បែកគ្នាមានន័យថា ជាតិនេះអស់និស្ស័យ ជាតិក្រោយមិនរំពឹងជួបទៀត
- 2020-05-22 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកគ្នាមានន័យថា ជាតិនេះអស់និស្ស័យ ជាតិក្រោយមិនរំពឹងជួបទៀត
គ្មានអ្នកណាចង់បែកបាក់ស្នេហាមួយនោះឡើយ ប៉ុន្តែបើបញ្ចប់ទៅនឹងទទួលបានសុភមង្គលនោះ សូមកុំអូសបន្លាយការធ្វើទុក្ខបុកម្នេញគ្នាតទៅទៀត។
មានរឿងមួយចំនួនកន្លងផុតទៅហើយ មនុស្សមួយចំនួនបានចេញពីជីវិតយើង យកល្អគួរកុំរំលឹកតទៅទៀត។ នៅពេលខកខានក្លាយជាគូស្រករទៅហើយ សូម្បីតែតំណែងត្រឹមមិត្តធម្មតាក៏ខកបាត់ដែរ។ បើមាននរណាម្នាក់កំពុងរាំងដំណើរយើង កុំរករឿង ហើយដើរផ្លូវវៀងខ្លួនមួយទៀត។ អ្នកមិនឲ្យតម្លៃយើង គួរទុកដាក់គេក្នុងអតីតកាល។ ស្នេហាដែលបន្សល់តែភាពឈឺចាប់ សូមដោះដៃចេញ ឲ្យគេទៅរកផ្លូវដែលគេប្រាថ្នាទៅចុះ។
គេប្រាប់ថា មនុស្សគ្រប់គ្នាទាំងអស់ដែលបានជួបគ្នា គឺសុទ្ធតែមាននិស្ស័យនឹងគ្នាទាំងអស់ ទោះមិនដឹងថាជានិស្ស័យល្អ ឬនិស្ស័យអាក្រក់ក៏ដោយ។ នៅពេលស្រលាញ់គ្នាហើយ គ្មានអ្នកណាចង់បែកគ្នាឡើយ ប៉ុន្តែបើមនោសញ្ចេតនាដែលមានតែភាពឈឺចាប់នោះ សូមដោះលែងគ្នាទៅ។
បែកគ្នាហើយមានន័យថា ទោះគេមានសុភមង្គលថ្មីក៏យើងមិនច្រណែនឈ្នានីសគេ។ ដើរលើវិថីចាស់ធ្លាប់ដើររួមគ្នា ក៏លែងនឹកដល់ស្រមោលគេ។
បែកគ្នាមានន័យថា និស្ស័យនៅជាតិនេះរបស់អ្នកទាំង២អស់ត្រឹមនេះហើយ ហើយជាតិក្រោយក៏ប្រហែលមិនរំពឹងជួបគ្នាទៀតឡើយ។
នៅទីក្រុងដ៏តូចមួយនេះ បើអចេតនាជួបគ្នា ក៏ធ្វើហីដូចកាលពីទាន់ស្គាល់គ្នាទៅចុះ។ បើពេលណាមួយ នឹកគេខ្លាំងពេក ទ្រាំមិនបាន សូមយំមួយប្រាវឲ្យអស់ពីចិត្ត ហើយបន្តទៅមុខទៀត ។ ព្រោះថ្ងៃស្អែកព្រះអាទិត្យរះសារជាថ្មីទៀតហើយ៕
អានបន្ត៖ ប្រុសៗមិនចង់បង្ហាញទំនាក់ទំនងឲ្យគេឯងដឹង ព្រោះតែហេតុផលទាំងនេះ