៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី
- 2020-04-29 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី
មនុស្សស្រីមានចំណុចដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍ដោយមិនដឹងខ្លួន។ ចំណុចដែលធ្វើឲ្យបុរសភ្លាំងភ្លាត់ស្មារតីពេលឃើញនារីនោះគឺស្ថិតនៅលើរូបរាងកាយរបស់មនុស្សស្រី។ចំណុចទាំងនោះរួមមាន៖
១. ភ្នែក
កែវភ្នែកឆ្លុះបញ្ចាំងទៅដល់ចិត្ត។ ហេតុដូចនេះហើយ អ្នកត្រូវថែរក្សាសុខភាពភ្នែករបស់អ្នក ដូចជាលាបគ្រីមការពារភ្នែក មិនចូលគេងយប់ជ្រៅពេក ទើបធ្វើឲ្យកែវភ្នែកអ្នកស្រស់ភ្លឺថ្លា។
២. ស្នាមញញឹមស្រស់
តើនរណាមិនចូលចិត្តនារីស្អាត ឆ្លាត ពិសេសស្នាមញញឹមស្រស់? អ្នកត្រូវចេះរៀនញញឹម កុំពូកែធ្វើមុខក្រញ៉ូវពេក ព្រោះវាធ្វើឲ្យអ្នកនៅជុំវិញខ្លួនអ្នកក៏មានអារម្មណ៍ថាធុញដែរ។ ដូច្នេះត្រូវចេះមានស្នាមញញឹមដ៏ស្រស់អស់ពីចិត្ត។
៣. សក់
ទាំងមនុស្សស្រីខ្លួនឯងតែងចង់បានសក់ស្អាតភ្លឺរលោងគួរឲ្យទាក់ទាញ។ ដូច្នេះហើយអ្នកមិនគួរបណ្តោយឲ្យសក់អ្នកក្លាយទៅជាស្ងួត បែកចុង និងគ្មានសំណើមឡើយ ផ្ទុយទៅវិញ គួររកអ្វីមកធ្វើឲ្យសក់អ្នកមានសំណើម រលោង។
៤. សម្លេងពីរោះ
អ្នកខ្លះកើតមកមានសម្លេងពីរោះតាមបែបធម្មជាតិ រីឯអ្នកខ្លះទៀតមានសម្លេងធំគ្រលរ។ តែប្រសិនបើអ្នកមានសម្លេងធំ ស្តាប់មើលទៅមិនទំនងនោះ អ្នកគ្រាន់តែនិយាយឲ្យពីរោះពិសាទៅបានហើយ ពោលគឺនិយាយមួយៗ ថ្នមៗ សុភាពរាបសារទើបជាការល្អ។
៥. ត្រគៀកស្អាត
មនុស្សស្រីមានត្រគៀកទើបស្អាត។ នារីមួយចំនួនចង់បានត្រគៀកដើម្បីស្លៀកសម្លៀកបំពាក់សម។ បើអ្នកចង់បានត្រគៀកអ្នកគួរតែហាត់ប្រាណយករាងចំណេញទាំងសម្រស់និងបានទាំងសុខភាព។
៦. ស្បែកភ្លឺថ្លា
មិនចាំបាច់ទាល់តែស្បែកសម៉ដ្ឋខៃទើបស្អាតនោះទេ។ សម្បុរសណ្តែកបាយក៏ស្អាតទាក់ទាញដែរ ឲ្យតែអ្នកចេះថែរក្សាមើលទៅភ្លឺរលោងទៅបានហើយ។ មិនថាស្បែកមុខឫរាងកាយទេ ត្រូវតែថែទាំដូចជា ការប្រើស្រ្កាប់សម្រាប់ដុសឲ្យភ្លឺ ប្រើវិធីខាត់បែបធម្មជាតិ លាបឡេរក្សាស្បែក និងញុំាអាហារផ្តល់សុខភាពល្អ។
៧. ជើងស្រឡូន
មនុស្សប្រុសចូលចិត្តមើលជើងមនុស្សស្រីដែលមានជើងស្រឡូន ស ភ្លឺថ្លា។ អ្នកគួរតែយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការញុំាអាហារដូចជា កុំសូវញុំាអាហារដែលសម្បូរជាតិប្រៃច្រើនពេក ព្រោះវាមានផ្ទុកសូដ្យូមដែលមនុស្សស្រីមួយចំនួនមានជើងស្គមតែមើលមកហើមដោយសារញុំាប្រៃ។ មួយវិញទៀត ត្រូវហាត់ប្រាណណាដែលជួយសម្រកជើងឲ្យស្រឡូន។
៨. ចេះតុបតែងមុខ
ផ្ទៃមុខរបស់មិត្តនារីម្នាក់ៗពិតជាសំខាន់ណាស់។ អ្នកគួរតែព្យាយាមយកចិត្តទុកដាក់ទៅលើផ្ទៃមុខឲ្យបានច្រើន។ មនុស្សប្រុសមួយចំនួនមិនចូលចិត្តមនុស្សស្រីផាត់មុខក្រាស់ៗពេកដែរ មានន័យថាមុខស្រស់ស្អាតបែបធម្មជាតិកាន់តែល្អ។
ចុចអានបន្ត៖
អភ័យទោសឲ្យបុរសគ្មានតម្លៃម្នាក់មិនហៅថា ចិត្តទូលាយទេ តែនោះគឺជាការឆោតល្ងង់