ហេតុផលច្បាស់ៗ៥យ៉ាង ធ្វើឲ្យអ្នកក្លា​យជា​មនុស្សដើរ Crush គេមិនឈប់

  • 2020-05-08 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ជារឿង​ធម្មជាតិ​ដែលត្រូវ​តែកើត​មានចំពោះមនុស្សគ្រប់រូបៗ។ សម្រាប់​មនុស្សស្រី​វិញបើបាន​ចាប់ចិត្ត​ស្រលាញ់នរណា​ម្នាក់ហើយ​គឺកម្រ​នឹងហ៊ាន​សារភាព​ណាស់ ព្រោះ​ដោយ​គិតថា​ខ្លួនជា​ស្រី។ ផ្ទុយ​ទៅវិញ មានតែ​មនុស្ស​ប្រុសទេ​ទើបស្រួលក្នុង​ការសារ​ភាពទៅ​កាន់មនុស្ស​ដែល​ខ្លួនលួច​ស្រលាញ់ ។

តើ​អ្នក​មា​នcrush ច្រើន​ដែរឬទេ? ហើយ​អ្នកដឹង​ទេថា ហេតុអ្វី​បានជា​អ្នកប្តូរcrush ញឹកញាប់​ម្ល៉េះ? តោះ​មកដឹង​មូលហេតុ​ទាំងអស់​គ្នាថា​មានអ្វីខ្លះ៖

១. crush របស់អ្នក​មិនបាន​ចាប់អារម្មណ៍​អ្នក

ដូចជា​អ្នកបាន​ដឹងរួច​មក​ហើយថា​ស្នេហាមិន​អាចកើត​ឡើងបាន​តែម្ខាង​ឡើយ ទាល់តែ​មាន​ចិត្ត​ស្រលាញ់​ដូចគ្នាទាំង​សងខាង​ទើបកើត​ឡើង​បាន។ ក្នុង​អំឡុង​ពេល អ្នកលួច​ស្រលាញ់​គេ គេអាច​នឹងមិន​បានដឹងថា​អ្នកកំពុង​តែចាប់​អារម្មណ៍​ឡើយ។ ឧទាហរណ៍ អ្នក​រៀន​ក្នុងថ្នាក់​ជាមួយ​គេ ប៉ុន្តែ​អ្នក​ពុំមាន​ភាពលេច​ធ្លោ​ឬ​ចំណុច​ឲ្យ​គេចាប់​អារម្មណ៍​មកលើរូប​គេ វាក៏អាច​ឲ្យគេមិន​ចាប់​អារម្មណ៍​លើអ្នកក៏​ថាបាន។

២. គេអាច​មាន​សង្សារ​រួចឬ​មិនចង់​មានសង្សារ

ទាក់ទង​នឹង​រឿងនេះ គេមិន​ចង់មាន​ស្នេហា​បន្តទៀតព្រោះ​គេអាច​កំពុងខូចចិត្ត​បន្ទាប់​បែក​ពីសង្សារ​ឬគេ​កំពុង​មានស្នេហារួចទៅហើយ។ ប្រសិនបើ​អ្នកចាប់​អារម្មណ៍​លើរួប​គេ គួរ​ដកចិត្ត​ឬត្រៀម​ចិត្ត​ឲ្យ​បាន​រួចរាល់​ទទួល​យកការ​ពិតនោះ​ទៅ​ទើប​ជាការ​ល្អ។

៣. អ្នក​ស្គាល់​គេ​ច្បាស់

នៅពេល​អ្នកចាប់​អារម្មណ៍លើ​នរណាម្នាក់ អ្នក​ប្រហែលជា​ចេះចង់​ដឹងចង់​លឺរឿង​របស់​គេ​ហើយ​មែនទេ? ចង់​ដឹង​ពីប្រវត្តិ​ផ្ទាល់ខ្លួន​របស់គេ អត្តចរិត ទម្លាប់ ឲ្យបាន​ច្រើន​ហើយ​មើលទៅ។ ស្របពេល​ដែល​អ្នក​បាន​ស្គាល់​ពីខ្លួន​គេហើយ អ្នកអាច​នឹងលែង​ចាប់អារម្មណ៍​លើរូប​គេទៀត​ហើយ ព្រោះ​គេមិន​មែន​ជាប្រភេទ​បុរស​ដែល​អ្នក​ប្រាថ្នា។ ដូច្នេះ​ចៀសវាង​ការឃើញ​ភ្លាម crush ភ្លែត​ទើបជា​ការ​ល្អ។

៤. អ្នកមាន crush ថ្មីល្អ​ជាងអ្នក​មុន

វា​អាចជា​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ដែលមាន​ចិត្ត​រេរា​ពេលឃើញ​អ្នកថ្មីល្អ​ជាង​អ្នកមុន។​ ប្រសិនបើ​អ្នក​លួច​ស្រលាញ់​គេសុខៗ តែខណៈ​ពេលមួយ​អ្នក​ឃើញ​មានអ្នកថ្មី​ល្អជាង crush ចាស់ អ្នក​ប្រហែល​ជាឈប់​កើតមាន​ចិត្ត​ស្រលាញ់​អ្នកចាស់​ហើយ​មើលទៅ។

៥. អ្នក​មិនមាន​ភាពក្លាហាន​គ្រប់គ្រាន់

ពិតណាស់​ភាពក្លាហាន​គួរតែមាន​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ម្នាក់ៗ។​ ប៉ុន្តែសួរថា អ្នក​គួរប្រើវា​ឲ្យមាន​ដែន​កំណត់​ត្រឹមត្រូវ​ទើបល្អ។​ ជាមនុស្ស​ស្រី​កម្រ​ហាមាត់​ទៅ​សារភាព​ប្រាប់មនុស្ស​ប្រុសថា​ខ្លួន​ស្រលាញ់​គេ​ណាស់ ត្រូវ​ទេ? ដូច្នេះ​ពេលខ្លះ​មិន​ចាំ​បាច់ទៅ​សារភាពប្រាប់​គេត្រង់ៗ​ពេក​ក៏បាន តាម​លក្ខណៈជា​ប្រយោល​ទើបជា​ការល្អ។ មានន័យថា នៅ​ពេល​អ្នក​មិនហ៊ាន​សូម្បី​និយាយ​ទៅកាន់​គេដូច​មនុស្ស​ធម្មតា តើធ្វើ​ម៉េចទើប​គេដឹង​ថាអ្នក​ចាប់​អារម្មណ៍​លើរូប​គេ?

ចំណុច ៥ ខាងលើ​នេះហើយ​ដែល​ធ្វើឲ្យ​អ្នកផ្លាស់​ប្តូរcrush ញឹក​ញាប់

រូបភាព៖ pinterest

ចុចអានបន្ត៖

​​ខ្ញុំ​មិន​​ត្រូវ​​ការ​មនុស្ស​ប្រុស​ដែល​​​​ឥត​ខ្ចោះ​ពេក​​​​​ទេ​​ តែ​​សូម​​ប្រាថ្នា​​​​​​ត្រឹម​រស់​​នៅ​ជាមួយ​​គ្នា​​ដោយ​​សុភមង្គល

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម