មិន​មែន Hyun Bin តែ​ប្រុស​ស្អាត​រូប​នេះ​ទើប​អ្នក​ចាំ Son Ye Jin រាប់ឆ្នាំ​មក​ហើយ

  • 2020-06-09 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ថ្មី​របស់​គូ​ស្នេហ៍​រឿង​ភាគ​កូរ៉េ Pretty Nuna Buy Food for Me នៅ​ក្នុង​កម្មវិធី​បាន​បង្ហាញឲ្យ​ឃើញ​ថា ​ក្រៅ​ពី​កំពូល​តារា​សម្ដែង​ប្រុស Hyun Bin ប្រុស​ស្អាត​កំពុង​ឡើង​កូដ Jung Hae In ក៏​បាន​រង់​ចាំ Son Ye Jin រាប់​ឆ្នាំ​មក​ហើយ​ដែរ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់ Baeksang លើក​ទី ៥៦ ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន​ ត្បិត​មាន​ការ​ចូលរួមពី​សិល្បករ​ច្រើន​រូប​ពេក។ ដោយ​សារ​តែ​មិន​អាច​ចូល​រួម​ផ្ទាល់​បាន ដោយ​សារ​ជំងឺ​កូវីដ​១៩ ដូច​នេះ​រាល់​រូបភាព​ដែល​បញ្ចេញ​ពី​កម្មវិធី​សុទ្ធ​តែ​ត្រូវ​បាន​អ្នក​គាំទ្រ ទន្ទឹង​រង់​ចាំ​ជា​ខ្លាំង។

នៅ​ក្នុង​ចំណោមនោះ​ រូបភាព​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Son Ye Jin លួច​មើល​កំពូល​តារា​សម្ដែង​ប្រុស Hyun Bin ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ពិសេស។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាំ​មិន​ភ្លេច​នោះ​គឺ កាល​ពី​ឆ្នាំ ២០១៤ ពោល​គឺ​៦​ឆ្នាំ​មុន ស្រី​ស្អាត​វ័យ ៣៨​ឆ្នាំ ក៏​ធ្លាប់​គយគន់​ដៃ​គូ​សម្ដែង​របស់​ខ្លួន​ដូច​នេះ​ដែរ ដែល​ធ្វើ​ឲ្យអ្នក​គាំទ្រ​ចង់​ឲ្យ​តារា​ទាំង​២​ក្លាយ​ជា​គូ​ស្នេហ៍​ពិត ព្រោះ​សុទ្ធ​ជា​អ្នក single អាជីព​ដូច​គ្នា។

យ៉ាងណាក្ដី ក្រៅ​ពី​ប្រុស​ស្អាត​ខាង​លើ ក៏​មាន​ប្រុស​សង្ហារ​ម្នាក់​ទៀត ដែល​បាន​សម្លឹង​គយគន់ Son Ye Jin ជាង​២​ឆ្នាំ​មក​ហើយ។ តាម​នោះ​ដែរ នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​មួយ​កាល​ពី​ឆ្នាំ ២០១៨ តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Jung Hae In បាន​អង្គុយ​មើល តួ​រឿង Crash Landing On You ផាត់​មុខ​ជាយូរ។

មក​ដល់​ពេល​នេះ ក្នុង​ឆ្នាំ​២០២០ ក្នុង​កម្មវិធី Baeksang ខាង​លើ ប្រុស​ស្អាត​រូប​នេះ នៅ​ពេលឃើញ​រៀម​ច្បង​អង្គុយ​ម្នាក់​​ឯង លោក​ក៏​បាន​មក​សួរ​នាំ តែ​នៅ​ប៉ះ​ចំ​ពេល​តារា​ស្រី​នេះ​ផាត់​មុខ​ដូច​២​ឆ្នាំ​មុន​ដែរ។ អ្នក​គាំទ្រ​បាន​ឲ្យ​បញ្ចេញ​មតិថា ទោះ​បី​មាន​អាយុ​លើស​គ្នា​មែន តែ​អ្នក​ទាំង​២​នៅ​តែ​មើល​ទៅ​សម​គ្នា​ឥត​ខ្ចោះ៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម