អ្នកបាន​ការចាប់អារម្មណ៍ និងអ្នកដទៃច្រណែនកម្រិតណា សាកល្បងរើសរូបមួយ

  • 2020-05-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​សង្គម​សព្វ​ថ្ងៃ ​ការ​រស់​នៅ​ក្នុង​ក្រុម​មនុស្ស​ជា​ច្រើន​ ចៀស​មិន​ផុត​ពី​ភ្នែក​អ្នក​ដទៃ​សម្លឹង​មក​អ្នក​នោះ​ទេ។ ​ខ្លះ​ក៏​​សម្លឹង​ក្នុង​ន័យ​ល្អ ​ខ្លះ​ទៀត​ក្នុង​ន័យ​ច្រណែន ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ស្រណុក​ចិត្ត​បាន​ពេញ​ទី​ក្នុង​សង្គម​ដ៏​សម្បូរ​បែប​មួយ​នេះ។ ​ដូច្នេះ​​ចង់​ដឹង​ថា តើ​កម្រិត​នៃ​អ្នក​ដទៃ​ចាប់​អារម្មណ៍​លើ​អ្នក​ប៉ុន​ណា ​សាក​ល្បង​រើស​រូប​មួយ ​និង​ផ្ទៀង​ចម្លើយ​។

​១. បើ​អ្នក​រើស​យក​រូប A: ចំនួន​មនុស្ស​ដែល​ចាប់​អារម្មណ៍​អ្នក​មាន​ច្រើន​ណាស់

​​ចំណាប់​​អារម្មណ៍​​របស់​ពួក​​គេ ​ដោយសារ​តែ​ឃើញ​​​ពី​លក្ខខណ្ឌ​នៃ​ភាព​លេច​ធ្លោ​ ​រួម​ទាំង​ភាព​ខ្លាំង​ជាច្រើន​ដែល​​​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ ​ចង់​រៀន​សូត្រ​តាម។ ​នេះ​អាច​មក​ពី​ថា ​អ្នក​ល្អ​ស្ទើរ​តែ​ឥត​ខ្ចោះ​ទៅ​ហើយ។ ចំពោះ​អ្នក​វិញ ពណ៌​ខ្មៅ​ ​ជា​ពណ៌​ប្រណិត​បំផុត​និង​បង្កើត​ឲ្យ​អ្នក​មើល​ទៅ​ដូច​ត្រកូល​អភិជន។ ​នៅ​ពេល​អ្នក​​ស្លៀក​រ៉ូប​រាត្រី​ពណ៌​ខ្មៅ​ចូល​រួម​កម្មវិធី​ជប់​លៀង​ផ្សេង​ៗ ​ប្រៀប​ដូច​ជា​ម្ចាស់​ក្សត្រី​ដូច្នោះ​ដែរ។ ​​អ្នក​លេច​ធ្លោ​សូម្បី​តែ​សម្លៀក​បំពាក់ ​​ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សម្លឹង​អ្នក​មិន​ដាក់​ភ្នែក ​ហើយ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ ​ដែល​​មាន​អារម្មណ៍​ច្រណែន​នឹង​អ្នក​។

​២. បើ​អ្នក​រើស​រូប B: ​មាន​អ្នក​​ចាប់​អារម្មណ៍​​ ចំនួន​មធ្យម

អ្នក​ក្លាយ​ជា​​មនុស្ស​ដែល​ងាយ​ឲ្យ​គេ​​លួច​​ចាប់​អារម្មណ៍​ណាស់។ ​​នាម​ជា​មនុស្ស​ស្រី​​​​ចាស់​ទុំ ​អ្នក​ដឹង​ពី​របៀប​​​ដែល​ស្ថិត​នៅ​ក្នុង​ទម្រង់​មួយ ​ដែល​ពោរ​ពេញ​ដោយ​ភាព​អស្ចារ្យ​ ​ហើយ​ពេល​ខ្លះ​ក៏​​​ក្នុង​ការ​ល្បួង​ផង​ដែរ។ ​អ្នក​ងាយ​នឹង​​ក្លាយ​ជា​ទី​​​ចាប់​អារម្មណ៍​​របស់​​ហ្វូង​មនុស្ស​ជា​ច្រើន។ ​​តាម​ពិត អ្នក​មិន​បាន​តាំង​ចិត្ត​ដើម្បី​​ចង់​បាន​ចំណាប់​អារម្មណ៍​​ពី​អ្នក​ដទៃ​ឡើយ ​តែ​មក​ពី​ចរិត​ទន់​ភ្លន់ និង​បុគ្គលិក​លក្ខណៈ​​របស់​អ្នក​ដែល​ទាញ​​បាន​ការ​​ផ្ដោត​ និង​ច្រណែន​ពី​មនុស្ស​ដទៃ​ភ្លាម​ៗ​។

៣. ​បើ​អ្នក​រើស​រូប​ D: ​មាន​អ្នក​ចាប់​អារម្មណ៍​ ​​​តិច​តួច

​អ្នក​ជា​មនុស្ស​ពេញ​ដោយ​​ការ​ឈ្លក់​វង្វេង​លើ​ក្ដី​ស្រលាញ់។ ​អ្នក​មិន​ខុស​ពី​ក្មេង​ជំ​ទង់​ដែល​ងប់​ងល់​ខ្លាំង​លើ​ស្នេហា​​នោះ​ទេ ​​ដែល​ជា​ការ​ចង្អុល​បង្ហាញ​​នៅ​ក្នុង​អំឡុង​ពេល​នេះ ​អ្នក​​ពិត​ជា​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជ្រាល​ជ្រៅ បើ​ទោះ​​អ្នក​មាន​បទ​ពិសោធន៍​លើ​រឿង​ស្នេហា​​ជា​ច្រើន​ក៏​ដោយ។ ​​យ៉ាង​ណា​ក៏​ដោយ ​វា​ជា​ស្នេហា​ដែល​មាន​​លទ្ធផល​ល្អ​​នៅ​ចុង​បញ្ចប់ ។ ​ភាគ​ច្រើន​អ្នក​ចាប់​អារម្មណ៍​លើ​អ្នក​ដទៃ​ច្រើន ​តែ​កម្រិត​ការ​ចាប់​អារម្មណ៍​​ពី​អ្នក​ដទៃ​វិញ ​មាន​តិច​តួច​ប៉ុណ្ណោះ។

៤. ​បើ​អ្នក​រើស​រូប D: ​​ពុំ​មាន​អ្នក​ចាប់​អារម្មណ៍​លើ​អ្នក​ឡើយ

​​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ហាក់​មិន​សូវ​មាន​អ្នក​​ដទៃ​ចាប់​អារម្មណ៍​លើ​ឡើយ។ ​បើ​ទោះ​​អ្នក​មាន​បុគ្គលិក​លក្ខណៈ​​ល្អ ​មាន​​លក្ខខណ្ឌ​ខាង​​ក្រៅ​ល្អ​ ​រួម​ទាំង​​ប្រវត្តិ​ការ​សិក្សា​ល្អ​យ៉ាង​ណា​ក៏​ដោយ តែ​លក្ខខណ្ឌ​ទាំង​នោះ​ហាក់​មិន​ជ្រាប​ទៅ​ដល់​អ្នក​ដទៃ​ ​ធ្វើ​ឲ្យ​ពួក​គេ​ផ្តោត​ពី​អ្នក​ច្រើន​ឡើយ។ ​ដូច្នេះ​ហើយ ​អ្នក​ក៏​មិនសូវ​មាន​មនុស្ស​ច្រណែន​​ពី​អ្នក​ច្រើន​ដូច​គ្នា ​បើ​ទោះ​ពេល​ខ្លះ​អ្នក​បាន​រៀប​ចំ​ខ្លួន​​យ៉ាង​ប្រណិត​បែប​ណា​ក៏​ដោយ៕

អានបន្ត៖ ​ នរណាៗក៏មានរឿងចង់បំភ្លេចដែរ តោះ! ជ្រើសរើសម៉ាស៊ីនថតរូបមួយដើម្បីដឹងថារឿងណាមិនគួរចងចំា

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម