នារី​ម្នាក់ ជះ​លុយ​ទិញ​ថ្នាំ​សម្រក​៧​ឆ្នាំ គ្មាន​ស្រក​មួយ​ខាំ មាន​តែ​ឡើង​ជាង​មុន​គុណ​នឹង​២

  • 2020-05-05 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខំ​ផឹក​ថ្នាំ​សម្រក​ទម្ងន់​ព្រោះ​ចង់​បាន​រាង​ស្អាត តែ​នារី​រូប​នេះ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។ កើត​មក​ក្នុង​សង្គម​​បច្ចុប្បន្ន អ្នកណា​ក៏​ចង់​បាន​រាង​ស្អាត​ដែរ ជាពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្ដង។ ដោយ​សារ​បែប​នេះ កាល​ពី​ឆ្នាំ ២០១១ នារី​ម្នាក់​ឈ្មោះ Xiaoli មក​ពី​ប្រទេស​ចិន កាល​នោះ​មាន​វ័យ​១៨​ឆ្នាំ ទម្ងន់ ៤៥​គីឡូ បាន​ទិញ​ថ្នាំសម្រក​រាង​ផឹក​ក្រោយ​ពេល​នាង​ឃើញ​ផលិតផល​នេះ​ត្រូវ​បាន​គេ​លក់​លើ​ទូរទស្សន៍។

នារី​វ័យ​ក្មេង​​នៅ​ពេល​នោះ​បាន​ឲ្យ​ដឹង​ថា ពេល​ផឹក​គ្រា​ដំបូង ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ជា​ខ្លាំង ដោយ​ស្រក​ច្រើន​ជាង​នាង​រំពឹង​ទុក​ទៅ​ទៀត អាស្រ័យ​ហេតុនេះ នាង​ក៏​សម្រេច​ចិត្ត​ឈប់​ផឹក​បន្តទៀត។ យ៉ាងណាក្ដី ក្រោយ​ពេល​ឈប់​ផឹក គីឡូនាង​មិន​ត្រឹម​តែ​ឡើង​ដូច​ដើម​នោះ​ទេ គឺ​ឡើង​លើស​កាល​ពី​មុន​ទៅ​ទៀត។

ហេតុ​នេះ​ហើយ Xiaoli បាន​ស្វែង​រក​ថ្នាំ​សម្រក​ប្រភេទ​ថ្មី​ដើម្បី​ផឹក​បន្ត​ទៀត។ នៅ​ក្នុង​កំឡុង​ពេល​ដែល​នាង​ផឹក​ថ្នាំ​សម្រក​សរុប​ចំនួន​៧​ឆ្នាំ​នេះ គឺ​ចំណាយ​អស់ ២​សែន​យាន់ (២​ម៉ឺន ៨ពាន់​ដុល្លារ)។ ក្រោយ​ពេល​ផឹក​ថ្នាំ​គ្រប់​ប្រភេទ​រយៈពេល​ ៧​ឆ្នាំ តែ​មិន​បាន​សម្រេច ហើយ​ឡើង​ទ្វេ​ដង នៅ​ឆ្នាំ ២០១៨ Xiaoli បាន​សម្រេច​ចិត្តវះកាត់​បង្រួម​ក្រពះនៅ​មន្ទីរពេទ្យក្រុង Cheng Du។ ដល់​តែ​ក្រោយ​ពេល​វះកាត់​បង្រួម​ក្រពះ​នេះ ទើប Xiaoli ត្រលប់​ទៅ​រក​គីឡូ​ដើមវិញ ហើយ​ថ្នាំ​សម្រក​ទាំង​អស់​មាន​តែ​ធ្វើ​ឲ្យ​នាង​ឡើង​លើស​ដើម៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម