ឧស្សាហ៍ញ៉ាំគ្រាប់ផ្កាឈូករ័ត្ន តិចអត់ដឹងពីគុណប្រយោជន៍របស់ធញ្ញជាតិមួយនេះ

  • 2020-05-25 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​​គ្រាប់​ផ្កា​ឈូក​រ័ត្ន ​ពេល​នេះ​គួរ​ដឹង​ពី​គុណ​ប្រយោជន៍​ដ៏​លើស​លន់​របស់​គ្រាប់​ធញ្ញជាតិ​នេះ ចំនួន​១០​យ៉ាង​។

១. មាន​ជាតិ​កូឡេស្តេរ៉ុលទាប

​គ្រាប់​ធញ្ញជាតិ​នេះ​ជួយ​កាត់​បន្ថយ LDL ( ​សារធាតុ​កូឡេស្តេរ៉ុល​អាក្រក់) ​ដែល​ជា​ហានិភ័យ​ធ្វើ​ឲ្យ​កើត​ជំ​ងឺ​សរសៃ​ឈាម​បេះ​ដូង​បាន។

២. ល្អ​ចំពោះ​សុខភាព​ឆ្អឹង

​​​វា​ផ្ទុក​ទៅ​ដោយ​ម៉ាញ៉េស្យូម ​រ៉ែ ផូស្វាត ​ដែល​មាន​នាទី​ជួយ​ឆ្អឹង​មាន​សុខភាព​ល្អ​មាំ​មួន។

៣. ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម

​ដោយ​សារ​វា​សម្បូរ​ដោយ​កាក​សរសៃ ​ម្ល៉ោះ​ហើយ​វា​ជួយ​កាត់​បន្ថយ​ការ​ស្រូប​ចូល​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​បាន​យ៉ាង​ល្អ​។ ​ម្យ៉ាង​ទៀត ​សារជាតិ​ម៉ាញ៉េស្យូម​ក្នុង​គ្រាប់​ផ្កា​ឈូក​រ័ត្ន ​ក៏​ជួយ​ឲ្យ​អាំង​ស៊ុយ​លីន​ដំណើរ​ការ​ប្រក្រតី​ផង​ដែរ។

៤. ​បន្សាប​ជាតិ​ពុល

​​សារធាតុ Selenium ​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កម្ចាត់​ធាតុ​កខ្វក់​ចេញ​ពី​រាង​កាយ។ ​ ​ក្រៅ​ពី​នេះ ​វា​រក្សា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​របស់​រាង​កាយ​ឲ្យ​មាន​ភាព​ខ្លាំង ព្រម​ទាំង​ជួយ​​ថ្លើម​ឲ្យ​មាន​រនាំង​ការពារ​ពី​ផល​ប៉ះ​ពាល់​នៃ​​មេតាបូលីក។

៥. ជួយ​ស្បែក​​ភ្លឺ​ថ្លា

​គ្រាប់​នេះ​ផ្ទុក​​វីតាមីន E ​លើស​លប់ ដែល​ជួយ​ស្បែក​ឲ្យ​នៅ​ស្រស់​ផូរ​ផង់ ​ស្បែក​មាន​សំណើម​ក្មេង​ជាង​វ័យ។ ​ក្រុមហ៊ុន​​មួយ​ចំនួន ​បាន​យ​ក​គ្រាប់​ផ្កា​ឈូក​រ័ត្ន​ចម្រាញ់​សម្រាប់​ធ្វើ​ជា​ផលិត​ផល​ថែរក្សា​ស្បែក។

៦. ជួយ​គ្រប់​គ្រង​ផ្លូវ​ចិត្ត​ឲ្យ​ល្អ​ប្រសើរ

គ្រាប់​រាង​ទ្រវែង​នេះ ​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ផ្លូវ​ចិត្ត ​​ដែល​​​កាត់​បន្ថយ​​កម្រិត​ស្រ្តេស​​អរម៉ូន​បាន។ ​វា​ផ្ទុក​ដោយ​អាមីណូ​អាស៊ីត ទ្រីប៉ូផិន ដែល​ជួយ​ឲ្យ​ដំណេក​អ្នក​ស្កប់​ស្កល់។

៧. ប្រភព​នៃ​ប្រូតេអ៊ីន

បើ​អ្នក​ជា​​​មនុស្ស​មិន​សូវ​ញ៉ាំ​សាច់ ​នោះ​អ្នក​អាច​ផ្តល់​ឲ្យ​រាង​កាយ​នូវ​ប្រូតេអ៊ីន​បាន​តាម​រយៈ​គ្រាប់​នេះ ជា​ប្រចាំ​ថ្ងៃ​បាន។

៨. មិន​ឲ្យ​ឡើង​គី​ឡូ

​ដោយសារ​វា​សម្បូរ​ជាតិ​កាក​សរសៃ​​ រួម​ទាំង​​វីតាមីន B ​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៩. ការពារ​ពី​ជំ​ងឺ​មហារីក

​សារធាតុ​រ៉ែ​កម្រ​ជា​ចម្រើន​ដូច​ជា selenium , enzymes ​ជួយ​ឲ្យ​កោសិកា​មហារីក​មិន​ងាយ​រាល​ដាល​បាន។

១០. កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់

គ្រាប់​ផ្កា​ឈូក​រ័ត្ន ​ផ្ទុក​សារធាតុ​រ៉ែ​ ​រួម​ទាំង​កាល់​ស្យូម ​ប៉ូ​តាស្យូម ម៉ាញេស្យូម​ក្នុង​ការ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម ផង​ដែរ។ ​គ្រប់​សារធាតុ​នីមួយ​ៗ ​មាន​សារៈ​សំខាន់​ជួយ​រក្សា​ឲ្យ​សម្ពាធ​ឈាម​​នៅ​ប្រក្រតី៕​​​

អានបន្ត៖ ​ តិចនិក​ ៦យ៉ាង​ ស្រីៗ​ត្រូវ​ដឹង មុន​នឹង​ចង់​សម្រក​ទម្ងន់​ឲ្យ​បាន​សម្រេច​ពិត​ប្រាកដ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម