​​ញ៉ាំ​​បាយ​​​ល្ងាច​​រួច​​ភ្លាម​ ហាម​ធ្វើ​រឿង​ទាំង​នេះ​ដាច់​​​​​ខាត​​ ព្រោះ​អាច​គ្រោះថ្នាក់​​​​​​ដល់​សុខភាព

  • 2020-05-07 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មាន​រឿង​​​៨​​យ៉ាង ដែល​អ្នក​​​ត្រូវ​​​ដឹង​​និង​មិន​ត្រូវ​ធ្វើ​​បន្ទាប់​ពី​ញ៉ាំ​​បាយ​ល្ងាច​​រួច​ភ្លាម។ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​​បង្ក​​គ្រោះ​ថ្នាក់​​ខ្លាំង​​​​ដល់​​​សុខភាព​។ សូម​អាន​​​​ដោយ​​​​​​យក​​ចិត្ត​​ទុក​ដាក់ ដើម្បី​​ថែរក្សា​​សុខភាព​ទាំង​អស់​គ្នា។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

១. ហាម​​ញ៉ាំ​​ផ្លែ​ឈើ​ភ្លាមៗ

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​​​​​ផ្នែក​អាហារូបត្ថម្ភ​និង​ចំណី​អាហារ នៅ​​មន្ទីរពេទ្យ​​​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក បាន​​​​​​​​បញ្ជាក់​ថា ជាតិ​​អាស៊ីដ​​នៅ​​ក្នុង​​ផ្លែឈើ​មាន​តួនាទី​ជួយ​​រំលាយ​អាហារ ក៏​ប៉ុន្តែ​​​បើ​អ្នក​ញ៉ាំ​វា​​បន្ទាប់​​ពី​​បាយ​​ល្ងាច​​​​ហើយ​ភ្លាម ​​​ជាតិ​អាស៊ីដ​​នឹង​​​ចូល​​ទៅ​លាយ​ឡំ​ជាមួយ​​អាហារ ធ្វើ​​ក្រពះ​​​​ពិបាក​កិន​ ឡើង​​ជាតិ​​ហ្គាស និង​អាច​​​បង្ក​ទៅ​ជា​ដំបៅ​ទៀត​ផង។ ​ហេតុ​នេះ គួរ​​រង់ចាំ​​ ១-២​​ ម៉ោង​​​​ ឲ្យ​ស្រក​ពោះ​បន្តិច​សិន សឹម​ញ៉ាំ​​ផ្លែឈើ​តាម​ក្រោយ​។

២. ហាម​អង្គុយ​ធ្វើ​ការ

ទើប​តែ​ញ៉ាំ​បាយ​រួច ឈាម​​​​​​​រត់​​ទៅ​កាន់​​​សាច់ដុំ​និង​​​ខួរ​ក្បាល​តិច​បំផុត បើ​អ្នក​​ទៅ​​​អង្គុយ​ធ្វើ​​ទៀត​នោះ រាង​កាយ​​នឹង​​​នឿយ​​​ហត់ ឆាប់​​​ទ្រុឌទ្រោម។

៣. ហាម​​​ផឹក​​តែ​​

​តែ​​​ ​​​​ស្រូប​​យក​ជីវជាតិ​​​នានា​​នៅ​ក្នុង​​រាង​កាយ​ ជាតិ​​ពិសេស​​​ជាតិ​​​ដែក ​ជា​​ហេតុ​​បណ្តាល​​​ឲ្យ​អ្នក​​​ប្រឈម​​មុខ​​ខ្ពស់​​នឹង​​ជំងឺ​​បេះដូង។

៤. ហាម​ហាត់​​ប្រាណ

ក្រពះ​នឹង​មិន​​អាច​កិន​អាហារ​​​​​បាន​ល្អ រាង​​កាយ​មិន​អាច​​ស្រូប​​យក​ជីវជាតិ ​ងាយ​នឹង​​រមួល​ក្រពើ។

៥. ហាម​ញ៉ាំ​​​ពេល​មិន​ទាន់​បន្ធូរ​​ខ្សែ​ក្រវាត់ ​​ ពាក់​​ខ្សែ​ក្រវាត់​តឹង​​ មុន​ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ ធ្វើ​ឲ្យ​ពោះ​វៀន​​បត់​​ មាន​ដំណើរ​ការ​មិន​​ប្រក្រតី​​​ រាំង​ស្ទះ​​ដល់​ការ​បញ្ជូន​អាហារ។

៦. ហាម​​​ងូត​ទឹក

ពេល​​​​​​​​​​​ងូត​ទឹក​​ ឈាម​​មាន​​ចលនា​មិន​ល្អ ​និង​​បង្ក​​ផល​​ប៉ះ​ពាល់​​ខ្លាំង​​ដល់​​​​​ការ​កិន​​អាហារ។

៧. ហាម​ជក់​​បារី

ជក់​​បារី​​បន្ទាប់​ពី​​បាយ​​រួច​​​​មួយ​​ដើម ស្មើ​​នឹង​​ជក់​​​​​​​១០​ដើម​ ​ហើយ​​ថែម​ទាំង​​ប្រឈម​​នឹង​​ការ​​កើត​ជំងឺ​​ស្ទះ​ផ្លូវ​​​ដង្ហើម​​​ និង​​ជំងឺ​មហារីក។

៨. ហាម​​ដេក​​

បើ​​​ដេក​​​ភ្លាមៗ ពោះ​​​​វៀន​​ក្រពះ​​មិន​អាច​​រំលាយ​អាហារ​បាន​ទេ។ ក្រពះ​​ត្រូវ​ការ​ពេល​យ៉ាង​ហោច​​ណាស់​​​៤​​ម៉ោង​​ដើម្បី​កិន​​អាហារ​​ឲ្យ​បាន​ម៉ត់​ល្អ មុន​នឹង​ធ្វើ​​កិច្ចការ​ផ្សេងៗ​ទៀត។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

​​​​​​​​​​

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម