មួយ​ជីវិត​គួរ​តែ​ចំណាយ​ពេល​ទៅ​លើ​រឿង​សំខាន់​ ៥យ៉ាង​នេះ​​ទើប​ជីវិត​មាន​ន័យ

  • 2020-05-20 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ជីវិត​នេះ​តើ​អ្នក​ចំណាយ​ពេល​ទៅ​លើ​អ្វី​ខ្លះ​ហើយ? ការ​ពិត​អ្នក​ប្រហែល​ជា​ដឹង​នូវ​អ្វី​ដែល​អ្នក​គួរ​ចំណាយ​ពេល​ទៅ​លើ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​មិន​អាច​ធ្វើ​បាន ហើយ​ក៏​អាច​ភ្លេច​ខ្លួន។ មិន​ចង់​ឲ្យ​ជីវិត​នេះ​មាន​វិប្បដិសារី​អ្នក​គួរ​តែ​ចំណាយ​ពេល​ទៅ​លើ​រឿង​ខាង​ក្រោម​នេះ ៖

១. ការ​សិក្សា

ជីវិត​នេះ​បើ​អ្នក​រំលង​ការ​សិក្សា នោះ​ពិត​ជា​រស់​នៅ​គ្មាន​ន័យ​អ្វី​ឡើយ។ ការ​សិក្សា​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​ពិភព​លោក​កាន់​តែ​ច្បាស់ យល់​ពី​សង្គម​ដែល​ខ្លួន​រស់​នៅ​ ហើយ​អាច​ឲ្យ​អ្នក​ដក​ខ្លួន​ចេញ​ពីការ​មើល​ងាយ ការ​ជាន់​ឈ្លី ល្ងង់​ខ្លៅ និង​ភាព​ក្រី​ក្រ​បាន។

រូបតំណាង

**២. ការងារ**

ការងារ​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ព្រោះ​បើ​អ្នក​គ្មាន​ការ​ងារ​មួយ​ឲ្យ​ច្បាស់​នោះ​ទេ ជីវិត​អ្នក​នឹង​រសាត់​អណ្ដែត​មិន​ដឹង​កោះ​មិន​ដឹង​ត្រើយ​នៅ​ឯ​ណា ហើយ​ក៏​គ្មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​គ្រួសារ និង​ខ្លួន​ឯង​ឲ្យ​មាន​សេចក្ដី​សុខ​បាន​ដែរ។

៣. គ្រួសារ

ទន្ទឹម​នឹង​ការ​សិក្សា ការងារ អ្នក​មិន​អាច​ចោល​គ្រួសារ​បាន​ទេ អ្នក​ត្រូវ​តែ​មាន​ពេល​សម្រាប់​ពួក​គេ។ បើ​អ្នក​គិត​តែ​ធ្វើ​ការ រក​លុយ​ហើយចោល​គ្រួសារ​ទាំង​ស្រុង​នោះ លុយ​ដែល​អ្នក​រក​បាន​ក៏​វា​មិន​អាច​ឲ្យ​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ។

រូបតំណាង

៤. ឪពុកម្ដាយ

ពួក​គាត់​ក៏​ត្រូវ​ការ​អ្នក​ដែរ​ គាត់​ក៏​ចង់​មាន​ពេល​នៅ​ជាមួយ​អ្នក​​ដែរ ដូច្នេះ​ទាន់​នៅ​មាន​ឱកាស​អ្នក​គួរ​តែ​តបស្នង​សង​គុណ​គាត់ មើល​ថែ​គាត់ និង​មាន​ពេល​រីករាយ​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន។ ត្រូវ​ចាំ​ថា​គាត់​ចាស់​ហើយ ស្ទើរ​តែ​មួយ​ជីវិត​គាត់​ទៅហើយ​ដែល​ព្យាយាម​ដើម្បី​កូនៗ គាត់​គ្មាន​ពេល​សប្បាយ​គ្មាន​ពេល​ហ៊ឺហា​ក៏​ដោយសារ​កូន​ដែរ។

៥. ខ្លួន​ឯង

ជីវិត​នេះ​ក៏​មិន​មែន​កើត​មក​សម្រាប់​តែ​អ្នក​ដទៃ​ដែរ ដូច្នេះ​អ្នក​ក៏​ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ដូចគ្នា។ អ្នក​អាច​ចំណាយ​ពេល​ដែល​មាន​ជាមួយ​មិត្តភក្តិ​អ្នក ដើរ​លេង​សប្បាយ​ និង​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​ដក​ស្រង់​នូវ​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត​នេះ។

រូបតំណាង

មាន​ពេល​ធ្វើ​គួរ​តែ​ធ្វើ​ឲ្យ​ហើយ ព្រោះ​យើង​មិន​អាច​ដឹង​ថា​ថ្ងៃ​ស្អែក​មាន​រឿង​អី​កើត​ឡើង​ទេ៕​

ចុចអាន៖ធ្វើ​ជា​មនុស្ស​ស្រី​ត្រូវ​តែ​​មាន​ចំណេះ​ដឹង និង​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​ព្រោះ...

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម