ក្នុងភ្នែកមនុស្សផ្ទុយភេទ ចំណុចអ្វីដែលអ្នកស្រូបទាញការចាប់អារម្មណ៍បានខ្លាំងជាងគេ? សាករើសរូបមួយ

  • 2020-06-08 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​ចង់​​ដឹង​ថា ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ដទៃ អ្នក​មាន​ភាព​ទាក់​ទាញ​កម្រិត​ណា ​អ្នក​អាច​សាក​ល្បង​រើស​មួយ​ចំនួន​៤​​ ហើយ​ផ្ទៀង​ចម្លើយ​ទាំង​អស់​គ្នា៖

បើ​អ្នក​រើស​យក A

ភាព​ទាក់​ទាញ​របស់​អ្នក​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​ កើត​ឡើង​តាម​រយៈ​រូបរាង​ខាង​ក្រៅ។ អ្នក​តែង​តែ​រក្សា​នូវ​ភាព​វិជ្ជមាន​និង​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​កែវ​ភ្នែក​មនុស្ស​ដទៃ ដែល​នេះ​ជា​ធម្មជាតិ​ផ្ដល់​ឲ្យ​អ្នក​នូវ​រូប​រាង​ដ៏​ពិសេស​មើល​ទៅ​ស្អាត​ បូក​រួម​​ទាំង​ឥរិយាបថ​ប្រកប​ដោយ​គុណ​ធម៌​និង​ស្តង់​ដា។

អ្នក​​ចេះ​បណ្ដុះ​ខ្លួន​ឯង រួម​ទាំង​​ដឹង​ពី​របៀប​រៀប​ចំ​ខ្លួន​ឲ្យ​មើល​ទៅ​ស្អាត​បាត។ ​អ្នក​ចូល​ចិត្ត​ស្លៀក​ពាក់​សម​រម្យ​ ​​ហើយ​ក៏​ចេះ​លេង​ម៉ូដ​ខោអាវ​តាម​កា​លៈ​ទេ​សៈ​យ៉ាង​ទាន់​សម័យ ព្រម​ទាំង​មាន​ទំនោរ​លើ​ការ​ថែរក្សា​រូប​រាង​ឲ្យ​មើល​ទៅ​សម​សួន​ផង​ដែរ។ ​ហេតុ​នេះ​ហើយ ​នៅ​ពេល​នរណា​បាន​ជួប​អ្នក ​វា​បាន​បង្កើត​នូវ​មន្ត​ស្នេហ៍​ ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​អ្នក​តាំង​ពី​ជួប​លើក​ដំបូង។

​​បើ​អ្នក​រើស​យក B

ភាព​ទាក់ទាញ​របស់​អ្នក​ចំពោះ​មនុស្សភេទ​ផ្ទុយ​គឺ ថាមពលនិងទេពកោសល្យ​ផ្ទាល់​ខ្លួន​របស់​អ្នក។ ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិត​ជា​ស្ងប់​ស្ងែង​លើ​ទេពកោសល្យ រួមទាំង​ភាព​វៃ​ឆ្លាត ការ​ឯក​រាជ្យ និង​​វិធី​ចេះ​គ្រប់​គ្រង​​បាន​យ៉ាង​ល្អ​របស់​អ្នក។ ក្រៅ​ពី​នេះ អ្នក​ជា​មនុស្ស​រឹង​មាំ ហើយ​ស្អប់​នរណា​បង្ខំ​អ្នក ​ហើយ​អ្នក​​ក៏​មិន​ចូល​ចិត្ត​បង្ខំ​គេ​ដូច​គ្នា។

​ដូច​នេះ អ្នក​រស់​នៅ​តាម​បែប​ផែន​ផ្ទាល់​ខ្លួន ប្រឹង​ប្រែ​ង​ធ្វើ​ការ និង​តែង​ព្យាយាម​សម្រេច​ការងារ​​ឲ្យ​បាន​ជោគ​ជ័យ​​លឿន។ ​នេះ​បង្ហាញ​ពី​ភាព​រឹង​មាំ ព្រម​ទាំង​ការ​ឈាន​ឆ្ពោះ​ទៅ​ដល់​គោល​ដៅ ដែល​អ្នក​ខំ​ជម្នះ​ការ​លំបាក​ជា​ច្រើន​ចំពោះ​ខ្លួន​ឯង។ ​លើស​ពី​នេះ ​អ្នក​ក៏​​ពូកែ​ខាង​ច្នៃ​ប្រឌិត ​មាន​មហិច្ចតា និង​តែង​តែ​បង្កើត​វា​ឲ្យ​ដល់​ចំណុច​ខ្ពស់​បំផុត​មួយ​។

​បើ​អ្នក​រើស​យក C

ភាព​ទាក់ទាញ​របស់​អ្នក​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​គឺ ភាព​ស្រស់​ស្អាត​ផ្នែក​បុគ្គលិក​លក្ខណៈ ។ ​អ្នក​ជា​មនុស្ស​តស៊ូ​ព្យាយាម ឧស្សាហ៍ និង​មាន​ភាព​ទន់​ភ្លន់ ប៉ុន្តែ​ពេល​​អ្នក​ដទៃ​ជួប​អ្នក​ភ្លាមៗ ​ទាំង​នេះ​មិន​ទាន់​បង្ហាញ​អនុភាព​ខ្លាំង​ក្លា​របស់​​វា​នៅ​ឡើយ​ទេ។ តែ​អ្វី​ដែល​ទាក់​ទាញ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ដទៃ​បំផុត​នោះ ​គឺ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់ បេះ​ដូង​បរិសុទ្ធ និង​ចិត្ត​ល្អ​។ ​

ការ​ប្រឹង​ប្រែង មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ រួម​ទាំង​ការ​​ចេះ​កំប្លែង​លេង​របស់​អ្នក​បាន​អង្រួន​បេះដូង​មនុស្ស​ជា​ច្រើន។ ​ពួក​គេ​បាន​មើល​ឃើញ​ពី​​​ជំនឿ​ទុក​ចិត្ត ងាយ​ចុះ​សម្រុង ព្រម​ទាំង​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ​ពេល​បាន​ក្បែរ​អ្នក។​

បើ​អ្នក​រើស​យក D

ភាព​ទាក់​ទាញ​របស់​អ្នក​កើត​ឡើង​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​តាម​រយៈ​សមត្ថភាព​និយាយ​ដោយ​ប៉ិន​ប្រសប់។ ​ប្រហែល​នេះ​មក​ពី​ធម្មជាតិ​ផ្ដល់​ឲ្យ ជាមួយ​ពាក្យ​សម្តី​ដ៏​ផ្អែម​ល្ហែម​ជាង​ទឹក​ឃ្មុំ។ ​ពេល​ណា​ក៏​ដោយ​​នៅ​ពេល​អ្នក​និយាយ ​អ្នក​តែង​បង្ហាញ​ជន​ដទៃ​ឲ្យ​ឃើញ​ពី​ការ​គោរព ​ការ​ប្រើ​ភាសា​ដែល​សម្បូរ​បែប​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ទាក់​ទាញ។

លើស​ពី​នេះ ​អ្នក​ចេះ​គួរ​សម កំប្លុក​កំប្លែង ប្រៀប​ដូច​ចេះ​អន្ទង​ចិត្ត​អ្នក​ស្តាប់ ដោយ​ចេះ​លើក​យក​ប្រធាន​បទពី​មួយ​ទៅ​មួយ​ប្លែក​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មក​និយាយ​ទៀត​ផង។ ​ទន្ទឹម​នឹង​នេះ ​អ្នក​មាន​ចំណេះដឹង​ទូ​ទៅ​ទូលំទូលាយ ព្រម​ទាំង​ចេះ​បត់​បែន​ប្រកប​ដោយ​មិត្ត​ភាព។ ​មនុស្ស​គ្រប់​​គ្នា​ចូល​ចិត្ត​ជជែក​លេង​ជាមួយ​ជន​ដែល​​មាន​បុគ្គលិក​លក្ខណៈ​ដូច​ជា​អ្នក​ខ្លាំង​ណាស់៕

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម