បាត់​មុខ​យូរ តម្លៃ​ខ្លួន​របស់ Kim Soo Hyun នៅ​តែ​ខ្ពស់​ជាង Lee Minho និង Hyun Bin ដាច់

  • 2020-06-02 10:00:00
  • ចំនួនមតិ 281 | ចំនួនចែករំលែក 307

យោង​តាម​ទិន្នន័យ​ថ្មី​បំផុត កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ​ Kim Soo Hyun កំពុង​ជា​តារា​សម្ដែង​ប្រុស​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ​សម្រាប់​ឆ្នាំ ២០២០។ បណ្ដាញ​ព័ត៌មាន  Trendrr ទើប​តែ​ប្រកាស​ពី​ទិន្នន័យ​របស់​កំពូល​តារា​សម្ដែង​ប្រុស​ទាំង​១០ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត សម្រាប់​រឿង​ភាគ មួយ​ភាគ ដោយ​ភាគ​ច្រើន ក្នុង​មួយ​រឿង​មាន​ចន្លោះ​ពី ១២ ទៅ​១៦​ភាគ។ ទោះ​បី​ជា​កំពុង​ល្បី​ផ្ទុះ​ជាមួយ​រឿង The King មែន​ពិត តែតារា​សម្ដែង​ប្រុស Lee Minho នៅ​តែ​មាន​តម្លៃ​ខ្លួន​ទាប​ជាង Kim Soo Hyun ដែល​បាន​បាត់​ខ្លួន​មួយ​រយៈ​ទៅ​ហើយ​ក្ដី។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រុស​ស្អាត​ទាំង​១០​របស់​កូរ៉េ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ឆ្នាំ ២០២០៕

១. Kim Soo Hyun ១៦២០០០ដុល្លារ/ភាគ

២. Hyun Bin ៨៣០០០ដុល្លារ/ភាគ

៣. Jo In Sung ៦៧៣០០ដុល្លារ/ភាគ

៤. So Ji Sub ៦៧០០០ដុល្លារ/ភាគ

៥. Lee Minho ៦២០០០ដុល្លារ/ភាគ

៦. Lee Seung Gi ៥៩០០០ដុល្លារ/ភាគ

៧. Yoo Ah In ៦៨៧០០ដុល្លារ/ភាគ

៨. Lee Jong Suk ៥០៣០០ដុល្លារ/ភាគ

៩. Song Joong Ki ៥០៣០០ដុល្លារ/ភាគ

១០. Ji Chang Wook ៤២០០០ដុល្លារ/ភាគ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel