ថ្ងៃណាត់ជួបបុរសដំបូងមិនគួរធ្វើ ៥ យ៉ាងនេះ ចៀសវាងគេនិយាយដើម
- 2020-05-27 10:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃណាត់ជួបបុរសដំបូងមិនគួរធ្វើ ៥ យ៉ាងនេះ ចៀសវាងគេនិយាយដើម
ក្នុងថ្ងៃជួបដៃគូណាត់ជាបុរសលើកដំបូង ស្រីៗគប្បីចៀសឲ្យឆ្ងាយពីធ្វើរឿង ៥ យ៉ាងនេះ ព្រោះខ្លាចេញទៅវិញគេនិយាយដើម។
១.កុំថែមម្សៅមិនឈប់
ពេលចេញមកពីផ្ទះអ្នកបានផាត់មុខរួចទៅហើយ ដូចនេះមិនបាច់ថែមរហូតពេកទេ ព្រោះវាធ្វើឲ្យអ្នកចេញជាមុខហោះវិញ។ ថ្ងៃដំបូងបើមនុស្សប្រុសឃើញស្រីៗមុខសុទ្ធតែម្សៅបែបនេះ ឃើញហើយអាចភ័យទៅវិញ។
២.មិនគួរខ្ជះខ្ជាយ
ជាធម្មតាថ្ងៃណាត់គ្នា ភាគច្រើនគេទៅញ៉ាំអីក្នុងហាងអាហារ ឬកាហ្វេ ដូចនេះក្នុងថ្ងៃនោះអ្នកមិនគួរហៅចំណីអាហារហូរហៀររហូតញ៉ាំមិនអស់នៅសល់ពេញលើតុកទេ។ ព្រោះដៃគូអាចនឹងគិតថា អ្នកជាមនុស្សខ្ជះខ្ជាយ។
៣.កុំធ្វើជាមនុស្សទន់ជ្រាយ
ថ្ងៃជួបគ្នាដំបូងបែបនេះ មិនគួរនិយាយរឿងកម្សត់ៗរបស់ខ្លួនឯងឲ្យគេស្ដាប់ឡើយ។ ព្រោះអ្នកមិនទាន់ជិតស្និទ្ធជាមួយដៃគូណាត់ឡើយ ដូចនេះមិនបាច់ប្រាប់គេច្រើនឲ្យដឹងនាំគេគិតថាអ្នកជាមនុស្សទន់ជ្រាយ។
៤.កុំនិយាយច្រើនពេក
ការនិយាយណែនាំខ្លួនតិចតួចដូចជារស់នៅទីណា រៀនអ្វី ធ្វើការអ្វី ពិតជាពាក្យគួរតែប្រាប់ទៅគេ។ ប៉ុន្តែអ្នកមិនគួរនិយាយរហូតធ្វើឲ្យដៃគូធុញ ឬគេមិនបាននិយាយអ្វីចេញមកសោះ។ ពេលខ្លះមនុស្សធុញគេក៏លែងនិយាយវិញក៏ថាបាន។
៥.កុំបង្ហាញឲ្យគេដឹងថាអ្នកពេញចិត្តគេ
ទោះជាអ្នកលង់ស្រលាញ់គេយ៉ាងណា ក៏មិនគួរបង្ហាញឲ្យដៃគូគេដឹងដែរ។ ព្រោះខាងបុរសអាចនឹងវាយតម្លៃអ្នកក្នុងន័យជាមនុស្សស្រីចិត្តងាយ៕
ចុចអាន៖កុំឆោតទៀតអី! មនុស្សស្រីកាន់តែលះបង់ម្នាក់ឯង នឹងកាន់តែត្រូវគេបន្ទាបតម្លៃ