ជ្រើសរើសរូបនំណាមួយ ដើម្បីដឹងថាមនុស្សប្រភេទណាដែលអ្នកមិនចូលចិត្ត

  • 2020-05-13 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សតែម្នាក់កើតមកមិនអាចធ្វើអ្វីត្រូវចិត្តមនុស្សមួយរយនាក់បានឡើយ។ ពេលខ្លះ​អ្នកខំ​ធ្វើអំពើល្អ​ដាក់គេ​ហើយ តែគេនោះនៅតែមិនមើលឃើញពីទង្វើល្អដែលអ្នកខំសាងទៀត។ រីឯមនុស្សខ្លះមានអត្តចរិតពុតត្បុត លាក់​លៀម កេងប្រវ័ញ្ច និយាយកុហកម្តង​ហើយម្តងទៀត​ធ្វើឲ្យអ្នក​អស់ជំនឿ។ តើអ្នកធ្លាប់ជួប​មនុស្សប្រភេទ​នេះ​ដែរឬទេ? ដូច្នោះ ចង់ដឹងថាមនុស្សប្រភេទណាដែលអ្នកមិនចូលចិត្តនោះ អ្នកអាចសាកល្បងលេង​ល្បែង​ជ្រើស​រើសរូបនំដូចខាងក្រោមរួមមាន៖

បើអ្នកជ្រើសរើសនំឃុកឃី

មនុស្សដែលអ្នកមិនចូលចិត្តបំផុតនោះគឺមនុស្សដែលធ្វើពុតជាដាក់ខ្លួននិងធ្វើពុតជាស្លូតបូត។ មានមនុស្ស​មួយ​ចំ​នួន​ចូលចិត្តធ្វើពុតឲ្យគេអាណិតស្រឡាញ់ចំពោះមុខមនុស្សភេទផ្សេងគ្នា នេះជាចំណុចដែលអ្នកមិន​ចូលចិត្ត​ខ្លំាង។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សប្រភេទនេះជាមនុស្សដែលមានមុខពីរ ប៉ុនពូកែខាងសម្តែងលេង​ទឹក​មុខ​ឲ្យ​គេ​ជឿនិងអាណិតខ្លួន។

បើអ្នកជ្រើសរើសនំខេក

មនុស្សដែលអ្នកមិនចូលចិត្តបំផុតនោះគឺជាមនុស្សណាដែលរាប់អានតែផលប្រយោជន៍ច្រើនជាងមនោសញ្ចេតនា​។ មានមិត្តភ័ក្តិមួយចំនួនរាប់អានអ្នកដើម្បីតែផលប្រយោជន៍នោះទេ នៅថ្ងៃណាដែលគេលេងទទួល​បាន​ប្រ​យោជន៍​ពីអ្នកនោះ គេក៏បោះបង់អ្នកចោលភ្លាម។

បើអ្នកជ្រើសរើសនំខាប់ខេក

មនុស្សដែលអ្នកមិនចូលចិត្តបំផុតនោះគឺជាមនុស្សប្រភេទណាដែលមិនចេះសោកស្តាយ។ រឿងមួយចំនួន​កើត​ឡើង​ខុសម្តងហើយម្តងទៀត តែមនុស្សនៅជុំវិញខ្លួនអ្នកចេះតែរំលឹកដដែលៗ។ ធាតុពិតនោះ មនុស្ស​បែប​នោះ​គឺមនុស្សមានភ្នែកអត់ប្រស្រីមើលមិនឃើញអ្វីដែលចេះបាត់បង់ គិតតែពីផលប្រយោជន៍ខ្លួនឯង មិន​ចេះ​ខ្វល់​ខ្វាយពីអារម្មណ៍របស់អ្នកដទៃ។ ហេតុនេះហើយមនុស្សប្រភេទ​នេះធ្វើឲ្យអ្នកស្អប់ខ្លំាងបំផុត។

បើអ្នកជ្រើសរើសនំម៉ាការ៉ន

សម្រាប់ការជ្រើសរើសនំចុងក្រោយនេះមានន័យថា អ្នកមិនចូលចិត្តមនុស្សប្រភេទណា​ដែលនិយាយ​ល្អតែ​ចំ​ពោះ​មុខគេ។ មនុស្សមួយចំនួនមិនចេះរក្សាខ្លួនឲ្យត្រឹមត្រូវនោះទេ និយាយល្អតែពីមុខគេ លុះដល់ពេល​ក្រោយ​ខ្នងនិយាយពីនេះពីនោះមិនដូចការពិត។ ដូចនេះហើយ អ្នកគិតថាមនុស្សប្រភេទ​នេះជា​មនុស្ស​មិនល្អ​ឡើយ មិន​ហ៊ាននិយាយអាក្រក់ចំមុខគេតែម្តង​ហើយអាចធ្វើរឿងកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។

ប្រសិនបើមាននូវចំណុចដូចខាងលើបានរៀបរាប់ អ្នកគប្បីចៀសវាងមនុស្សប្រភេទអស់ទំាងនោះ។ ផ្ទុយទៅ​វិញ មានតែអំពើល្អទេដែលរុញច្រានចេញអំពើអាក្រក់បាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

នរណាៗក៏មានរឿងចង់បំភ្លេចដែរ តោះ! ជ្រើសរើសម៉ាស៊ីនថតរូបមួយដើម្បីដឹងថារឿងណាមិនគួរចងចំា

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម