របស់​ញ៉ាំ​ ៧​​មុខ ​​យក​មក​ធ្វើ​ម៉ាស​ធម្មជាតិ ជួយ​ឱ្យស្បែក​មុខ​ស​ខ្ចី​ដូច​បណ្ដូ​លចេក

  • 2020-05-11 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​របស់​ញ៉ាំ​ដែល​សំបូរ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​មិន​មែន​ល្អ​សម្រាប់​តែ​ញ៉ាំ​ទេ​ តែ​វា​ក៏​ល្អ​ចំពោះ​ផ្នែក​ខាង​ក្រៅ​នៃ​រាង​កាយ​របស់​យើង​ដែរ​។​លើស​ពី​នេះ​មាន​ប្រសិទ្ធ​ភាព​ជាង​ផលិតផល​ប្រ៊េន​ធំ​ៗ​ទៀត​ផង​ ព្រោះ​តែ​វា​គឺ​ធម្មជាតិ​១០០%។​

១.​ល្ហុង

ល្ហុង​មាន​មាន​វីតាមីន​កម្ចាត់​មុន​ និង​ជាតិ​រ៉ែ​ ដូច​ជា​វីតាមីន​A និង​C ,beta hydroxy acid, Papain និង​ប៉ូតាស្យូម​ដែល​ជួយ​ជម្រុះ​​កោសិការចាស់ៗ​ចោល​។

របៀប​ធ្វើ

-ល្ហុង​កិន​ម៉ដ្ឋ​ ៣​ទៅ​៥​ ស្លាប​ព្រា​កាហ្វេ

-ថែម​ទឹក​ឃ្មុំ​ចូល​១​ស្លាបព្រា​កាហ្វេ​

-លាប​ម៉ាស​ដែល​លាយ​ហើយ​លើ​មុខ​ទុក​ចោល​ ១០ ​ទៅ​១៥​នាទី

-លាង​សម្អាត​មុខ​ជា​មួយ​ទឹក​ក្ដៅ​​ឧណ្ហ​ៗ​ជា​ការ​ស្រេច​

២.​ស្រ្តូបឺរី

ស្រ្តូបឺរី​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ស្បែក​មុខ​ខ្លាញ់​និង​ស្បែក​មុខ​មុន​។

របៀប​ធ្វើ

-ស្រ្តូបឺរី​កិន​ឲ្យ​ម៉ដ្ឋ​៣​ផ្លែ​

-ថែម​ទឹក​ឃ្មុំ​ចូល​១​ស្លាបព្រា​កាហ្វេ

-លាប​ទៅ​លើ​មុខ​ដែល​លាង​សម្អាត​ហើយ​

-ទុក​ចោល​១៥​នាទី

-រួច​លាង​សម្អាត​ចេញ​ជា​មួយ​ទឹក​ក្ដៅ​​ឧណ្ហៗ​

៣.​ផ្លែ​ប៊ឺ

រូបពី Wikihow

ប៊ឺ​មាន​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​​ធម្មជាតិ​ខ្ពស់​ ដែល​មាន​ប្រសិទ្ធ​ភាព​ដូច​ផលិត​ផល​រក្សា​សម្រស់​កុំ​ឲ្យ​ចាស់​អ៊ីចឹង​។ វា​ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្លាញ់​ អូ​មេហ្គា៣​ និង​អាស៊ីត​ខ្លាញ់​ Omega ៦​ និង​វីតាមីន​ E, C និង​K ដែល​ជួយ​បន្ទន់​ស្បែក​និង​ផ្ដល់​សំណើម​ដល់​ស្បែក​។​

របៀប​ធ្វើ

-​យក​សាច់​ប៊ឺ​ខាង​ក្នុង​មួយ​ចំហៀង

-កិន​វា​ឲ្យ​ម៉ដ្ឋ​ហើយ​ស្អិត

-ថែម​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​កាហ្វេ​ ដើម្បី​កុំ​ឲ្យ​ប៊ឺ​ឡើង​ពណ៌​ត្នោត​

-លាប​លើ​មុខ​ ទុក​ចោល​១៥​នាទី

-រួច​លាង​មុខ​ចេញ​

៤.​ប្រេង​ដូង

ប្រេង​ដូង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​មុន​។​ វា​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​ល្អ​ ព្រោះ​វា​មាន​ជាតិ​អាស៊ីត​ខ្លាញ់​ខ្ពស់​ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជា​ទឹក​ជូត​សម្អាត​និង​ Make-up remover ​​ដ៏​ល្អ​ដែរ​ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ដូច​ប្រេង​ដែល​មាន​ជាតិ​រ៉ែ​ទេ​។​ លើស​ពី​នេះ​ទៀត​វា​ក៏​ជួយ​ឲ្យ​ធ្មេញ​ស​ដែរ។​

៥.​ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ជួយ​ការពារ​ការ​រលាក​និង​ព្យាបាល​មុខ​មុន​។​ វា​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ​ប្រឆាំង​ប៉ារ៉ាស៊ីត​និង​បាក់​តេរី​ដែល​ជួយ​លាង​សម្អាត​ស្បែក​បាន​យ៉ាង​ល្អ​ និង​ជួស​ជុល​កោសិកា​ខូច​។

របៀប​ធ្វើ

-លាប​ទឹក​ឃ្មុំ​លើ​មុខ​

-ទុក​ចោល​ពី​១៥​ទៅ​ ២០​នាទី​

-លាង​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​

៦.​កាកាវ

តាំង​ពី​បុរាណ​​ កាកាវ​ប្រៀប​ដូច​ជា​ផលិតផល​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​មុខ​ ជា​ពិសេស​វា​ជួយ​ការ​ពារ​ស្បែក​ពី​ភាព​ចាស់​។

របៀប​ធ្វើ

-លាយ​ប្រេងដូង​១​ស្លាបព្រា​កាហ្វេ​ ទឹក​​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ​ និង​ម្សៅ​កាកាវ​ ១​ស្លាប​ព្រា​កាហ្វេ​កន្លះ​ ចូល​គ្នា​

-លាប​ម៉ាស​នៅ​លើ​មុខ​ ដោយ​ធ្វើ​ចលនា​ជា​រង្វង់

-លាង​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​

៧.ក្រូច​ឆ្មារ​

ដោយ​សារ​តែ​ក្រូច​ឆ្មារ​មាន​វីតាមីន​c ខ្ពស់​ចឹង​ហើយ​វា​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ណាស់​។ វា​ងាយ​ស្រួល​ប្រ​ ដោយ​គ្រាន់​តែ​ច្របាច់​យក​ទឹក​វា​មក​លាប​នៅ​លើ​មុខ​។ តែ​ត្រូវ​ចាំ​ថា​ មនុស្ស​មួយ​ចំនួន​គឺ​ងាយ​នឹង​មាន​ប្រតិកម្ម​ជា​មួយ​វា​ណាស់​ ដើម្បី​ជៀស​វាង​អ្នក​គួរ​តែ​សាក​នៅ​កន្លែង​ផ្សេង​ដូច​ជា​កែង​ដៃ​ជា​ដើម​ ហើយ​រង់​ចាំ​មើល​រយៈ​ពេល​២៤​ម៉ោង​ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត។​

សូម​កុំ​ប្រើ​វា​នៅ​ពេល​ព្រឹក​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចេញ​ទៅ​ក្រៅ​ពេញ​១​ថ្ងៃ​ ព្រោះ​វីតាមីន​ C និង​ពន្លឺ​ព្រះអាទិត្យ​មិន​ត្រូវ​គ្នា​ទេ​៕

ចុចអាន៖ ចូល​​​​​២៥​​ឆ្នាំ​​ស្អែកៗ ​​​ស្បែក​​​មុខ​នៅ​​​​​​តែ​ទន់​​ស្អាត​ដូច​​​កូន​​ក្មេង​​​​​​​​ដោយ​​​តិច​និក​​​​​​​៦​យ៉ាង

ប្រភព៖ Brightside ប្រែសម្រួល៖ ឃួន សុលិកា

អត្ថបទពេញនិយម