Yang Mi ក្ដៅ​ក្រហាយ​បោះ​ឆ័ត្រ​ដាក់​បុគ្គលិក ព្រោះ​ធុញ​នឹង​អ្នក​តាម​ថត

  • 2020-05-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រឈម​មុខ​​នឹង​ការ​ចោម​រោម​របស់​ទស្សនិកជន​ច្រើន​ពេក កំពូល​តារា​សម្ដែ​ង​ស្រី​ចិន Yang Mi បាន​បង្ហាញ​ពី​អាកប្បកិរិយា​មិនពេញ​ចិត្ត​ជា​ខ្លាំង។ កាល​ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi កំពុង​មាន​វត្តមាន​នៅ​ស្ទូឌីយោ Heng Dian ដើម្បី​ថត​រឿង​ភាគ​ថ្មី​ឈ្មោះ Novaland។

ដើម្បី​បាន​ជួប​មុខ​តារា​ល្បី​ឈ្មោះ មនុស្ស​ជា​ច្រើន​បាន​ស្កាត់​មក​ពី​ចម្ងាយ​ដើម្បី​​បាន​ឃើញ​មុខ​ស្រី​ស្អាត​អាយុ ៣៤​ឆ្នាំ។ យ៉ាងណាក្ដី អាច​មក​ពី​អាកាសធាតុក្ដៅ​ស្អុះស្អាប់ ទើប​តារា​ស្រី​រូប​នេះ​មិន​ពេញ​ចិត្ត​នឹង​ការ​ចោម​រោម​នាង​បែប​នេះ​ឡើយ។

ជាក់​ស្ដែង នៅ​ពេល​ចេញ​ពី​ស្ទូឌីយោ តួ​រឿង ស្នេហា​ទេវតា​បីជាតិ ត្រូវ​បាន​ជំនួយ​ការ​បី​នាក់ កាន់​អាហារ កាន់​ទឹក និង​កាបូប​ឲ្យ​នាង ដោយ​នាង​​បាំង​ឆ័ត្រ​ដោយ​ខ្លួន​ឯង។ ដោយ​នាង Yang Mi បាន​យក​ឆ័ត្រ​នេះ​បាំង​មួយ​ចំហៀង​ខ្លួន​ដើម្បី​បាំង​កាមេរ៉ា​របស់​របស់​មនុស្ស​នានា​កំពុងថត​នាង។ យ៉ាងណាក្ដី នៅ​ពេល​ឡើង​ឡាន អ្នក​ម្ដាយ​កូន​១​រូប​នេះ មិន​បាន​ហុច​ឆ័ត្រ​ឲ្យ​ជំនួយកា​រ​ត្រឹម​ត្រូវ​ឡើយ ដោយ​នាង​បាន​បោះ​ទៅ​តែ​ម្ដង។

សកម្មភាព​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា សិល្បការិនី​ល្បី​ឈ្មោះ​ កំពុង​ក្ដៅ​ក្រហាយ​ ទប់​អារម្មណ៍​មិន​បាន​ហើយ ទើប​បង្ករ​ឲ្យ​ទៅ​ជា​បែប​នេះ។ ទស្សនិកជន​វាយ​តម្លៃ​ថា នាង​មិន​គោរព​បុគ្គលិក​ខ្លួន ទោះ​បី​ជា​ពួក​គេ​ជា​ជំនួយ​ការ​ក៏​ដោយ ក៏​ជា​មនុស្ស​ដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម