ស៊ន សៀវម៉ី “បណ្តុះភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គតាំងពីក្មេងដែលជួយឲ្យគាត់ចាប់យកឱកាស នាពេលអនាគត

  • 2020-05-05 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សជាច្រើនពិតជាស្គាល់ស៊ន សៀវម៉ីថាជាកីឡាការនីតៃក្វាន់ដូដែលបានយកឈ្នះមេដៃមាសនៅកីឡាអាស៊ានក្នុងប្រទេសកូរ៉េខាងត្បួងនៅឆ្នាំ 2017។ យើងពិតជាមានមោទនភាពណាស់ដែលកូនខ្មែរយើងមានសមត្ថភាពទេព្យកោសល្យ ភាពរ៉ឹងប៉ឹង និងសមិទ្ធិផលដែលត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ។ សព្វថ្ងៃស៊ន សៀវម៉ីគឺជាបុគ្គលដែលជោគជ័យទាំងការងារ និងជីវិតខាងក្រៅផងដែរ។ តើអ្នកចង់ដឹងទេថាតើកត្តាអ្វីខ្លះដែលជួយឲ្យគាត់មានភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គ និងចាប់យកឱកាសជាច្រើនរហូតទទួលបាន ភាពជោគជ័យដូចបច្ចុប្បន្ន នេះ?

ខាងក្រោមគឺជាបទសំភាសជាមួយស៊ន សៀវម៉ី អំពីបទពិសោធន៍ជាច្រើនតាំងពីក្មេងដែលជួយឲ្យគាត់រ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គដើម្បីភាពជោគជ័យក្នុងជីវិតរបស់គាត់។

សំណួរ៖ តើកត្តាអ្វីខ្លះដែលធ្វើកញ្ញា អាចចាប់យកឱកាសដើម្បីទទួលបានភាពជោគជ័យក្នុងសង្គម? តើប៉ាម៉ាក់របស់កញ្ញាបានចូលរួមចំណែកក្នុងភាពជោគជ័យ នេះដូចម្តេចខ្លះ?

សម្រាប់ខ្ញុំកត្តាជោគជ័យគឺបានពីភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គ តាមរយៈការឆ្លងកាត់បទពិសោធន៍ផ្សេងៗក្នុងជីវិតចាប់តាំងពីខ្ញុំនៅក្មេងម្ល៉េះ។ ខ្ញុំអត់ប៉ាអញ្ចឹងខ្ញុំត្រូវតែរឹងប៉ឹង រៀនធ្វើអ្វីដោយខ្លួនឯង ហើយក៏ព្រោះតែមានម៉ាក់ជាគំរូដែលគាត់មានតែខ្លួនមួយមើលកូនដល់ទៅ 6 នាក់។ មនុស្សទូទៅគិតថាភាពឆ្លាតវៃ មានការអប់រំខ្ពស់នឹងទទួលបានជោគជ័យ។ តែខ្ញុំផ្ទាល់គិតថាការរៀនពីសាលា និងឪពុកម្តាយគឺមិនគ្រប់គ្រាន់ដើម្បីអនាគតជោគជ័យនោះទេ ។ នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំថ្ងៃនេះគឺបានដោយសារការឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់ពីពិភពខាងក្រៅ និងការប្រឈមនឹងឧបសគ្គ ភាពទន់ខ្សោយ ភាពបរាជ័យផ្សេងៗ ។ ឧបសគ្គទាំងនេះផ្តល់នូវបទពិសោធន៍ជួយឲ្យខ្ញុំ រៀនធ្វើអ្វីដោយខ្ឡួនឯង រ៉ឹងប៉ឹងមិនព្រមចុះចាញ់ ក្លាហាន ចេះបត់បែនតាមកាលៈទេសៈ ចេះដោះស្រាយបញ្ហា ដែលកត្តាទាំងនេះហើយ ជួយឲ្យខ្ញុំ អាចចាប់យកឱកាសជាច្រើនក្នុងជីវិត។

សំណួរ៖ តើកញ្ញាបានឆ្លងកាត់ឧបសគ្គអ្វីខ្លះ? បទពិសោធន៍របស់ខ្ញុំគឺមានច្រើនដូចជាការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2016 និងការបរាជ័យក្នុងការការពារមេដាយមាសនៅការប្រកួតកីឡា Asian Games ឆ្នាំ 2018 នៅហ្សាកាតាហើយក៏ដូចជាការវះកាត់ជង្គង់នៅឆ្នាំ 2018។

ដកស្រង់សម្តី/សំភាសន៍ជាមួយស៊ន សៀវម៉ី តើគាត់មានអារម្មណ៍យ៉ាងណាដែរ ចំពោះឧបសគ្គទាំងនេះនៅក្នុងអាជីពរបស់គាត់ដែល “ឧបសគ្គ” នេះបាន ធ្វើឲ្យគាត់កាន់តែមានការឈឺចាប់ ការភ័យខ្លាចក្នុងការចូលរួមប្រកួតម្តងទៀត ក្រោយពេលវះកាត់ជង្គង់ និងការជម្នះភាពភ័យខ្លាចរបស់ខ្លួន។ “កីឡាករណាក៏ដោយក៏ចៀសមិនផុតពីការឧបសគ្គ ឬបរាជ័យដែរ។ សម្រាប់ខ្ញុំនៅពេលជួបឧបសគ្គលំបាក ឬបរាជ័យម្តងៗ ខ្ញុំក៏មានអារម្មណ៍បាក់ទឹកចិត្ត អារម្មណ៍ចង់បោះបង់ចោលម្តងៗដែរ ប៉ុន្តែខ្ញុំតែងតែគិតរហូតថាខ្ញុំមានម៉ាក់ មានគ្រួសារខ្ញុំនៅចាំមើលខ្ញុំ អញ្ចឹងប្រសិនបើខ្ញុំបរាជ័យហើយ ខ្ញុំយកការបរាជ័យហ្នឹងមកធ្វើឲ្យជីវិតខ្ញុំអត់ប្រសើរឡើងធ្វើអី។

ពេលដែលខ្ញុំប្រឈមមុខនឹងឧបសគ្គលំបាកៗ ខ្ញុំតែងតែប្រាប់ខ្លួនឯងថានេះគ្រាន់តែជាឧបសគ្គ និងជាបទពិសោធន៍សម្រាប់ជីវិតប៉ុណ្ណោះ អ្នកណាក៏ជួបប្រទះដែរ ហើយខ្ញុំនឹងយកបទពិសោធន៍ពីការឆ្លងកាត់ឧបសគ្គនេះមកកែតម្រូវការខ្វះខាត នឹងធ្វើការហ្វឹកហាត់បន្ថែមទៀត ហើយខ្ញុំនឹងមិនព្រមចុះចាញ់នោះឡើយ។ខ្ញុំនៅមានក្តីស្រមៃ និងគោលដៅជីវិតរបស់ខ្ញុំ ដូច្នេះមិនថាឧបសគ្គលំបាកបែបណា ខ្ញុំនឹងជម្នះឧបសគ្គដើម្បីភាពជោគជ័យរបស់ខ្ញុំឲ្យទាល់តែបាន។ ខ្ញុំជឿជាក់ថាខ្ញុំធ្វើបាន។ តើមេរៀន និងបទពិសោធន៍ជីវិតអ្វីខ្លះដែលស៊ន សៀវម៉ី ចង់ចែករំលែកដល់ក្មេងជំនាន់ក្រោយដើម្បីជម្នះឧបសគ្គក្នុងជីវិត? តាមរយៈបទពិសោធន៍ដែលបានរៀនកន្លងមកតាំងនៅក្មេងរហូតមកដល់ជាកីឡាការនីដែលជោគជ័យម្នាក់លើឆាកជាតិ និងអន្តរជាតិ ខ្ញុំមានគន្លឹះមួយចំនួនដើម្បីចែករំលែកដល់ កុមារកម្ពុជាទាំងអស់ដែលមានក្តីសុបិន្តរបស់ខ្លួន ក៏ដូចជាប៉ាម៉ាក់ដែលចង់ឲ្យកូនមានភាពរ៉ឹងប៉ឹងផ្នែករាងកាយ និងស្មារតីនោះគឺគួរតែ៖

១. រៀនធ្វើអ្វីដោយខ្លួនឯង: សាកល្បងបទពិសោធន៍ថ្មីដោយផ្ទាល់នៅពិភពខាងក្រៅ ហើយប្រឈមមុខនឹងឧបសគ្គដោយខ្លួនឯង

២. រ៉ឹងប៉ឹងមិនព្រមចុះចាញ់ពេលប្រឈមមុខនឹងភាពទន់ខ្សោយ

៣. ក្លាហានប្រឈមមុខនិងភាពភ័យខ្លាចដើម្បីសម្រេចបានគោលដៅដែលចង់បាន

៤. វាងវៃក្នុងការដោះស្រាយបញ្ហា

៥. ចេះបត់បែនតាមកាលៈទេសៈ។

ទំាងអស់មិនមែនបានពីការបង្ហាត់បង្រៀននោះទេ តែបានពីការដែលឲ្យកូនទទួលបានបទពិសោធន៍ថ្មីៗ ប្រឈមមុខនឹងមជ្ឈដ្ឋានថ្មីជុំវិញខ្លួន រួមទាំងបញ្ហាប្រឈមដែលមិនធ្លាប់ជួបប្រទះ ។ តាមរយៈបទពិសោធន៍នេះ កូនរបស់អ្នកមិនគ្រាន់តែទទួលបានចំនេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយកសាងបុគ្គលិកលក្ខណៈដ៏គាប់ប្រសើរនេះពេញមួយជីវិតថែមទៀតផង។ ដើម្បីធ្វើដូចនេះបានរាងកាយ និងស្មារតីរបស់ពួកគេត្រូវតែរឹងមាំ។

ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរឥតឈប់ឈរ ហើយការប្រកួតប្រជែង និងតម្រូវការក្នុងសង្គមក៏មានការកើនឡើងជាលំដាប់ ដែលនេះទាមទារឲ្យក្មេងជំនាន់ក្រោយមានភាពរ៉ឹងប៉ឹង ដើម្បី ឧបសគ្គ ជួយឲ្យកូនអ្នកត្រៀមខ្លួនចាប់យកឱកាសនាពេលអនាគត៕

តើមានចម្ងល់អ្វីផ្សេងទៀត ដើម្បីធ្វើឲ្យកូនកាន់តែមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ? សូមចុចនៅទីនេះ ដើម្បីស្វែងយល់បន្ថែម

នាំមកជូនដោយ៖

អត្ថបទពេញនិយម