គួរដឹងពីការកើតមុននៅលើផ្ទៃមុខជួយប្រាប់ពីបញ្ហាសុខភាពអ្នកនិងវិធីថែរក្សាមុខតាមវិធីសាមញ្ញខ្លីៗ

  • 2020-06-10 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុននៅលើផ្ទៃមុខកើតឡើងមិនថាមនុស្សប្រុស ឬស្រីឡើយ។ អ្នកខ្លះមានបញ្ហាមុខមុនច្រើន អ្នកខ្លះទៀត​មាន​តិច និងអ្នកខ្លះទៀតគឺពុំមានមុនតែម្តង។ នៅពេលអ្នកឡើងមុននៅលើផ្ទៃមុខ វាអាចធ្វើឲ្យអ្នកមាន​អារម្មណ៍​មិន​ល្អ បាត់បង់សម្រស់ និងមិនមានទំនុកចិត្តជាដើម។ តែអ្នកមានដឹងពីការ​កើតមុននៅ​លើមុខអាច​បញ្ជាក់​ពីបញ្ហា​សុខ​ភាព​អ្នកបានដែរឬយ៉ាងណា? ហេតុដូចនេះ ចូរអ្នកអាននូវ​ចំណុច​ខាងក្រោម​ថាតើមុនដែល​កើតលើ​ផ្ទៃ​មុខរ​បស់អ្នកអាចបង្ហាញពីសុខភាពអ្នកយ៉ាងណារួមមាន៖

មុននៅលើថ្ពាល់

ប្រសិនបើអ្នកមានមុនលើថ្ពាល់ខាងឆ្វេងមានន័យថារបត់ឈាមមិនមានដំណើរការរលូន ការបន្សាបជាតិ​ពុល​ខ្សោយ ហើយវានឹងធ្វើឲ្យអ្នកឆាប់ខឹង។ អ្នកគប្បីរៀបចំកាលវិភាគធ្វើការឲ្យបានត្រឹមត្រូវ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើនល្មម និងពង្រឹងការរំលាយជាតិពុល។ ចំណែកឯលើថ្ពាល់ខាងស្តំាវិញ​គឺអាចមកសួតអ្នកមានបញ្ហា។ កម្តៅ​ងាយនឹងឡើងដែលធ្វើឲ្យមាត់អ្នកស្ងួត។ ក្នុងពេលនោះដែរ អ្នកគួរចៀសវាង​អាហារ​ណាដែល​នំាឲ្យ​មាន​ប្រតិ​កម្មរួមមាន ផ្លែស្វាយ និងគ្រឿងសមុទ្រជាដើម។

រូបតំណាង

**មុនកើតលើច្រមុះ**

បើអ្នកកើតមុននៅលើបរិវេណច្រមុះនោះអាចមកពីមានខ្លាញ់ច្រើននៅក្នុងច្រមុះហើយវាក៏មានមុន លុះក៏​បណ្តា​ល​ឲ្យរន្ធញើសមិនបានសម្អាតត្រឹមត្រូវ។ ការឈឺក្រពះ ការពិបាករំលាយអាហារ និងការហើមពោះ​ក៏​អាច​ប​ណ្តា​ល​ឲ្យកើតជាមុនបានដែរ។ ដូច្នោះហើយ អ្នកត្រូវចៀសវាងអាហារបំពងយូរៗ ស៊ប់ និងអាហារហឹរៗ​ដែល​នំា​ឲ្យឆាប់ឈឺចាប់និងមិនសូវឈឺចាប់ដល់ក្រពះផងដែរ។

មុនកើតលើមាត់

សម្រាប់អ្នកដែលងាយនឹងទល់លាមក ឆាប់ខឹង មានបញ្ហាក្រពេញអង់ដូគ្រីន មុននិងក្រោយ​ពេលមក​រដូវ​នោះ​អាច​កើតមុននៅលើផ្ទៃក្បែរមាត់របស់អ្នក។ អ្វីដែលអ្នកត្រូវចងចំានោះ​គឺការទទួលទានអាហា​រសម្បូរទៅ​ដោយ​ជាតិ​សរសៃ ញុំាអាហារត្រជាក់ៗ។ អ្នកត្រូវធ្វើឲ្យមានតុល្យភាពអរ​ម៉ូននៅក្នុងរាងកាយរបស់អ្នកឡើងវិញ។

រូបតំណាង

មុនកើតលើថ្ងាស

នៅពេលអ្នកមានមុននៅលើថ្ងាសមានន័យថាថ្លើមរបស់អ្នកមានផ្ទុកជាតិពុល។ នេះអាចបណ្តាល​មកពី​មួយ​ថ្ងៃ​ៗ​អ្នកគ្មានពេលសម្រាកបានគ្រប់គ្រាន់ដូចជា ចូលគេងយប់ជ្រៅជាប្រចំាហើយ​វាធ្វើឲ្យរាង​កាយ​មិនអាចរំ​លាយ​អា​ហារបានល្អ។ ហេតុដូចនេះហើយ អ្នកត្រូវបន្ថែមម៉ោងគេងដើម្បីឲ្យរាងកាយមានដំណើរការស្រួល។

ការថែរក្សាស្បែកមុនឲ្យបានល្អ

អ្នកមិនត្រូវសម្អាតមុនហួសហេតុពេកនោះទេដូចជាកុំដុសសម្អាតមុខយកខ្លាញ់ចេញច្រើនពេក។ ប៉ុន្តែអ្នកគ្រាន់​តែ​សម្អាតមួយថ្ងៃ ពីរ ទៅ បីដងទៅបានហើយ។ ក្នុងករណី មុនអ្នកមានខ្លាញ់ច្រើនត្រូវឧស្សាហ៍​ដុស ត្រូវចង​ចំា​ថា​មិន​ត្រូវឲ្យមុខក្តៅពេក ឬត្រជាក់ពេកនោះទេ។ បន្ទាប់ពីសម្អាតជាតិខ្លាញ់លើផ្ទៃមុខរួចហើយ អ្នកត្រូ​វធ្វើ​ឲ្យ​មុខ​មានសំណើម។ ប្រសិនបើអ្នកធ្វើបែបនេះហើយមុខរបស់អ្នកនៅតែមិនប្រសើរទៀតនោះ អ្នកគប្បី​ឆាប់​ទៅ​រក​អ្នកឯកទេសព្យាបាលមុនជាបន្ទាន់។

រូបតំណាង

ការទទួលទានអាហារអំឡុងពេលមុខមានមុន

ជាការពិតណាស់ អំឡុងពេលមានមុនអ្នកក៏គួរតែលៃលករឿងទទួលទានចំណីអាហារដែរដូចជាបង្អែម និង​ភេ​ស​ជ្ជៈ​មានជាតិស្ករខ្ពស់។ ការបរិភោគគ្រឿងអស់ទំាងនោះ​វានំាឲ្យរាងកាយមាន​ជាតិ​ស្ករកើនឡើង​និងផលិត​អាំង​ស៊ុយលីន។ កាលណាមុនកើតកាន់តែយូរ អ្នកត្រូវតែតមអាហារសមុទ្រតាមនោះដែរ។ អ្នកគួរទ​ទួលទាន​អា​ហារ​ដែល​មានវីតាមីន A វីតាមីនB6 ដូចជា ផ្លែចេក ផ្លែប៉េងប៉ោះ ស្ពៃខ្មៅ ផ្លែសារី ការ៉ុតជាដើម៕

រូបតំណាង

រូបភាព៖​ Pinterest

ចុចអានបន្ត៖

សញ្ញា​ទាំង ៧ នៅ​លើ​ដៃជួយបង្ហាញ​ពី​សុខភាព​របស់អ្នក

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម