ពាក្យ​ ១០ ឃ្លា​ត្រូវ​ប្រាប់​ខ្លួន​ឯង​នៅ​ពេល​កម្លាំង​ចិត្ត​ធ្លាក់​ដល់​បាត ដើម្បី​ឈាន​ទៅ​មុខ​ទៀត

  • 2020-06-10 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មនុស្ស​យើង​រឹង​មាំ​យ៉ាងណា​ ក៏​មាន​ពេល​ខ្លះ ពិបាក​ចិត្ត​ដោយ​សារ​បញ្ហា​ជុំ​វិញ​ខ្លួន។ ពេល​ជួប​កាលៈទេសៈ​បែប​នេះ យើង​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ប្រឹង​បន្តិច​ទៀត ដ្បិត​ក្រោយ​ភ្លៀង​ពេល​ណា​ក៏​មេឃ​ស្រឡះ​ដែរ កុំ​បោះ​បង់​ឲ្យ​សោះ។

១. បើ​ពេល​នេះ​មិន​ព្យាយាម​ទេ ថ្ងៃ​ក្រោយ​សូម្បី​តែ​លុយជួល​រ៉ូប​មង្គលការ​ក៏​គ្មាន​លុយ​ជួល​ដែរ។

២. ឪពុក​ម្ដាយ​ខំ​ចិញ្ចឹម​ជាង​២០​ឆ្នាំ គឺ​មិន​មែន​ឲ្យ​យើង​ដើម្បី​មនុស្ស​ប្រុស​ម្នាក់​ ហើយ​ហា​មាត់​ឡើង​មក​ចង់​សម្លាប់​ខ្លួន​នោះ​ទេ។

៣. នៅ​ពេល​អ្នក​ជោគជ័យ ទោះ​បី​ជា​អ្នក​និយាយ​កុហក​ ក៏​មាន​មនុស្ស​ជឿ​ដែរ។ តែ​ពេល​អ្នក​បរាជ័យ ទោះ​អ្នក​និយាយ​ចេញ​ពី​ចិត្ត​យ៉ាង​ណា​ ក៏​គ្មាន​អ្នក​ស្ដាប់ដែរ។

៤. អ្នក​អាច​គិត​ថា ធ្វើ​ការ​រាល់​ថ្ងៃ​ មួយ​ថ្ងៃ​៨​ម៉ោង​គឺ​ហត់​ស្ទើរ​ស្លាប់ តែ​អ្នក​មាន​ដែរ​ឃើញ​អ្នក​សំអាត​ធ្វើ​ការ​មួយ​ថ្ងៃ​ ១២​ម៉ោង ១សប្ដាហ៍​ធ្វើ ៧​ថ្ងៃ ហើយ​ឬ​នៅ? តែ​ដោយ​សារ​ជីវិត គឺ​ជា​ការ​តស៊ូ ពួក​គេ​មិន​ដែល​ត្អូញត្អែរ​ឡើយ ដ្បិត​បើ​ហ៊ាន​និយាយ សូម្បី​តែ​ការ​ងារ​នេះ​ក៏​អាច​បាត់​បង់​ដែរ។

៥. ខ្ញុំ​រាល់​ថ្ងៃ​មាន​តែ​ខ្លួន​ទី​ពឹង​ខ្លួន ខាង​ក្រោយ​គ្មាន​អ្នក​ជំនួយឡើយ ដូច​នេះ​គ្មាន​ថ្ងៃហ៊ាន​ដួលទេ ព្រោះ​គ្មាន​អ្នក​ទប់។

៦. នៅ​ពេល​ដែល​អ្នក​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត ពី​ពេល​នោះ​តទៅ អ្នក​នឹង​រីក​ចម្រើន​ជាង​មុន។

៧. បើ​ដួល​ហើយ​មិន​ងើប​ខ្លួន​​ឯង តើ​អ្នក​ចាំ​ឲ្យ​គេ​មក​ជាន់​ពន្លិច​បន្ថែម​ ឬ​យ៉ាង​ម៉េច?

៨. បើ​មិន​អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មាន​មោទកភាព​នោះ​ទេ​ សូម​កុំ​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​បន្ថែម​អី។

៩. ទាន់​ពេលជីវិត​នៅ​ក្មេង​អាច​រង​ទុក្ខ​វេទនា​បាន សូម​កុំ​ទាន់​ចង់​ស្រណុក​អី ដល់ពេលចាស់នឹងស្រណុកវិញមិនខាន។

១០. បើ​អ្នក​ចង់​ឲ្យ​ជីវិត​ធម្មតា អ្នក​នឹង​ធ្វើ​ការងារ​ធម្មតា បើ​អ្នក​ចង់​បាន​ជីវិត​មាន​ន័យ អ្នក​ត្រូវ​ធ្វើ​ការ​ងារ​ដែល​នឿយ​ហត់​បន្តិច៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម