ឈប់ Single ទៀតហើយ! តារានិករ៣ អាចដល់គូចាប់ពីពាក់កណ្តាលខែឧសភានេះទៅ

  • 2020-05-13 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ក្បួន​ទស្សន៍​ទាយ​ស្នេហា ​មាន​តារា​និករ​ចំនួន​៣ ​ដែល​ទំនង​ជា​​ដល់​ពេល​​រក​ឃើញ​ស្នេហា​ហើយ។ ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ​២០​២០​នេះ​ត​ទៅ ​នឹង​មាន​មនុស្ស​​ចូល​មក​ក្នុង​ឆាក​ជីវិត​អ្នក ​ដោយ​មិន​​បាន​​ព្រាង​ទុក​មុន។ ​នោះ​ជា​ស្នេហា​ចៃ​ដន្យ ​ដែល​ជួប​ភ្លាម​ស្រលាញ់​ភ្លែត។

១ .​​តារា​និករ​ដែល​កើត​ពី​ថ្ងៃ ១៤ មិថុនា -​១៤ ​កក្កដា

​ចាប់​ពី​ពេល​នេះ ​នឹង​មាន​មនុស្ស​ចូល​មក​​​ក្នុង​ជីវិត​អ្នក​។ ​កន្លង​មក ​​អ្នក​ធ្លាប់​តែ​ហត់​នឿយ​ ​តែ​អ្នក​អាច​នឹង​ស្រឡាំង​កាំង​ដោយសារ​តែ​ជួប​ស្នេហា​ចៃ​ដន្យ​ដោយ​មិន​បាន​ព្រាង​ទុក ​ជាមួយ​មនុស្ស​ម្នាក់​​ដែល​មាន​ភាព​ទាក់​ទាញ​ពិសេស រហូត​អ្នក​មិន​អាច​គេច​ផុត​ពី​អន្លង់​ស្នេហ៍​នេះ​បាន។ ​អ្នក​នឹង​រីករាយ​នូវ​ចំណង​មួយ​នេះ។ ​តែ​វា​ក៏​នឹង​មាន​កាត​ហ្វ្រាំង​​ដែល​ចូល​មក​ដំណាល​គ្នា ​ដែល​ជួន​កាល​បង្អាក់​ដំណើរ​ផង​ដែរ។

២. ​​តារានិករ​​ដែល​កើត​ពី​ថ្ងៃ ១៥ កក្កដា -​១៦ សីហា

​មនុស្ស​កើត​ចន្លោះ​ថ្ងៃ​នេះ ​ភាគ​ច្រើន​ស្រលាញ់​អ្នក​ណា​ដែល​មាន​ចរិត​ម៉ត់​ចត់។​ដោយសារ​តែ​ពេល​វ័យ​ជំទង់ គេ​ធ្លាប់​ជួប​ប្រទះ​មនុស្ស​មាន​លក្ខណៈ​បែប​នេះ ​ឬ​មនុស្ស​ដែល​ពូកែ​លើក​ទឹក​ចិត្ត​នៅ​ពេល​មាន​បញ្ហា​លំបាក​ណាមួយ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ធូរ​ស្រាល​ចិត្ត​ឡើង​វិញ។ ​នេះ​គឺ​​ជា​ការ​ផ្លាស់​ប្ដូរ​​មួយ​សម្រាប់​ក្តី​​ស្រលាញ់​មួយ​នេះ ​មិន​ថា​អាយុ ​វប្បធម៌ ​ភាសា ​​គូ​របស់​អ្នក​ទំន​ង​ជា​​ជន​បរទេស ​ដែល​​អ្នក​មិន​ធ្លាប់​ស្វែង​យល់​ពី​គ្នា និង​រស់​នៅ​ឆ្ងាយ​ពី​គ្នា។ ​អំឡុង​ពេល​នេះ ​ជា​ពេល​​ដែល​អ្នក​ត្រូវ​បង្កើន​​មន្ត​ស្នេហ៍ ​ការ​ចាប់​​អារម្មណ៍ ​និង​​លៃ​លក​ពេល​វេលា​ថែ​សម្រស់​ឲ្យ​ស្រស់​ស្អាត ​។ ​​​ស្នេហា​នេះ ​ក៏​ទំនង​ជា​​កើត​ឡើង​តាម​រយៈ​សាច់​ញាតិ ​ម្ដាយ ឬ​បង​ស្រី​របស់​អ្នក​ជួយ​ជា​ដើម។

៣. តារានិករ​ដែល​កើត​ច​ន្លោះ​ថ្ងៃ​១៤​ ខែ​មីនា - ​១២ ​មេសា

​ម្ដង​នេះ​គឺ​ជា​​ព្រេង​វាសនា ​បាន​ជួប​គូ​ជីវិត​ហើយ។ ​មនុស្ស​​ដែល​ជា​​គូ​គាប់​ពិត​នឹង​​ចូល​មក​មិន​ចាក​ចេញ​ពី​ជីវិត​អ្នក​ទៀត​ឡើយ ​​ថែម​ទាំង​​​ទំនុក​បម្រុង​អ្នក​នឹង​រឿង​រ៉ាវ​ការងារ ​ប្រាក់​កាក់ ​និង​មិន​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​នោះ​ទេ។ ​​ផ្អែក​តាម​ផល​បុណ្យ​ពី​​ជាតិ​មុន​របស់​អ្នក ​មុន​នឹង​បាន​ជួប​​គូ​ព្រេង​ម្នាក់​នេះ ​អ្នក​ត្រូវ​ប្រឹង​សាង​អំពើ​បុណ្យ​​​ឲ្យ​បាន​ច្រើន។ ជីវិត​បែប​សាមញ្ញ​មួយ​នេះ​នឹង​ជា​ថាមពល ​និង​ជា​ផ្នែក​​មួយ​ជម្រុញ​កុសល​ផល​បុណ្យ​នេះ​។ ប្រសិន​បើ​អំឡុង​ពេល​នេះ ​អ្នក​មាន​មនុស្ស​ចូល​មក​ចែ​ចូវ​ហើយ ​តែ​អ្នក​មិន​ទាន់​ផ្តល់​ចម្លើយ​ដល់​គាត់ ​សូម​កុំ​បន្ត​ស្ទាក់​ស្ទើរ​ទៀត​អី ​ដោយ​សារ​​ពេលវេលា​បាន​នាំ​គូ​ព្រេង​មក​ឲ្យ​អ្នក​ហើយ។ ​យ៉ាង​ណា​មិញ ​​បើ​អ្នក​មិន​ទាន់​ជួប​នរណា​ទេ ​​នៅ​ថ្ងៃ​ខាង​មុខ គូ​ព្រេង​របស់​អ្នក​​ជា​មនុស្ស​​ម្នាក់​ដែល​​មាន​លក្ខណៈ​សម្បត្តិ​លើស​ពី​អ្វី​ដែល​តែង​រំពឹង​ទុក​៕​​

អានបន្ត៖ ​ រឿង៣យ៉ាង ដែលមនុស្សប្រុសខ្លាចបំផុតពីនារីដែលខ្លួនស្រលាញ់

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម