Park Bom បញ្ជាក់​ថា​ខ្លួន​គ្មាន​បញ្ហា​អ្វី​ទេ ក្រោយ​បង្ហាញ​ខ្លួន​ប្លែក​ពី​មុន​ខ្លាំង

  • 2020-06-05 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្មី​បំផុត អតីត​សំនៀងឯក​របស់​ក្រុម​ចម្រៀង 2NE1 តារា​ចម្រៀង​ស្រី Park Bom បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភជា​ខ្លាំង​ជាមួយ​​នឹង​មុ​ខ​មាត់​ខុស​ពី​មុន។

ដោយ​សារ​តែ​ធ្លាប់​ត្រូវ​គេ​សង្ស័យ​ថា ញៀន​នឹង​ការ​វះកាត់​កែ​សម្រស់ ដូច​នេះ​ហើយ​រាល់​សកម្មភាព​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Park Bom តែង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​និច្ច ដ្បិត​គេ​ចង់​ដឹង​ថា​សិល្បការិនី​រូប​នេះ​ផ្លាស់​ប្ដូរ​បែប​​ណា។

ជាក់​ស្ដែង ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Grand Bell Awards 2020 ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ដោយ​មានការ​ចូល​រួម​ជា​ច្រើន​ពី​សំណាក់​សិល្បករ​ប្រទេស​នេះ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ង​គេ គឺ Park Bom ដែល​បាន​បាត់​មុខ​ពី​ទូរទស្សន៍​មួយ​រយៈ​ពេល​ហើយ។ យ៉ាងណាក្ដី រូប​សម្បត្តិ​របស់​ម្ចាស់​បទ Bom Bom Bom បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​គេ​សង្កេត​ឃើញ​ថា មុខ​នាង​ហាក់​ហើម​ជាង​មុន​ច្រើន។ យ៉ាងណាក៏ដោយ ឆ្លើយ​តប​ជាមួយ​បណ្ដាញ​ព័ត៌មាន Star News តំណាង​របស់​តារា​វ័យ ៣៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា នាង​មិន​មាន​បញ្ហា​អ្វី​ឡើយ ដោយ​ក្នុង​រយៈ​ពេល​មិន​បង្ហាញ​ខ្លួន​នេះ ផលិតកម្ម​បាន​ប្រាប់​ឲ្យ​នាង​សម្រាក​កុំ​ខ្វល់​ច្រើន បណ្ដាល​ឲ្យ​ស្រី​ស្អាត​រូប​នេះ​ ទទួល​ទាន​ច្រើន ក៏​ឡើង​គីឡូ។

ចុង​បញ្ចប់ ផលិតកម្ម D-Nation បាន​ឲ្យ​ដឹង​ថា តារា​របស់​ខ្លួន​កំពុង​ត្រៀម​ Come Back ដោយ​ប្រហែល​ជា​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម