រយៈ​ពេល​កន្លះ​ចុង​ឆ្នាំ​ខាង​មុខ​ ឆ្នាំ​ទាំង​៣​នេះ លាភ​ចូល​ពេញ​ៗ​ផ្ទះ ប្រកប​អ្វី​ក៏​សម្រេច

  • 2020-05-25 07:15:00
  • ចំនួនមតិ 27 | ចំនួនចែករំលែក 38

រយៈ​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ គឺ​​ជា​អំឡុង​ពេល​ដែល​ឆ្នាំ​ទាំង​ ៣​ខាង​ក្រោម មាន​ភាព​ផ្លាស់​ប្ដូរ​ខ្លាំង​ពាក់​ព័ន្ធ ព្រេង​វាសនា​របស់​ខ្លួន​ អាច​​មាន​​ឱកាស​ក្លាយ​ជា​អ្នក​មាន។

រូបតំណាង

១. ឆ្នាំ​ឆ្លូវ

តាម​ជើង​លេខ​ហោរាសាស្ត្រ អ្នក​កើត​ឆ្នាំ​ឆ្លូវ គឺ​ជា​ប្រភេទ​មនុស្ស​ឯករាជ្យ អាច​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង។ ភាព​ជោគជ័យ​របស់​ពួក​គេ​​ភាគ​ច្រើន​មិន​បាន​មក​ពី​អ្នក​ដទៃ តែ​បាន​មក​ពី​ការ​ខំប្រឹង​ខ្លួន​ឯង។ រយៈ​ពេល ៦​ខែ​ចុង​ឆ្នាំ​នេះ ពួក​គេ​នឹង​បែក​គំនិត មាន​គម្រោង​ថ្មី​ៗ។ ​វិថី​ការងារ និង​ការ​រក​ស៊ី​របស់​គេ​នឹង​ទទួល​បាន​ជោគជ័យ បើ​ខ្លួន​ឯង​ចេះ​ចាប់​យក​ឱកាស។

រូបតំណាង

២. ឆ្នាំ​ច

មិន​ថា​ដើម​ឆ្នាំ ឬ​ចុង​ឆ្នាំ បើ​តាម​ក្បួន​ហោរាសាស្ត្រ ឆ្នាំ​ច​ក្នុង​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ដែល​សំណាង​ជាង​គេ ធ្វើ​អ្វី​ក៏​រលូន​ជាង​អ្នក​ដទៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គួប​ផ្សំ​ជាមួយ​នឹង​អត្តចរិត​ពុះពារ​មិន​​ឈប់​ឈរ​របស់​ខ្លួន ទោះ​មាន​ភាព​លំបាក​ក៏​មិន​ណាយ​នោះ ធ្វើ​ឲ្យ​ឆ្នាំ​មួយ​នេះ​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ស័ក្ដិសម។ យ៉ាងណាក្ដី​រយៈ​ពេល​៦​ខែ​ចុង​ឆ្នាំ ទើប​ជា​អំឡុង​ពេល​ដែល​អ្នក​កើត​ឆ្នាំ​សុនក​​ទទួល​បាន​លាភ​ហូរ​ចូល​ឥត​ឈប់។ អត្រា​ភាគ​រយ​ខ្ពស់ ឆ្នាំ​មួយ​នេះ​អាច​​ក្លាយ​ជា​អ្នក​មាន​ដោយសំណាង​នឹ​ក​ស្មាន​មិន​ដល់​ណា​មួយ។

រូបតំណាង

៣. ឆ្នាំ​រការ

ជា​ឆ្នាំ​ដែល​ឧស្សាហ៍​ព្យាយាម តែង​ពុះពារ​ដើម្បី​រក​ឱកាស​ថ្មី ឆ្នាំ​រការ​គឺ​ជា​ឆ្នាំ​ដែល​តែង​តែ​ចង់​បាន​ជីវិត​របស់​ខ្លួន​ឲ្យ​ល្អ​ជាង​បច្ចុប្បន្ន។ រយៈ​ពេល​កន្លង​ទៅ​ ឆ្នាំ​រការ​ជួប​រឿង​ពិបាក​មិន​តិច​ឡើយ ឬ​ក៏​អាច​បាត់បង់​ឱកាស​មួយ​ចំនួន​ទៀត​ផង។ យ៉ាងណាក្ដី ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ អ្នក​កើត​ឆ្នាំ​មួយ​នេះ នឹង​ចាប់​ផ្ដើម​ទទួល​បាន​លាភជ័យ។ ទាំង​វិថី​ការងារ ក៏ដូច​ជា​មនោសញ្ចេតនា​សុទ្ធតែ​បាន​គាប់​ចិត្ត។ បើ​រស់​នៅ​ប្រកប​ដោយ​ក្រម​សីលធម៌ ឆ្នាំ​រការ​អាច​ជួប​បាន​គូ​ព្រេង​របស់​ខ្លួន៕

អានបន្ត៖ ​​​ចរិត​​បំផ្លាញ​ខ្លួន​ឯង​​​៥ ដែល​មនុស្ស​ភាគ​ច្រើន​មាន​​តែ​មិន​​ដឹង​ខ្លួន ដឹង​ហើយ​ប្រញាប់​កែ​ប្រែមុន​ហួស​ពេល

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel