វិធីងាយស្រួលទាំង៧ យ៉ាងជួយឲ្យជីវិតរីករាយ ទោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ក៏ដោយ
- 2020-05-18 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយស្រួលទាំង៧ យ៉ាងជួយឲ្យជីវិតរីករាយ ទោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ក៏ដោយ
តើអ្នកធ្លាប់មានអារម្មណ៍ថា រវល់រហូតមិនសូវមានពេលមើលថែទាំខ្លួនឯងដែរទេ? អ្នកដឹងទេថា តាមពិតមានរឿងតូចៗក្នុងជីវិតប្រចាំថ្ងៃ ដែលអ្នកអាចបង្កើតវាបាន ជួយឲ្យជីវិតរីករាយបាន ទោះអ្នកមិនសូវមានពេលវេលាច្រើនក៏ដោយ។
១. ងូតទឹក
នៅពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញ សាកល្បងទៅងូតទឹកដោយងូតឲ្យត្រូវសក់ក្បាល។ លើសពីនេះ ក្លិនក្រអូបពីសាប៊ូ នឹងជួយបន្ធូរអាការៈតានតឹងនេះបាន ដែលជួយឲ្យអ្នកមានភាពល្អប្រសើរឡើងវិញ។
**២. សម្រាកមួយភ្លែត ហើយដកដង្ហើមមួយៗ**
នៅពេលដែលអ្នកមានអារម្មណ៍ថាពិភពលោកនេះហាក់ដូចជានៅទ្រឹងមិនទៅមុខសោះ អ្នកគួរសាកល្បងបិទភ្នែក ហើយដកដង្ហើមចេញចូលមួយៗ ។ បន្ទាប់មកសម្រាកបន្តិច ហើយធ្វើការងារបន្តទៀត។
៣. ប្រសិនបើអ្នកកំពុងធ្វើការពីផ្ទះ
អ្នកគួរភ្ញាក់ពីព្រឹកហើយស្លៀកពាក់តាមស្ទីលដែលអ្នកចូលចិត្ត។ ដូចជា ពាក់អាវយឺត រ៉ូប ខោ ឬអ្វីក៏បាន មិនគួរពាក់អាវដេកបែបនៅផ្ទះពេញមួយថ្ងៃយូរឡើយ។
៤. ផឹកទឹក
មានដបទឹកក្បែរខ្លួនគ្រប់ពេល នោះអ្នកនឹងភ្ញាក់ផ្អើលមិនខានថា ក្នុងមួយថ្ងៃនេះអ្នកបានផឹកអស់ប៉ុន្មានដបហើយ។
៥. ស្ដាប់អ្វីដែលអ្នកចូលចិត្ត
ខណៈពេលកំពុងធ្វើការ អ្នកគួរស្ដាប់ចម្រៀងបទថ្មីៗ ដើម្បីជួយរំញោចដល់ស្មារតីផ្លូវចិត្ត ក៏ដូចជាជួយបំពេញថាមពលក្នុងថ្ងៃថ្មី។
៦. កុំភ្លេចសើច
តោះ សើចឲ្យបានច្រើនៗជាមួយរឿងខុសៗគ្នាក្នុងជីវិតនេះ ដោយសារការសើចត្រូវគេចាត់ទុកថាជាផ្នែកមួយជួយព្យាបាលការធុញថប់ និងបញ្ចេញស្រ្តេស។
៧. បិទដំណឹងផ្សេងៗលើទូរសព្ទ
បិទដំណឹងផ្សេងៗកុំឲ្យលោតឡើងលើទូរសព្ទរបស់អ្នក នៅពេលអ្នកបង្ហើយការងារអស់ហើយ។ ឬអ្នកអាចឈប់ឆ្លើយតបសារណាដែលរំខានចិត្តចាប់ពីម៉ោង៩យប់ទៅ ដើម្បីមានពេលសម្រាកនិងលំហែចិត្តជាមួយរឿងថ្មីៗ៕
អានបន្ត៖ ហេតុផលដែលអ្នកមិនគួរខ្វល់ជ្រុល លើសម្តីអត់ប្រយោជន៍របស់មនុស្សមួយចំនួន