មិន​អស់លុយច្រើន​ទិញ collagen ហូបបន្លែ​ទាំង​នេះ​ក៏​សាច់​ស្អាត ក្មេង​ជាង​វ័យ

  • 2020-06-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ម្សៅ​បំប៉ន​ផឹក​ស្បែក​ជា​ច្រើន​កំពុង​មាន​មុខ​លើ​ទីផ្សារ ធ្វើ​ឲ្យ​មិត្ត​នារី​​ត្រូវ​ចំណាយ​ថវិការ​មួយ​ចំនួន​ធំ​ដើម្បី​មាន​ស្បែក​ស្អាត​នោះ។ ការ​បរិភោគ​អាហារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ក៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជំនួយ​ស្បែក​ដូច​គ្នា។

Collagen គឺ​ជា​ប្រតេអ៊ីន​ម្យ៉ាង​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ជីវជាតិ​ឲ្យ​កោសិការ​ស្បែក។ នៅ​ពេល​អាយុ​កាន់​តែ​ច្រើន ការ​ផលិត​សារជាតិ​នេះ​​ក៏​ចាប់​ផ្ដើម​ថយ​ចុះ​ ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ស្រអាប់ លែង​ស្រស់​ថ្លា​ដូច​មុន។ នៅពេល​នេះ មិន​ថា​នារី​ ឬ​បុរស​ចាប់​ផ្ដើម​រក​របស់​ជំនួយ ដោយ​ភាគ​ច្រើន​លាប​ឡេ​មាន​ផ្ទុក​សារធាតុ​នេះ ឬ​ងាយ​ស្រួល​ជាង​គឺ​ផឹក​ម្សៅ Collagen ដែល​កំពុង​ដាក់​លក់​យ៉ាង​ច្រើន​នៅ​លើ​ទីផ្សារ។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដោយ​នៅ​ពេល​ឈប់​ផឹក ស្បែក​នឹង​ប្រែ​ទៅ​ជា​សភាព​ដើម។

ដើម្បី​ប្រឈម​នឹង​បញ្ហា​នេះ អ្នក​អាច​ងាក​មក​ទទួល​ទាន​បន្លែ​វិញ ដែល​មាន​ប្រសិទ្ធិភាព​មិន​ចាញ់​ផលិតផល​ខាង​លើ​ឡើយ។ ខាង​​ក្រោម​នេះ​គឺ​ជា​បន្លែ​ដែល​ជួយ​ឲ្យ​សាច់​ចាំ នៅ​ស្អាត​បាន​យូរ។

១. សារ៉ាយ​សមុទ្រ

នេះ​គឺ​ជា​ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​ស្បែក​ជ្រីវជ្រួញ និង​អ្នក​មាន​វ័យ​ជ្រេ។ សារ៉ាយ​ក៏​ជួយ​បញ្ចេញ​ជាតិ​ពុល​នៅ​ក្នុង​ស្បែក​ដូច​គ្នា។ ប្រភេទ​អាហារ​នេះ ក៏​ជួយ​បន្ថយ​ល្បឿន​នៃ​ភាព​ចាស់​ជរា​​នៅ​លើ​ស្បែក​មនុស្ស​ដូច​គ្នា។

២. វ៉ាន់​ស៊ុយ​បារាំង

វ៉ាន់ស៊ុយ​បារាំង គឺ​ជា​ជី​ដែល​ពេញ​និយម​បំផុត​សម្រាប់​បង់​ចូល​សម្លរ​នានា។​​ ជី​ប្រភេទ​មួយ​នេះ ក្រៅ​ពី​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​នោះ ជី​វ៉ាន់ស៊ុយ​បារាំង​ក៏​មាន​ផ្ទុក axit linolenic ដែល​ធ្វើ​ឲ្យ​ស្បែក​ចាំ​បាន​យូរ មិន​យារ​ធ្លាក់។ ដូច​នេះ​ហើយ បើ​ចង់​កើន​ Collagen ដោយ​ធម្មជាតិ អ្នក​អាច​ទទួល​ទាន​ជី​នេះ​បាន។

៣. ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​ក្រៅ​ពី​អាច​ព្យាបាល​មុខ​របួស​យ៉ាង​ឆាប់​រហ័ស។ តែ​អ្នក​មាន​ដឹង​ទេ​ថា បើ​លាប​ប្រទាល​នេះ​ដោយ​ផ្ទាល់​លើ​ស្បែក នឹង​ជួយ​ឲ្យ​ស្បែក​កកើត Collagen ដោយ​ខ្លួន​ឯង។ ដូចនេះ​អ្នក​អាច​ប្រើ​ជែល​ប្រទាល​នេះ​ដោយ​ទិញ​ខ្លួន​ឯង​ពីផ្សារ ឬទិញ​ផលិត​ស្រាប់​ពី​ប្រេន​គ្រឿង​សំអាង​នានា​ក៏​បាន។

៤. ផ្កា​ខាត់​ណា

ប្រភេទ​បន្លែ​ទូទៅ​ដូច​ជា​ម្ទេស​ហាវ៉ៃ និង​ផ្កា​ខាត់​ណា​គឺ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ fiber ច្រើន ដែល​ជួយ​ឲ្យ​ការ​បន្ទោរ​បង់​ដើរ​បាន​ស្រួល ជុំរុញ​ឲ្យ​ស្បែក​មុខ ក៏​ដូច​ជា​ស្បែក​រាង​កាយ​បាន​ភ្លឺ​ថ្លា បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ខ្លួន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម