រឿង​លុយ​២០​ដុល្លារ! មេរៀន​ជីវិត​ដែល​គ្រប់​គ្នា​គួរ​រៀន​សូត្រ​ និង​ភ្ញាក់​រលឹក

  • 2020-05-07 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ក្នុង​ថ្នាក់​រៀន​នៃ​សាកលវិទ្យាល័យ​មួយ​មាន​និស្សិត​ប្រមាណ​២០០​នាក់ សាស្ត្រាចារ្យ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​បាន​ចូល​មក​បង្រៀន​ និង​ចាប់​ផ្ដើម​មេរៀន​ដោយ​លើក​ក្រដាស​ប្រាក់​ ២០ដុល្លារ បង្ហាញ​សិស្ស ហើយ​សួរ​ថា "អ្នក​ណា​ខ្លះ​ចង់​បាន​លុយ​២០​ដុល្លារ​នេះ?”

សិស្ស​ជា​ច្រើន​លើក​ដៃ។ លោក​សាស្ត្រាចារ្យ​ក៏​​និយាយ​ថា "ខ្ញុំ​នឹង​ឱ្យ​លុយ​២០​ដុល្លារ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន តែ​​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ដាក់​លុយ​នេះ...” និយាយ​បណ្ដើរ លោក​ខ្ញីវខ្ញូវ​ក្រដាស​ប្រាក់​នេះ​បណ្ដើរ។ លោក​គ្រូ​ក៏​សួរ​ទៀត​ថា "ពេល​នេះ​មាន​អ្នក​ចង់​បាន​លុយ​នេះ​ទៀត​ទេ?” សិស្ស​ជា​ច្រើន​នៅ​តែ​លើក​ដៃ​ដូច​មុន។

រូបតំណាង

​លើក​នេះ​សាស្ត្រាចារ្យ​ក៏​មើល​ទៅ​សិស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​សាល ហើយ​និយាយ​ទៀត​ថា "ចុះ​បើ​ខ្ញុំ​ធ្វើ​បែប​នេះ?” លោក​បាន​ទម្លាក់​លុយ​លើ​​​ការ៉ូ​ហើយ​យក​ជើង​ជាន់​ពី​លើ រួច​សួរ​ទៀត "អ្នក​ណា​ខ្លះ​ចង​បាន​លុយ​នេះ?” នៅ​តែ​មាន​អ្នក​លើក​ដៃ​ចង់​បាន។

ចុចអាន៖​ នារី​អនាថា​រអ៊ូ​ពី​ជីវិត​ប្រាប់​សេដ្ឋី មាន​អី​សេដ្ឋី​​ដាក់​​ឲ្យ​មួយ​ឃ្លា​មាន​តម្លៃ​ជាង​មាស​ទៅ​ទៀត

មក​ដល់​ចំណុច​នេះ ​សាស្ត្រាចារ្យ​ក៏​ងក់​ក្បាល​ ហើយ​និយាយ "សិស្ស​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់! ​ថ្ងៃ​នេះ​ប្អូន​ៗ​រៀន​សូត្រ​បាន​មេរៀន​ដ៏​មាន​តម្លៃ​ណាស់។ ឃើញ​ទេ? មិន​ថា​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ជាមួយ​លុយ​នេះ អ្នក​ទាំង​អស់​គ្នា​នៅ​តែ​ចង់​បាន​វា ព្រោះ​វា​មិន​ដែល​ចោល​តម្លៃ​របស់​វា វា​នៅ​តែ​មាន​តម្លៃ​២០​ដុល្លារ។"

រូបតំណាង

"មាន​ពេល​ខ្លះ​ ជីវិត​ក៏​ដូច​គ្នា។ យើង​ធ្លាប់​ជួប​ការ​លំបាក ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​បាប គេ​បោះបង់ ឬ​ឈឺចាប់​ស្ទើរ​តែ​កែ​មក​វិញ​មិន​បាន។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូ​វធ្វើ​គឺ​រក្សា​តម្លៃ​របស់​យើង​ឱ្យ​នៅ​ដដែល ដូច​លុយ​២០​ដុល្លារ​នេះ​អ៊ីចឹង។ មួយ​វិញ​ទៀត ទោះ​បី​អ្នក​ស្ថិត​ក្នុង​សភាព​ស្មោកគ្រោក តោកយ៉ាក ឬ​ស្អាត​យ៉ាងណា មិន​ថា​អ្នក​ទន់​ជ្រាយ ឬ​រឹង​មាំ​ប៉ុណ្ណា សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ពិត អ្នក​នៅ​តែ​មាន​តម្លៃ​ក្នុង​កែវ​ភ្នែក​គេ​ជា​រៀង​រហូត។"

ចុចអាន៖ បាត់​លុយ៥ម៉ឺន​ ម្ដាយ​ប្រឹង​ដើរ​រក​ស្ទើរ​ឆ្កួត កូន​ប្រុស​ទ្រាំ​មិន​បាន​សុខ​ចិត្ត...

​​ត្រូវ​ចាំ​ថា តម្លៃ​របស់​មនុស្ស​ម្នាក់ៗ​​មិន​មែន​​មាន​តែមួយ​ពេល​នោះ​ទេ ហើយ​ក៏​មិន​មែន​ស្ថិត​នៅ​លើ​មនុស្ស​ដែល​គេ​ស្គាល់​ដែរ តែ​វា​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​គេ​ខ្លួន​ឯង​តែ​ម្ដង!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម