មិត្តនារីមានសក់វែងប្រះស្មារចង់ប្តូរពណ៌សក់កុំរំលងជាមួយពណ៌សុភាពៗអស់ទំាងនេះ

  • 2020-05-29 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប មិនថាប្រុសឬស្រីឡើយ។ ចំពោះ​សុភាពនារី​ជាច្រើនតែង​និយម​រក្សាសក់ទុកឲ្យបានវែង ថែរក្សាមិនឲ្យបែកចុង និងរក្សាសក់ឲ្យមានសុខ​ភាព​ល្អ។ ចំពោះ​មិត្តនារី​ណា​ដែល​មានសក់វែងប្រះស្មារមិនខ្លីពេកហើយ ក៏មិនវែងពេកនោះ ប្រសិនបើ​មាន​គម្រោង​ប្តូរពណ៌សក់ កុំភ្លេច​ជា​មួយ​ពណ៌សក់សុភាពៗទំាង ១១។ ក្នុងចំណោមពណ៌ខាង​ក្រោមនេះ​គឺស័ក្តិ​សម​ខ្លំាង​ចំពោះ​អ្នក​មិន​ចូល​ចិត្ត​ពណ៌​សក់ឆើតឆាយ ឬលេងពណ៌ខ្លំាង។ ហេតុដូចនេះខាងក្រោមនេះជា គំរូ​ពណ៌​សក់​សុភាព​ៗត្រូវ​ចិត្ត​អ្នក​តែ​ម្តង​រួមមាន៖

ពណ៌ទី ១៖ ត្នោតខ្ចីបូកជាមួយសក់ត្រង់កឹបចូលក្នុងតិចៗ

ពណ៌ទី ២៖ ត្នោតចាស់តិចជាមួយសក់ត្រង់កឹបចូលក្នុងតិចៗ

ពណ៌ទី ៣៖ ពណ៌ធម្មជាតិជាមួយសក់ត្រង់

ពណ៌ទី ៤៖ ពណ៌ធម្មជាតិស្រាលជាមួយសក់ត្រង់

ពណ៌ទី ៥៖ ពណ៌ទង់ដែង

ពណ៌ទី ៦៖ ពណ៌ខ្មៅជាមួយនឹងសក់ប្រះស្មារមានម៉ូដទឹករលកតិចៗ

មិត្តនារីអាចជ្រើសរើសយកពណ៌ណាមួយតាមគំរូខាងលើបាន។ គួរបញ្ជាក់ផងដែរ ក្រៅពីពណ៌អស់ទំាងនេះ នៅ​មាន​ពណ៌​បែបសុភាពៗ​ជាច្រើនទៀត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ងាយៗបួងសក់បានស្អាតរាល់ថ្ងៃ ធ្វើបានច្រើនបែបតាមចំណូលចិត្ត

ម៉ូដក្រវិលពណ៌មាស ១១ ម៉ូដមានត្បូងតិចៗស័ក្តិសមសម្រាប់មិត្តនារីចង់ប្តូរស្ទីល

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម