ទម្លាប់មិនល្អ ៥​​​​ យ៉ាងដែលអ្នកគួរតែបញ្ឈប់ក្រោយពេលហាត់ប្រាណចប់

  • 2020-05-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែពេញនិយមហាត់ប្រាណដើម្បីថែរក្សាសុខភាព​មិនថាបុរស​​និងស្រ្តី​នោះ​ទេ។ ចំពោះនារីៗវិញ ភាគច្រើនហាត់យករាង goal ឬចង់រក្សារាងឲ្យនៅថេរជាដើម។ យ៉ាងណាមិញ មាន​មនុស្ស​មួយចំនួនមានទម្លាប់មិនល្អក្រោយហាត់ប្រាណរួចតែងតែធ្វើ​សកម្មភាព​មិនល្អងាយ​នឹងប៉ះពាល់​ដល់​សុខភាពវិញ។ ដូច្នោះថ្ងៃនេះ ប្រិយមិត្តអ្នកអាននឹងបានដឹងពីទម្លាប់ ៥ មិនគួរធ្វើឡើយក្រោយ​ពេលហាត់​ ប្រាណ​ចប់ភ្លាមៗរួមមាន៖

១. ផឹកទឹកកកឬទឹកត្រជាក់

មិនថាឡើយលំហាត់ប្រាណយករាងឬលំហាត់ប្រាណ aerobic ឡើយ ញើសជាច្រើន​នឹងបង្ក​ឲ្យអ្នក​បាត់​បង់​ជាតិ​ទឹក បង្កឲ្យមានភាពស្ងួតស្បែក។ ហេតុផលនេះហើយដែលចេះតែ​បណ្តាលឲ្យ​មនុស្សគ្រប់​គ្នាចូលចិត្ត​ផឹក​ទឹក​ក្រោយពេលហាត់ប្រាណចប់ភ្លាមៗ។ តែការពិតនោះ វាកាន់តែបង្ក​ឲ្យរាងកាយ​អ្នកមាន​ញើស​កាន់តែ​ច្រើន​ឡើង​ទេ។ អេឡិចត្រូលីតដូចជា សូដ្យូម ជាតិដែក ប៉ូតាស្យូម កាន់តែបាត់បង់​ហើយនឹង​បង្កឲ្យអ្នក​រមួល​ក្រពើ​ជា​ដើម។ ដូច្នោះហើយ អ្នកគប្បីបំពេញជាតិទឹកឬអំបិលទៅកាន់ខ្លួនប្រាណអ្នក។ លើសពីនេះ ការបរិភោ​គទឹក​ភ្លាមៗ​ក៏បណ្តាលឲ្យមានបញ្ហាការរំលាយអាហារ ងាយនឹងឈឺក្រពះ ពោះវៀនជាដើម។

២. ចូលកន្លែងមានម៉ាស៊ីនត្រជាក់

ក្រោយធ្វើលំហាត់ប្រាណចប់ភ្លាមៗ រន្ធញើសនៅលើរាងកាយ និងសរសៃឈាមរីកធំ។ ចលនា​ឈាម​ដំណើរ​ការរត់ កម្តៅរាងកាយកើនឡើងនិងរន្ធញើសកើនឡើង។ ប្រសិនបើម៉ាស៊ីនត្រជាក់ផ្លុំចេញភ្លាម​ក្រោយ​ពេល​ហាត់​ប្រាណ សរសៃឈាមនឹងចុះខ្សោយយ៉ាងរហ័ស ហើយរន្ធញើសនឹងបិទ​ជិតងាយបង្ក​ឲ្យអ្នកឆាប់​ផ្តាសាយ​និង​រាគ​បានយ៉ាងងាយ។

៣. អង្គុយសម្រាកភ្លាមៗបន្ទាប់ពីហាត់ប្រាណចប់

ថាមពលនៅក្នុងរាងកាយជាច្រើនត្រូវបានប្រើប្រាស់អំឡុងពេលធ្វើលំហាត់ប្រាណយករាង ពិសេសក្នុង​ពេល​ធ្វើ​លំហាត់ប្រាណទាក់ទងជាមួយជើង។ បើអ្នកអង្គុយចំអើតជើងនិងសម្រាកភ្លាមៗ វានឹង​រារំាង​ចលនា​ឈាម​ផ្នែក​អវៈយវៈ​ក្រោមភ្លាមតែម្តងនៅពេលអ្នកហាត់ចំអំាងតង់ស៊ីតេខ្ពស់ៗតែម្តង។ ជាលទ្ធ​ផល អ្នក​នឹង​ឆាប់វិល​មុខ ក្អួតចង្អោរ និងមិនស្រួលខ្លួនជាដើម។ ជាការល្អ អ្នកគប្បីធ្វើលំហាត់ប្រាណពត់ខ្លួន​និងបន្ធូរអារម្មណ៍ឲ្យ​បាន​ស្រួល​សម្ពាធ​ឈាមទើបជាការល្អ។

៤. ទទួលទានអាហារឬបង្អែមភ្លាមៗ

លំហាត់ប្រាណនឹងស្រូបយកថាមពលពីរាងកាយអ្នកអស់មិនតិចឡើយ។ ប្រសិនបើអ្នកមិនទទួលទានអាហារ​មុន​ពេល​ធ្វើលំហាត់ប្រាណនោះទេ អ្នកនឹងឃ្លានក៏ដូចជាអស់កម្លាំង​បន្ទាប់ពីហាត់ប្រាណរួច។ យ៉ាងណាក៏​ដោយ ឈាមនៅក្នុងរាងកាយមិនទាន់បានចែកចាយទៅសរីរាង្គដទៃទៀតស្រួលនៅឡើយ ដូច្នោះ ការទទួល​ទាន​ភ្លាមៗ​នឹងបង្កការរំលាយអាហារមិនល្អ។ ប្រសិនបើអ្នកបរិភោគបង្អែម រាងកាយនឹងប្រើប្រាស់វីតាមីន B1 នៅក្នុង​រាងកាយ តែអ្នកនឹងនៅតែមានអារម្មណ៍ថាអស់កម្លាំងនិងខ្សោយ។ អ្នកគប្បីទទួលទានចំណី​អាហារ​បន្ទាប់​ពីហាត់ប្រាណកន្លះម៉ោងរួច និងបរិភោគគ្រាប់ធញ្ញជាតិដូចជាសណ្តែកដីនិងសណ្តែក។

៥. មុជទឹកត្រជាក់

ក្រោយពេលហាត់ប្រាណរួច អ្នកប្រាកដជាចង់មុជទឹកត្រជាក់ដើម្បីបន្ថយសីតុណ្ហភាពនៅក្នុងរាងកាយអ្នក។ ភាគច្រើន ឈាមនៅក្នុងរាងកាយនៅមិនទាន់បានប្រមូលផ្តុំក្នុងសាច់ដុំស្រួលនៅឡើយ។ ប្រសិនបើឈាម​មិន​គ្រប់​សម្រាប់បេះដូងនិងខួរក្បាលនោះទេ វានឹងធ្វើឲ្យអ្នកវិលមុខ សន្លប់ជាដើម។ ដូច្នោះហើយ អ្នកគប្បី​រង់ចំា​ឲ្យ​រាង​កាយបានដំណើរការស្រួលសិនសឹមមុជទឹកចៀសវាងបញ្ហាណាមួយកើតឡើង។

ប្រសិនបើអ្នកមានទម្លាប់ណាមួយដូចខាងលើ ចូរលុបបំបាត់ចោលទៅដើម្បីសុខភាពនិងសម្រស់របស់អ្នក៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ម៉ាក់ៗគួរដឹង! ៣ ទីតាំងមានសុវត្ថិភាពបំផុតសម្រាប់កូនក្នុងផ្ទៃ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម