ស្លៀក​រ៉ូបម៉ូដដូចគ្នា​នឹង Angelababy កាល២ឆ្នាំមុនមែន​ពិត Han So Hee នៅ​តែ​ស្អាត​

  • 2020-06-10 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Baeksang តែ​មួយ គេ​សង្កេតឃើញ​វត្តមាន​របស់​កំពូល​សម្រស់​ជា​ច្រើន ដោយ​​រលក​ក្រោយ​បាន​ច្រាន​រលក​មុខ​ក៏​មាន។

ខុស​ពី​កម្មវិធី​នានា​ដែល​ត្រូវ​ពន្យារ​ដោយ​សារ​ជំងឺ​កូវីដ​១៩​នោះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​វិស័យ​ភាពយន្ត Baeksang មិន​ត្រូវ​បាន​ប៉ះពាល់​ឡើយ ដោយ​នៅ​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​ធម្មតា។ ទោះ​បី​ជា​មាន​កំពូល​តារា​ចូល​រួម​ជា​ច្រើន​រូប​មែន​ពិត តែ​វត្តមាន​របស់​តារា​ស្រី​កំពុង​ឡើង​កូដ Han So Hee ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ពិសេស​ដោយ​សារ​សម្រស់​ដ៏​លេច​ធ្លោ​របស់​ខ្លួន។

នៅ​ក្នុង​កម្មវិធី​ដដែល​នេះ តារា​សម្ដែង និង​ចម្រៀង​លំដាប់​ A ស្រី​កូរ៉េ Suzy រ៉ាប់រង​តួនាទី​ពិធីការិនី។ ទោះ​បី​ជា​នៅ​តែ​ស្រស់​ស្អាត​ដូច​សព្វមួយ​ដង​ក៏​ដោយ តែ​ដោយសារ​តែ​ស្លៀក​រ៉ូប​លាត មិន​មាន​អ្វី​ញ៉ាំង​ច្រើន ស្រី​ស្អាត​​២៦​ឆ្នាំ មិន​សូវ​ទាក់ទាញ​ប៉ុន្មាន​ឡើយ។ បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ ក៏ដូច​ជា​អន្តរជាតិ​ជា​ច្រើន បាន​វាយ​តម្លៃ​ថា លើក​នេះ​ម្ចាស់​បទ Good Bye Baby ចាញ់​ប្រៀប​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ហើយ។

យ៉ាងណាក្ដី អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ រ៉ូប​ដែល Han So Hee ស្លៀក​ក្នុង​កម្មវិធី​ខាង​លើ មិន​មែន​ជា​រ៉ូប​ថ្មី​នៅ​លើ​កម្រាល​ព្រំ​ក្រហម​នោះ​ឡើយ ដោយ​កាល​ពី​ឆ្នាំ ២០១៨ ក្នុង​កម្មវិធី GQ Men កំពូល​តារា​សម្ដែង​ស្រី​ចិន Angelababy បាន​ស្លៀក​ម្ដង​រួច​ម​កហើយ។ ស្លៀក​ក្រោយ រៀម​ច្បង​មែន​ពិត តែ Han So Hee ត្រូវ​បាន​ទស្សនិកជន​សរសើរ​ថា​ស្អាត​ម្យ៉ាង​ម្នាក់៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម