មិនបាច់ចាំយូរទើបស្បែកខូច កំហុស៤នេះដឹងតែខូចតាំងពីព្រឹកព្រលឹមតែម្តង

  • 2020-05-15 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​ព្រឹក ​ជា​ពេល​សំខាន់​ក្នុង​ការ​ថែ​រក្សា​ស្បែក ព្រម​ទាំង​ជួយ​ពង្រឹង​គុណ​ភាព​ស្បែក​បាន​ទៀត​ផង។ ​នេះ​មាន​ន័យ​ថា ​បើ​អ្នក​មិន​អើ​ពើ ​ឬ​សាង​កំហុស​ដល់​ស្បែក​អំ​ឡុង​ពេល​​នេះ ​នោះ​ស្បែក​របស់​អ្នក​ច្បាស់​ជា​​ឆាប់​ខូច​​មិន​ខាន។ ដូចនេះ អ្នក​ត្រូវ​​ប្រាកដ​ថា ស្បែក​នឹង​មិន​ត្រូវ​បំផ្លាញ ​តែ​ជំនួស​មក​វិញ​ដោយ​ភាព​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

១. ​អ្នក​មិន​លុប​លាង​ស្បែក​នៅ​ពេលព្រឹក

​ការ​សម្អាត​ស្បែក​នៅ​ពេល​ព្រឹក ​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ ​ព្រោះ​វា​ជួយ​លាង​សម្អាត​ញើស ​បាក់​តេរី ​ធាតុ​កខ្វក់ ​រួម​ទាំង​កាក​សំណល់​ខ្លាញ់​លើ​ផ្ទៃ​មុខ​ដែល​បន្សល់​នៅ​​ពេល​យប់។ ​លើស​ពី​នេះ ​វា​ក៏​កាត់​បន្ថយ​ហានិភ័យ​ការ​កើត​រោគ​មុន​ផង​ដែរ។ ​ការ​លាង​សម្អាត​ស្បែក​មុខ​នៅ​ពេល​ព្រឹក ​វា​ជួយ​ការពារ​និង​ធ្វើ​ឲ្យ​ស្បែក​​អាច​ស្រូប​យក​ជីវជាតិ​ពី​​ផលិត​ផល​​ថែ​សម្រស់​ចូល​ស្បែក​បាន​ល្អ​ថែម​ទៀត។

២. ប្រើ​ផលិត​ផល​ខុស

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ឲ្យ​មាន​ប្រសិទ្ធភាព ​អ្នក​ត្រូវ​ដឹង​នៅ​ពេល​ប្រើ​ផលិតផល​ដែល​ផ្ទុក​លើស​លប់​នូវ​សារធាតុ​ដូច​ជា AHA/BHA ​ឬ​រ៉េ​តា​ណុល។ សារធាតុ​ទាំង​នេះ ​នឹង​ជម្រុះ​កោសិកា​ចាស់​ៗ ព្រម​ទាំង​ជម្រុញ​​ការ​បង្កើត​ស្បែក​ឡើង​វិញ​ ធ្វើ​ឲ្យ​ស្បែក​ងាយ​ធន់​នឹង​កម្ដៅ​ថ្ងៃ និង​ងាយ​ជួស​ជុល​ឡើង​វិញ។ ​ម្ល៉ោះ​ហើយ អ្នក​កុំ​ប្រើ​ផលិត​ផល​មាន​សារធាតុ​ទាំង​នេះ​នៅ​ពេល​ព្រឹក​អី ​គួរ​លាប​​ពេល​យប់​វិញ​ល្អ​ជាង។

៣. មិន​​លាប​​ផលិត​ផល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម

ស្បែក​ងាយ​នឹង​ឈឺ​ចាប់ បើ​អ្នក​មិន​ប្រើ​ផលិតផល​បន្ថែម​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​នៅ​ពេល​ព្រឹក។ ​ឆ្លង​កាត់​​រយៈពេល​ពេញ​មួយ​ថ្ងៃ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​នឹង​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី ​និង​​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ​​ហេតុ​នេះ​ ​ជម្រើស​ល្អ​គួរ​ប្រើ​សេរ៉ូម​វីតាមីន C ​​​ដើម្បី​​លាប​ឲ្យ​មាន​ប្រសិទ្ធភាព។ ​អ្នក​គួរ​លាប​មុន​ពេល​ប្រើ​គ្រីម ​និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។

៤. អ្នក​មិន​ខ្វល់​រឿង​លាប​ឡេ​ផ្ដល់​សំណើម

ស្បែក​ដែល​គ្មាន​សំណើម​នឹង​ឆាប់​ស្ងួត ​ស្រអាប់ ​និង​ពិបាក​គ្រប់​គ្រង​ជាតិ​ខ្លាញ់ ព្រម​ទាំង​​ស្បែក​ងាយ​វិវត្ត​ទៅ​រក​ភាព​ចាស់​មុន​អាយុកាល។ នេះ​ជា​​មូល​ហេតុ​ ដែល​ស្បែក​របស់​អ្នក​ត្រូវ​ការ​សំណើម​មិន​អាច​ខ្វះ​បាន​​នៅ​ពេល​ព្រឹក​។ ​យ៉ាង​ណា ​មិន​មែន​គ្រប់​ផលិត​ផល​ផ្ដល់​សំណើម​​សុទ្ធ​តែ​ស័ក្ដិសម​សម្រាប់​ស្បែក​នោះ​ទេ អ្នក​ត្រូវ​លាប​ឡេ​ផ្ដល់​សំណើម​ដែល​មាន​ជាតិ​ស្រាល​ៗ ​ព្រោះ​មិន​ធ្វើ​ឲ្យ​ស្អិត​ស្ទះ​រន្ធ​ញើស ​និង​គ្មាន​ផាសុកភាព៕

អានបន្ត៖ ​ តោះ! រៀន​លាយ​​​ស្រ្កាប់​​អំពិលទុំ​ ​រូបមន្ដ​សាច់​ចាំដែលពេញនិយមបំផុតសម្រាប់នារី

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម