សកម្មភាព​ ៦​យ៉ាង​នឹង​លេច​ឡើង​នៅ​ពេល​គេ​ឈប់​ស្រឡាញ់​អ្នក

  • 2020-06-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មនុស្ស​ពីរ​នាក់​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា ការ​បារម្ភ ការ​យក​ចិត្ត​ទុក​ដាក់​តែង​តែ​មាន ហើយ​ការ​ចង់​នៅ​ជាមួយ​គ្នា ក្បែរ​គ្នា​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ យ៉ាង​ណា​មិញ​វា​ក៏​ដូច​គ្នា​ពេល​គេ​លែង​មាន​អារម្មណ៍​ស្រឡាញ់​អ្នក​ រឿង​ល្អ​ៗ​ក៏​ចាប់ផ្ដើម​រលាយ ហើយសកម្មភាព​ទាំង​នេះ​នឹង​លេច​ចេញ​មក ៖

១. គេ​លែង​ខ្វល់ខ្វាយ​អី​ទាំង​អស់

គេ​លែង​ឈឺក្បាល​ ឬ​ដេញដោល​ច្រើន​ពី​រឿង​អ្នក​ទៀត​ហើយ អ្នក​ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ។ គេ​ចាប់​ផ្ដើម​លែង​ទទួល​ឥទ្ធិពល​ពី​អ្នក ហើយ​ក៏​ចាប់​ផ្ដើម​ឆ្ងាយ​ពី​ស្នេហា​ទៅៗ។

រូបតំណាង

**២. គេ​ទើស​ភ្នែក​សឹង​តែ​គ្រប់​រឿង**

ពេល​ការ​ស្រឡាញ់​ចាប់​ផ្ដើម​អស់ ចំណុច​ល្អ​ក៏​ចាប់​ផ្ដើម​រលាយ​ដែរ។ អ្នក​ចាប់​ផ្ដើម​ខុស​គ្រប់​រឿង ហើយ​គេ​តែងតែ​ទាស់​ចិត្ត​គ្រប់​ពេល នេះ​បញ្ជាក់​ថា​អ្នក​លែង​មាន​អី​ល្អ​សម្រាប់​គេ​ទៀត​ហើយ។

៣. គេ​ដើរ​ចេញ​រាល់​ពេល​មាន​បញ្ហា

គេ​លែង​ចង់​ដោះស្រាយ​ ឬ​និយាយ​គ្នា​អី​ទៀត​ហើយ​គឺ​រាល់​ពេល​ឈ្លោះ​គ្នា​មាន​ដើរ​ចេញ​ដោយ​មិន​អើពើ។ សកម្មភាព​បែប​នេះ​គឺ​មាន​ន័យ​ថា​គេ​មិន​ចង់​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ​ឡើយ គឺ​បណ្ដោយ​វា​ទៅ​តាម​ដំណើរ​ចប់​ពេល​ណា​ក៏​ពេល​ហ្នឹង​ទៅ។

រូបតំណាង

៤. និយាយ​គ្នា​កាន់​តែ​តិច​ទៅៗ

ការ​ទំនាក់ទំនង​គ្នា​កាន់​តែ​តិច​ទៅ​ៗ រហូត​ពេល​ខ្លះ​មិន​និយាយ​គ្នា​ទៀត​ក៏​មាន។ ការ​ស្ងាត់ស្ងៀម​ លែង​មាន​អី​និយាយ​ជាមួយ​គ្នា វា​ច្បាស់​ណាស់​ទៅ​ហើយ​ថា​គេពិត​ជា​លែង​មាន​អារម្មណ៍​ស្រឡាញ់​អ្នក​ដូច​មុន​ទៀត​ហើយ។

៥. គេ​ធ្វើ​តាម​អារម្មណ៍

បើ​ពេល​គេ​សប្បាយ​ចិត្ត​នាង​អាច​និយាយ​ស្រួល​ជាមួយ​អ្នក តែ​បើ​គេ​មិន​សប្បាយ​ចិត្ត​វិញ​គឺ​​ជះ​មក​លើ​អ្នក​គ្មាន​គិត​ពី​អារម្មណ៍​អ្នក​ឡើយ។ គ្រប់​ពេល​គេ​ឯកា​គេ​អាច​មក​រក​អ្នក​ឲ្យ​កំដរ ហើយ​ពេល​ខ្លះ​ទៀត​គេក៏​មិន​ចង់​សូម្បី​តែ​ឃើញ​មុខ​អ្នក។

៦. គេ​លែង​ចង់​បាន​ការ​បារម្ភ​ពី​អ្នក

កាន់​តែ​ឈប់​ខ្វល់​ពី​គេ គេ​​កាន់​តែ​សប្បាយ​ចិត្ត ព្រោះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សេរីភាព​ច្រើនជាង​មុន។ គេ​លែង​មាន​អារម្មណ៍​អន់ចិត្ត ឬ​ពិបាក​ចិត្ត​ពេល​អ្នក​ទុក​គេចោល​ឡើយ​ព្រោះ​អារម្មណ៍​ពិសេសៗ​បាត់​បង់​គ្មាន​សល់។

រូបតំណាង

​ ពេល​ស្រឡាញ់​គ្រប់​យ៉ាង​គឺ​ពិសេស គ្រប់​យ៉ាង​គឺ​ល្អ ការ​ទាមទារ ការ​ខ្វល់ខ្វាយ​គឺ​មាន​មិន​ឈប់ តែ​ពេល​អស់​ចិត្ត​គ្រប់​យ៉ាង​គឺ​ស្ងប់ស្ងាត់​បែប​ហ្នឹង​ឯង៕

ចុចអាន៖បើ​មាន​អារម្មណ៍​ថា​ហត់នឿយពិបាក​នឹង​កាន់​ដៃ​គ្នា​ទៅ​មុខ​ពេក ក៏​លែង​ទៅ

ប្រភព៖ relrules ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម