​តែ​បើ​អ្នក​ផ្តោត​លើ​លទ្ធផល​នោះ​ពេក ​អ្នក​អាច​នឹង​ក្លាយ​ជា​មនុស្ស​ពូកែ​អួត​មិន​ខាន។ ​នៅពេល​អ្នក​ធ្វើ​អ្វី​មួយ​បាន​ផល​ល្អ ​​មិន​បាច់​បង្ហាញ​ទៅ​មនុស្ស​គ្រប់​គ្នា​ទេ ​គ្រាន់​តែ​រក្សា​វា​ក្នុង​ចិត្ត គឺ​ផ្លូវ​ចិត្ត​មាន​ភាព​ស្ងប់​សុខ​គ្រប់​គ្រាន់​ហើយ។

៣. មើល​ថែ​ទាំ​ខ្លួន​ឯង

មនុស្ស​ដែល​រស់​នៅ​មាន​គម្រោង​ច្បាស់​លាស់​និង​ចេះ​ផ្តល់​អត្ថន័យ​សម្រាប់​ជីវិត​ខ្លួន​ឯង ​នឹង​តែង​តែ​ទទួល​បាន​ការ​ទាក់​ទាញ​ពី​អ្នក​ដទៃ។ ពួក​គេ​គ្មាន​ពេល​វេលា​មក​ធ្វើ​រឿង​អត់​ប្រយោជន៍​ក្នុង​ជីវិត​ឡើយ ​ម្ល៉ោះ​ហើយ​ក្នុង​ជីវិត​នេះ​ ​អ្នក​ត្រូវ​ចេះ​សួរ​ខ្លួន​ឯង​ថា ពេល​ធ្វើ​រឿង​នេះ​ទៅ តើ​អ្នក​សប្បាយ​ចិត្ត​ទេ? ​ស្តាប់​សម្លេង​បេះ​ដូង​របស់​អ្នក ​ហើយ​អ្នក​នឹង​អាច​ជ្រើស​រើស​ចម្លើយ​ត្រូ​វ​មួយ​មិន​ខាន។

៤. ​រើស​អ្វី​ដែល​ជួយ​​អ្នក​រីករាយ

នៅ​ពេល​នរណា​ម្នាក់​ចង់​បាន​សុភមង្គល​ពិត​ប្រាកដ ​ពួក​គេ​តែង​តែ​បញ្ចេញ​វា​មក​ខាង​ក្រៅ​ ហើយ​ពេល​នោះ​អ្នក​ដទៃ​នឹង​សម្គាល់​បាន។ ​ដូចនេះ ​កុំ​រឹង​រូស សូម​ស្តាប់​មតិ​យោបល់​ពី​អ្នក​ដទៃ​ដើម្បី​ពង្រឹង​ខ្លួន​ឯង។ ​ក្នុង​ជីវិត​នេះ ​បើ​ទោះ​ជា​ប្រឈម​នឹង​បញ្ហា​ក៏​ដោយ ​តែ​ត្រូវ​ចាំ​ថា​ជីវិត​នេះ​គឺ​ជា​របស់​អ្នក ​ដូច្នេះ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ក៏​ស្ថិត​នៅ​លើ​អ្នក​ផង​ដែរ៕​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម