មិនខកចិត្តទេ! គុណសម្បត្តិច្រើនលើសលប់របស់សំបកក្រូច ជួយស្បែកមុខបានមួយចប់

  • 2020-06-08 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គុណ​ប្រយោជន៍​របស់​​សំបក​ក្រូច​ពិត​ជា​លើស​លប់​ណាស់ ​ក្នុង​ផ្នែក​សម្រស់។ ​ដោយសារ​តែ​វា​ផ្ទុក​វីតាមីន C ​ដែល​ជា​មុខ​ងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួស​ជុល​កោសិកា ​និង​បំពេញ​ភាព​ក្មេង​ជាង​វ័យ​ដល់​​ស្បែក​មុខ​បាន។

រូបតំណាង

**១. ​មិន​ឲ្យ​មុន​កើត​ឡើង**

​ក្រូច​សម្បូរ​ដោយ​វីតាមីន C ​យ៉ាង​លើស​លុប ។ ​រី​ឯ ​វីតាមីន C ​វិញ ​​មាន​លក្ខណៈ​សម្បត្តិ​​​អាច​ប្រឆាំង​ការ​រលាក ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​បណ្ដាល​ឲ្យ​កើត​មុន​ផង​ដែរ។

២. ជម្រុះ​កោសិកា​ងាប់​ៗ​ចោល

​​អ្នក​ដឹង​ទេ ​កោសិកា​ងាប់​ៗ​អាច​​ផ្ដុំ​គ្នា​លើ​ស្បែក​មុខ​​​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​បាន​យ៉ាង​ងាយ​ស្រួល។ ​​ប៉ុន្តែ អាស៊ីត​ស៊ី​ទ្រិច​ក្នុង​សំបក​ក្រូច​​អាច​កម្ចាត់​ចោល​ធាតុ​ទាំង​នោះ​ ​ហើយ​ជំនួស​មក​វិញ​នៅ​កោសិកា​ថ្មី​​។ លើស​ពី​នេះ ​វា​ជា​កាំ​បិត​យ៉ាង​មុត​​ស្រួច ​អាច​សម្លាប់​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់​​បាន​។ ​ក្រូច ​មាន​គុណ​ប្រយោជន៍​​ដែល​ជួយ​ស្បែក​មាន​ជីវជាតិ និង​​បន្តឹង​ស្បែក​ឲ្យ​ស្រស់​ថ្លា​បាន​។

រូបតំណាង

៣. ជួប​បណ្ដុះ​កោសិកា​យ៉ាង​មាន​ប្រសិទ្ធភាព

សំបក​ក្រូច ​អាច​រុញ​ច្រាន​សារធាតុ​កខ្វក់​ចេញ​ពី​ស្បែក​មុខ​បាន​យ៉ាង​ពូ​កែ ព្រម​ទាំង​​កម្ទេច​កម្ទី​ដែល​នៅ​សេស​សល់​លើ​ស្បែក​មុខ​បាន​ទៀត​ផង​។

៤. ​ទប់​ស្កាត់​ស្បែក​កុំ​ឲ្យ​ឡើង​ខ្លាញ់ អា​ស៊ីត​ស៊ី​ទ្រិច ​​ក្នុង​​​ផ្លែ​ក្រូច​ជួយ​គ្រប់​គ្រង​ជាតិ​ខ្លាញ់​លើស​លើ​ស្បែក​មុខ​ និង​ថែម​ទាំង​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ឲ្យ​សើម​បាន​យូរ​ទៀត​ផង។

រូបតំណាង

៥. ​ទប់​ស្កាត់​ការ​ចាស់​មុន​អាយុ

​​ដោយសារ​វីតាមីន C ​​មាន​អំណាច​​​ការពារ​រ៉ាឌីកាល់​សេរី​​កុំ​ឲ្យ​មក​បំផ្លាញ​ស្រទាប់​ស្បែក​ឲ្យ​ខូច​ខាត ដូច្នេះ​វា​ក៏​មាន​នា​​ទី​ជួយ​ប្រយុទ្ធ​ភាព​ចាស់​មុន​អាយុ​បាន​ថែម​ទៀត។ ស្នាម​ជ្រួញ ​និង​ស្នាម​អុជ​ខ្មៅ ​ក៏​អាច​កម្ចាត់​បាន​ដែរ៕ ​​​​​

ប្រភព៖ Boldsky ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម