កំពូលប្រុសស្អាតដាច់គេទាំង ៥លើពិភពលោក អ្នកណាមានស្ទីលស្លៀកពាក់ស្អាតជាងគេ?
- 2020-05-20 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលប្រុសស្អាតដាច់គេទាំង ៥លើពិភពលោក អ្នកណាមានស្ទីលស្លៀកពាក់ស្អាតជាងគេ?
សិល្បករទាំង ៥រូបរួមមាន V (BTS), Zayn Malik, Robert Pattinson, Omar Borkan AI និង Chris Hemsworth ទើបតែត្រូវបានគេជ្រើសយកជាប្រុសស្អាតទាំង៥ដែលមានរូបសម្បិត្តិស្អាតជាងគេលើពិភពលោក។ តើស្ទីលស្លៀកពាក់របស់អ្នកទាំង ៥មានខុសគ្នាយ៉ាងម៉េចវិញ។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Top10World ទើបតែប្រកាសលទ្ធផលកំពូលប្រុសស្អាតទាំង ៥ពិភពលោកសម្រាប់ឆ្នាំ ២០២០ ដោយផ្ដោតលើការវាយតម្លៃដូចជា ទម្រង់មុខ កម្ពស់ និងចំណុចទាក់ទាញរបស់តារានីមួយៗ។ វ៉ាមុខ ប្រុសស្អាតជាច្រើន កំពូលតារាប្រុសកូរ៉េ V ក្រុម BTS បានក្លាយជាតារាប្រុសស្អាតដាច់គេ។
ចំណាត់បន្តបន្ទាប់ត្រូវបានធ្លាក់លើ Zayn Malik, Robert Pattinson, Omar Borkan AI និង Christian Hemsworth។ ទោះបីជាសុទ្ធតែជាបុគ្គលមានរូបសម្បត្តិស្អាតឥតខ្ចោះ តែសិល្បករមានស្ទីលស្លៀកពាក់ខុសៗគ្នា។ ដូចនេះសូមក្រឡេកមើលស្ទីលខោអាវរបស់តារាទាំង ៥ដូចខាងក្រោម៖
១. V (BTS) និយមបែបទាន់សម័យ និងប្ដូរម៉ូដច្រើន
២. Zayn Malik និយមម៉ូដមាំមួន មិនអាចខ្វះអាវក្រៅ
៣. Robert Pattinson ទឹកដៃឡើងចុះ ពេលស្អាត ពេលអត់
៤. Omar Borkan AI ចូលចិត្តម៉ូដសាមញ្ញៗ
៥. Chris Hemsworth លាយគ្នារវាងបែបសុភាពបុរស និងស្ទាវ