៤ សញ្ញា បង្ហាញថាស្នេហារបស់អ្នកមិនអាចនៅគង់វង្សបានយូរឡើយ

  • 2020-05-15 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​គឺ​ជា​ពេលវេលា​ដ៏​តឹង​តែង​បំផុត នៅ​ពេល​មនុស្ស​ដែល​អ្នក​ស្រលាញ់​ មាន​បំណង​ចង់​លេង​សើច​ជាមួយ​នឹង​បេះដូង​របស់​អ្នក។ ខំ​ប្រឹង​ប្រគល់​​ក្តី​ស្នេហ៍​ឲ្យ​ពី​គេ​ស្ទើរ​អស់​ពី​ខ្លួន ចុង​ក្រោយ​បែរ​ជា​ដើរ​ដល់​ចំណុច​បែកបាក់ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​​រង់​គ្រោះ​តែ​ម្នាក់ឯង។ ហេតុ​នេះ​គួរ​​រៀន​សង្កេតមើល​ត្រៀម​ខ្លួន​ទុក​មុន​ឲ្យ​ហើយ​ដើម្បី​ការពារ​​មិន​​ឲ្យ​ផុង​កាន់​តែ​ធ្ងន់ធ្ងរ​។ ដឹង​ថា​ស្នេហា​នេះ​មិន​អាច​គង់វង្ស​បាន​យូរ​អង្វែង​ទេ បើ​លេច​ចេញ​សញ្ញា​ ៤ ​យ៉ាង​នេះ​។

១. អ្នក​ទាំង​ពីរ​មិន​មើល​មុខ​គ្នា​ចំៗ​ពេល​សន្ទនា

រូបតំណាង

ការ​សម្លឹង​មើល​ក្រសែ​ភ្នែក​គ្នា​ទៅ​វិញ​ទៅមក ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ក្នុង​អំឡុង​ពេល​​សន្ទនា​។ វា​អាច​បញ្ជាក់​ពី​​​ការ​ជឿ​ទុក​ចិត្ត ភាព​ជិតស្និទ្ធ និង​អារម្មណ៍​ពិត​រវាង​មនុស្ស​ពីរ​នាក់​។ បើ​អ្នក​និង​ដៃ​គូ មាន​ភាព​​​សោះកក្រោះ​ កន្តោះកន្តើយ​ មិន​​ចង់​​​នឹង​មើល​មុខ​គ្នា​ផង វា​ជា​រឿង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​គូ​ស្នេហ៍​។

២. មិន​ហ៊ាន​បញ្ចេញឲ្យ​គេ​ដឹង​នៅ​​ទី​សាធារណ​

​​​​​​មិន​ថា​នៅ​ទី​សាធារណ ឬ​ពេល​នៅ​ជាមួយ​មិត្តភ័ក្តិ​នោះ​ទេ បើ​គាត់​​​ធ្វើ​​លាក់​លៀម មិន​ហ៊ាន​បង្ហាញ​ថា​ឲ្យ​គេ​ដឹង​ថា​​អ្នក​ជា​សង្សារ ឬ​​គ្មាន​សូម្បី​តែ​ទង្វើ​តូចតាច​​ដូច​ជា​កាន់​ដៃ​ជាដើម វា​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ដែរ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា។

៣. អ្នក​​ទាំង​​ពីរ​តែង​ចង​ចិញ្ចើម​ដាក់​គ្នា

ការ​ចង​ចិញ្ចើម​ដាក់​គ្នា​ជា​ញឹកញាប់ មាន​ជម្លោះ​ច្រើន​ជាង​ភាព​ផ្អែមល្ហែម មាន​បញ្ហា​ច្រើន​ជាង​ដំណោះ​​ស្រាយ មាន​ន័យ​​ថា​​ស្នេហា​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​បំផុត។

រូបតំណាង

៤. អ្នក​លែង​មាន​អារម្មណ៍​កក់ក្តៅ​និង​សុវត្ថិភាព​ដូច​មុន

អារម្មណ៍​កាល​ពី​មុន​មិន​ដឹង​ជា​បាត់​ទៅ​ណា​អស់។ ទង្វើ​របស់​គាត់​បាន​ឲ្យ​អ្នក​លែង​​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ គ្មាន​អារម្មណ៍​ថា​សុវត្ថិភាព លែង​ហ៊ាន​ប្រាប់​ពាក្យ​ពិត និង​កាន់​តែ​គម្លាត​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ។

ចុចអានបន្ត៖ ៥​គន្លឹះ​មាន​តម្លៃ​សម្រាប់​ការ​ចិញ្ចឹម​កូន​ពី​ Mark Zuckerberg ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ដឹង​ ​​​

ប្រភព៖ relrules ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម