គ្រោះ​ថ្នាក់នឹក​​ស្មាន​មិន​ដល់​សម្រាប់​សុខភាពនៅ​ពេល​អ្នក​ឧស្សាហ៍​ញ៉ាំ​ហឹរ

  • 2020-06-03 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទន្ទឹម​នឹង​ការ​​ធ្វើ​ឲ្យ​ម្ហូប​អាហារ​មាន​ឱជារស​ឆ្ងាញ់​ជាង​មុន ការ​ញ៉ាំ​ហឹរ​ក៏​ពាំនាំ​មក​នូវ​ផល​អវិជ្ជមាន​ជា​ច្រើន​សម្រាប់​សុខភាព​លោក​អ្នក។

មាន​មនុស្ស​មិន​តិច​ឡើយ ​ប្រសិនបើ​ម្ហូប​គ្មាន​ម្ទេស​ធ្វើ​ឲ្យ​មាន​ជាតិ​ហឹរ​ គឺ​មិន​អាច​ទទួល​ទាន​បាន​ឡើយ ដោយ​ពួក​គេ​គិត​ថា​មិន​ឆ្ងាញ់ ទោះ​បី​ជា​របស់​នោះ​ឆ្ងាញ់​យ៉ាង​ណា​ក៏​ដោយ។ ទទួល​ស្គាល់​ថា​រស​ជាតិ​ហឹរ​ពិត​ជា​ជួយ​ញ៉ាំង​ឲ្យ​ម្ហូប​កាន់​តែ​មាន​ឱជារស​មែន​ពិត តែ​វា​ក៏​នាំ​មក​នូវ​ជាមួយ​គ្រោះ​ថ្នាក់​មិន​តិ​ច​ឡើយ។ ខាង​ក្រោម​គឺ​ជា​លទ្ធផល​ដែល​អ្នក​ឧស្សាហ៍​ញ៉ាំ​ហឹរ​នឹង​ជួប​ប្រទះ។

១. រលាក​ក្រពះ

ប្រសិន​បើ​អ្នក​កំពុង​មាន​បញ្ហា​ក្រពះ​ស្ដើង ឬ​រលាក អ្នក​ត្រូវ​ឈប់​ញ៉ាំ​ហឹរ​ជា​បន្ទាន់ ដ្បិត​​ជាតិ​ហឹរ​នឹង​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​ធ្ងន់​ធ្ងរ​លើស​ដើម។ ការ​ញ៉ាំ​ហឹរ​ជ្រុល នឹង​ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​ដាច់​រលាត់ ប្រសិន​បើ​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​មហារីក​ក្រពះ។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ហឹរ​ខ្លាំង​ក៏​ធ្វើ​ឲ្យ​ការ​ភើ​របស់​អ្នក​ប្រែ​ទៅ​ជា​ក្ដៅ ពិបាក​នៅ​ផង​ដែរ។

២. បន្ថយ​ជាតិ​មហាវិញ្ញាណ​

មូលហតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាប់​ញ៉ាំ​ហឹរ ហើយ​អត់​ហឹរ​វិញ​មិន​បាន​នោះ​គឺ ជាតិ​មហាវិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​ធ្លាក់​ចុះ​ជា​ទម្ងន់។ ដូច​នេះ​ហើយ នៅពេល​គ្មាន​ជាតិ​ហឹរ​ អាហារ​នេះ​​នឹង​មិន​ដាស់​ក្លិន​ឡើយ។ ហើយ​ប្រសិន​បើ​ជាតិ​ហឹរ​ទេ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​អាហារ​ទាំង​នោះ​មិន​មាន​ជាតិ​ឡើយ។

៣. ពិបាក​បន្ទោរ​បង់

ការ​បរិភោគ​អាហារ​ដែល​ហិរ​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្នក​កើ​ត​មាន​បញ្ហា​រាគរុះ។ អ្នក​អាច​សង្កេត​ឃើញ​ថា​ ក្រោយ​ពេល​ញ៉ាំ​អាហារ​ហិរ​ហើយ​មួយ​សន្ទុះ អ្នក​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ពោះ បន្ទាប់​មក​នឹង​មាន​អាការៈ​រាគរុះ​នៅ​ពេល​បន្ទោរ​បង់។ ក្រៅ​ពីនេះ នៅ​ពេល​ញ៉ាំហិរ​ជ្រុល អ្នក​អាច​នឹង​ជួប​បញ្ហាក្ដៅ​នៅ​ពេល​បន្ទោរ​បង់ ព្រោះ​ជាតិ​ហិរ​រត់​កាត់​ពោះវៀន​ធំ៕

អានបន្ត៖ អាហារ ​៦មុខ គួរ​កាត់​បន្ថយ បើមិនចង់ឲ្យ​​ជើង​រីក​​ធំ​ទៅៗ​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម