គេ​ឡើង​គីឡូ​មាន​តែ​អាក្រក់ ប្លែក​អី​តែ Rosé ស្អាត​លើស​ដើម​ពេល​មាន​សាច់​ឈាម​ជាង​មុន

  • 2020-05-29 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​សម្រស់​ស្អាត​ឥតខ្ចោះ​របស់​កំពូល​តារា​ចម្រៀង​ស្រី​កំពុង​មាន​ប្រជាប្រិយភាព​កូរ៉េ Rosé រឹត​តែ​មាន​ភាព​ទាក់ទាញ​លើស​ដើម​ដោយ​សារ​តែ​ស្រី​ស្អាត​រូប​​នេះ​មាន​សាច់​ជាង​មុន​បន្តិច។

ទោះ​​បី​មិន​មែន​ជា​សមាជិក​ដែល​រក្សា​តួនាទី visual (រូប​សម្រស់) របស់​ក្រុម​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​តារា​ចម្រៀង​ស្រី Rosé នៃ​ក្រុម​ចម្រៀង BlackPink គឺ​មិន​ចាវ​នឹង​សមាជិក​ visual ក្រុម​ចម្រៀង​ផ្សេង​ៗ​ឡើយ។ នៅ​ពេល​ឈរ​ក្បែរ សមាជិក​ក្រុម​ចម្រៀង​ដទៃ ស្រី​ស្អាត​វ័យ ២៣​ឆ្នាំ គឺ​តែង​លេច​ធ្លោ​ជាង​គេ​ជា​និច្ច។

​ទស្សនិកជន​បាន​សង្កេត​ឃើញ​ថា ខុស​ពីសិល្បករ សិល្បការិនី​ដទៃ ដែល​តែង​មើល​ទៅ​មិន​ស៊ី​កាមេរ៉ា​ពេល​ឡើង​គីឡូនោះ ម្ចាស់​បទ Kill This Love គឺ​កាន់​តែ​ស្អាត​ជាង​មុន​ពេល​ឡើង​សាច់​បន្តិច។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​បង្ហាញ​ខ្លួន​​សារ​ជាថ្មី គេ​ឃើញ​ថា ស្រី​ស្រស់​រូប​នេះ​ហាក់​មាន​សាច់​ជាងមុន​បន្តិច ដែល​ធ្វើ​ឲ្យ​មុខ​នាង​មូល​ជាង​មុន​ផង​ដែរ។ តែ​មិន​ត្រឹម​តែ​មិន​អាក្រក់​ជាង​មុន​នោះ​ទេ ទស្សនិកជន​បាន​វាយ​តម្លៃ​ថា នាង​ហាក់​មើល​ទៅ​ស្រស់​បស់​ជាង​ពេល​ស្គម​ខ្លាំង​ពេក។

កម្រង​រូបភាព​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តារា​កើត​ឆ្នាំ ១៩៩៧ ត្រេកអរ​ជា​ខ្លាំង ពេល​ឃើញ​នាង​​នៅ​ទី​បំផុត​ក៏​ឡើង​គីឡូ​ហើយ៕

អានបន្ត៖ ​ តារា​សម្ដែង​ស្រី​វៀតណាម​សម្រក​បាន​២០គីឡូ ដោយ​មិន​តម​អាហារ​សូម្បី​មួយ​ថ្ងៃ តែ​មាន​តិចនិក​ពិសេស

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម