ខឹង​មិត្ត​ប្រុស​បែក​គ្នា​តែមិន​យំ នារី​ម្នាក់​ផ្ញើ​ខ្ទឹម​បារាំង​១​តោន​ឲ្យ​សង្សារ​ដើម្បី​សងសឹក តែ​លទ្ធផល​នឹក​ស្មាន​មិន​ដល់

  • 2020-05-21 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​រូប​នេះ​កំពុង​ត្រូវ​បាន​គេ​សរសើរ​ថា ហ៊ានស៊ីហ៊ាន​សង ពិត​ជា​ក្លាហាន​ខ្លាំង​ណាស់។ បើ​បែក​គ្នា​ហើយ នាង​មាន​អារម្មណ៍​យ៉ាងណា នាង​ក៏​ចង់​ឲ្យ​អតីត​សង្សារ​មាន​អារម្មណ៍​ដូច​នាង​ដែរ។

ក្រោយ​ពេល​យំ​អស់​ទឹក​ភ្នែក ៣​ថ្ងៃ​ ដោយ​សារ​​បែក​គ្នា​ជាមួយ​សង្សារ នារី​ម្នាក់​បាន​បែក​គំនិត​ត្រូវ​តែ​ឲ្យ​អតីត​មិត្ត​ប្រុស​ភ្លក់​រសជាតិ​នេះ​ដែរ។ ហេតុ​នេះ​ហើយ នាង Xiao Zhao មក​ពី​ខេត្ត Sandong ប្រទេស​ចិន បាន​កម្ម៉ង់​ខ្ទឹម​បារាំង ១​តោន​ហើយ​ផ្ញើ​ទៅ​ឲ្យ​សង្សារ​ចាស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​បាន​កម្ម៉ង់​អ្នក​ដឹក​ជញ្ជូន​ថា បើ​មិន​ឃើញ​​មិត្ត​ប្រុស​នាង​ទេ សូម​ទម្លាក់​ដាក់​នៅ​មុខ​ផ្ទះ​លោក​ទៅ។ ភ្ជាប់​មក​ជាមួយ​ខ្ទឹម​បារាំង​នេះ​គឺ​ក្រដាស​មួយ​សន្លឹក​សរសេរ​ថា៖ លោក​ធ្វើ​ឲ្យ​ខ្ញុំ​យំ​អស់​៣​ថ្ងៃ ឥលូវ​នេះ​ដល់​វេន​លោក​ម្ដង”។

ក្រោយ​ពេល​​អស់​យៈ​ពេល​៥ ម៉ោង និង​ដឹក​អស់​ជាង​៤០​ជើង ចុង​បញ្ចប់​ អ្នក​ដឹក​​ក៏​បាន​ដឹក​ខ្ទឹម​អស់​នេះ​ដល់​មុខ​ផ្ទះ​របស់ Xiao Zhao។ តែ​លោក​បាន​រអ៊ូ​ថា មិន​ថា​សង្សារ​នាង​បាន​យំ​ឬ អត់​ទេ តែ​លោក​យំ​អស់​ទឹក​ភ្នែក​ហើយ។

គួរ​បញ្ជាក់​ផង​​ដែរ​ថា គូ​ស្នេហ៍​ខាង​លើ​ស្រលាញ់​គ្នា ១​ឆ្នាំ មុន​ពេល​ឈាន​ដល់​ការ​បែក​គ្នា​នេះ​។ ខាង​ប្រុស​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​បែក​គ្នា​ថា មក​ពី​អតីតមិត្ត​ស្រី​របស់​លោក​ចូលចិត្ត​ដ្រាម៉ា​ខ្លាំង​ពេក ធ្វើ​ឲ្យ​លោក​ទ្រាំ​មិន​បាន។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ក្រោយ​ពេល​ទទួល​បាន​ខ្ទឹម​បារាំង​១​តោន​នេះ សង្សារ​របស់ Xiao Zhao មិន​ត្រឹម​តែ​មិនយំ​នោះ​ទេ លោក​ថែម​ទាំង​ត្រេក​អរ​លើស​ដើម ព្រោះ​ជាមួយ​ចំនួន​ខ្ទឹម​ខាង​លើ លោក​បាន​ប្រកាស​លក់​អនឡាញ ហើយ​រក​លុយ​បាន​ដល់​ទៅ ១៥០​ដុល្លារ៕

អានបន្ត៖ ​Suzy បំបែក​កំណត់​ត្រា​ក្លាយ​​ជាតារា​គ្រប​មុខកំពូល​ទស្សនាវដ្ដី​ទាំង៦ តែ​នៅ​តែ​ចាញ់​តារា​សិស្ស​ប្អូន​ម្នាក់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម