ជួប​រឿង​ហត់​នឿយ និង​ឈឺ​ចាប់​ ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​នូវ​ពាក្យ ៣​ ម៉ាត់​នេះ

  • 2020-05-13 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស បើ​មិន​ឆ្លង​កាត់​បញ្ហា គឺ​មិន​អាច​ហៅ​ថា​ជីវិត​បាន​នោះ​ឡើយ។ បើ​ទោះ​បី​ពេល​ខ្លះ មនុស្ស​អាច​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​នៅ​ត្រង់​ថា ​ម្នាក់​ៗ​ជ្រើសរើស​ប្រឈម​មុខ​នឹង​បញ្ហា​​នោះ​ដោយ​របៀប​​ណា និង​សម្លឹង​មើល​បញ្ហា​ក្នុង​ផ្លូវ​ណា​វិញ​ដូច្នោះ​ឯង។ មនុស្ស​ដែល​រឹង​មាំ មិន​មែន​ជា​មនុស្ស​ដែល​មិន​ធ្លាប់​​យំ ឬ​​ជួប​រឿង​អស់សង្ឃឹម​នោះ​ឡើយ ប៉ុន្តែ​គឺ​ជា​មនុស្ស​ដែល​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​អវិជ្ជមាន​ទាំង​ឡាយ​នោះ​នៅ​ជាមួយ​គេ​បាន​យូរ។

ចាំ​ទុក ៣​ម៉ាត់​ខាង​ក្រោម​នេះ​នៅ​ពេល​ជួប​បញ្ហា​ជីវិត…!

ត្រូវ​ "ឈឺ" ទើប​ចាំ

ត្រូវ "ក្រ" ទើប​ខំ

ត្រូវ​ "ហត់" ទើប​ឈប់

អ្វី​ដែល​ចូល​មក​ក្នុង​ជីវិត​យើង គឺ​សុទ្ធ​តែ​បាន​ផ្ដល់​មេរៀន និង​កសាង​ខ្លួន​យើង​ឲ្យ​កាន់​តែ​រឹង​មាំ ប្រសិន​បើ​យើង​ចេះ​រៀន​សូត្រ និង​ចាប់​យក​មេរៀន​ពី​វា។ ហើយ​ត្រូវ​ចាំ​ទុក​ដែរ​ថា៖

អ្វី​ដែល​ធ្វើ​ឲ្យ​យើង “ឈឺចាប់” យើង​​នៅ​អាច​ ដើរ ​ទៅ​រក​វា​បាន ប៉ុន្តែ​កុំ រត់ ទៅ​រក​វា។

អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ “ក្រ” សូម​កុំ រអ៊ូ ដាក់​វា ប៉ុន្តែ​ត្រូវ ផ្លាស់​ប្ដូរ វា។

អ្វី​ដែល​ធ្វើ​​ឲ្យ​យើង "ហត់​នឿយ" ត្រូវ​ឈប់​ តស៊ូ ដើម្បី​វា បើ​ជីវិត​របស់​យើង​មិន​បាន មាន​តម្លៃ ដោយ​សារ​វា។

ប្រើ​ពេល​វេលា រៀន​សូត្រ អ្វី​ថ្មី​ៗ កុំ​​បង្ហិន​ពេល​វេលា រៀន​សូត្រ​អ្វី​ដដែល​ៗ ព្រោះ​យើង​កើត​មក ដើម្បី​រៀន​សូត្រ ពី​កំហុស​​ឆ្គង។

ភាព​ទន់​ខ្សោយ​នឹង​ធ្វើ​យើង​បាន​ស្គាល់ ភាព​រឹង​មាំ ដោយ​គ្រាន់​តែ​យើង​ត្រូវ​ចេះ​រៀន​​តស៊ូ​ជាមួយ​ភាព​ទន់ខ្សោយ​នោះ។ ចុង​ផ្លូវ​ដែល​ស្រស់​បំព្រង គង់​មិន​ឆ្ងាយ​ហួស​ពី​អ្វី​ដែល​យើង​អាច​ទៅ​ដល់​នោះ​ឡើយ។

ចុះ​ឥលូវ​នេះ គិត​ថា​ខ្លួន​យើង​បាន​រៀន​សូត្រ​ច្រើន​គ្រប់គ្រាន់​ហើយ​ឬ​នៅ?

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម