តិកនិចងាយៗ ធានាស៊ីភ្លើងតិចពេលដាំបាយ សន្សំសំចៃលុយកាក់

  • 2020-05-21 09:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សន្សំ​សំចៃ​អគ្គិសនី​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រួសារ​ផង​ដែរ។​ ថ្ងៃនេះ​ កញ្ញា​ សូម​លើក​យក​​​តិក​និច​ក្នុង​ការ​ដាំបាយ​ឆ្នាំង​អគ្គិសនី​ឲ្យ​អស់​ភ្លើង​តិច​ ដែល​ការណែនាំ​នេះ​​បាន​ផ្សព្វផ្សាយ​ដោយ​អគ្គិសនី​កម្ពុជា​ EDC។ ​​តោះ! ទៅដឹងទាំងអស់គ្នា៖

  • កុំ​បើក​គម្រប​​ឆ្នាំង​ក្នុង​ពេល​​ដែល​បាយ​មិនទាន់​ឆ្អិន​
  • ជៀសវាង​ការ​ដាំបាយ​ក្នុង​បន្ទប់​ម៉ាស៊ីន​ ព្រោះ​វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ការ​កាន់​តែ​ខ្លាំង​​ឡើង​ (ស៊ីភ្លើង)
  • ដក​ឌុយ​ចេញ​ភ្លាម​បន្ទាប់​ពី​ឈប់​ប្រើ​ការ
  • មុន​នឹង​ដាក់​ឆ្នាំ​ជាន់​ក្នុង​ចូល​ ត្រូវ​ពិនិត្យ​មើល​ថា​នៅ​ក្នុង​នោះ ​​​គ្មាន​របស់​អ្វី​ផ្សេង​ ឬ​មាន​កម្ទេច​អ្វី​ជាប់​នៅ​បាត​ឆ្នាំង​នោះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឆេះ​ និង​ការ​ចម្លង​កម្ដៅ​មិន​សូវ​ល្អ
  • ជ្រើស​ខ្នាត​ឆ្នាំង​ដាំបាយ​ឲ្យ​សម​ស្រប​ទៅ​នឹង​ចំនួន​សមាជិក​ក្នុង​គ្រួសារ​

សមាជិក​ ១-២នាក់ ប្រើ​ខ្នាត​ ០,៣-១លីត្រ​

សមាជិក​ ៣-៦នាក់​ ប្រើ​ខ្នាត​ ១- ១,៥លីត្រ

សមាជិក​ ៥-៨នាក់​ ប្រើ​ខ្នាត​ ១,៦-២លីត្រ

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម