ស្បែកមុខនារីជប៉ុនស្អាតពីក្មេងដល់ចាស់ ព្រោះប្រើម៉ាសអង្ករបិទមុខតាមវិធីនេះ

  • 2020-05-12 05:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្ងៃ​នេះ​ កញ្ញា​ សូម​ណែនាំ​អ្នក​ទាំងអស់​គ្នា​​ពី​របៀប​ថែរក្សា​សម្រស់ស្បែកមុខ​តាម​​​រូប​មន្ត​របស់​នារី​ជប៉ុន​ភាគ​ច្រើន ​ដោយ​ប្រើ​អង្ករ​ធ្វើ​ជា​ម៉ាស​បិទ​មុខ​។ អ្វី​ដែល​ពិសេស​នោះ​​គឺ​រូប​មន្ត​នេះ​ ​ងាយ​ស្រួល​ធ្វើ​ ​មិន​ចំណាយ​ពេល​យូរ​ និង​មិន​ចំណាយ​ថវិកា​ច្រើន​​ ថែមទាំង​មាន​ប្រសិទ្ធភាព​។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

គ្រឿង​ផ្សំ​មាន​ដូច​ជា​៖

  • អង្ករ​សំរូប​ ឬ​អង្ករ​ធម្មជាតិ​ (អង្ករ​គ្មាន​ដាក់​ជី​គីមី​) ​៣​ ស្លាប​ព្រា

  • ទឹក​ ២ ​ស្លាប​ព្រា

  • ទឹក​ឃ្មុំ​កន្លះ​ស្លាប​ព្រា

  • ​ប័រ​​​លាប​សម្រាប់​ស្បែក​ កន្លះ​ស្លាប​ព្រា

​​វិធី​ធ្វើ​៖

យក​អង្ករ​លាង​ទឹក​ ហើយ​ត្រង​ទឹក​នោះ​ទុក​សម្រាប់​ប្រើ​ពេល​ក្រោយ​។ ដាក់​ដាំ​អង្ករ​​ ជា​មួយ​ទឹក​តាម​ចំណុះ​ដែល​បាន​រៀប​រាប់​ខាង​លើ​​ ​លាយ​ជាមួយ​​ទឹក​ឃ្មុំ និង​ប័រ​ដាក់​ចូល​គ្នា​។

នៅ​ពេល​វា​ចាប់​ផ្ដើម​​ពុះ​ សូម​ប្រើ​ស្លាប​ព្រា​កូរ​រហូត​វា​ក្លាយ​ជា​ល្បាយ​សព្វ​ រួច​ទុក​វា​​ឲ្យ​ត្រជាក់​ ហើយ​​យក​លាប​លើ​មុខ ​និង​​ទុក​ចោល​ប្រហែល​​ ​១៥​ ទៅ ២០​នាទី (កុំ​ទុក​វា​រហូត​ដល់​ស្ងួត​លើ​មុខ​)។ ជា​ចុង​ក្រោយ​ សូម​យក​សំឡី​មក​ជូត​មុខ​ចេញ​ ហើយ​សឹម​សម្អាត​ជាមួយ​ទឹក​អង្ករ។ ​អ្នក​អាច​អនុវត្ត​បែប​នេះ​រៀងរាល់​ ២​ ដង​ក្នុង​សប្ដាហ៍ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ​អត្ថប្រយោជន៍ទឹកអង្ករជំនួយស្បែករបស់ជនជាតិជប៉ុនប្រើពាន់ឆ្នាំ ដល់សព្វថ្ងៃ

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម