ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម សូម​អ្នក​ឈប់​ស៊ូទ្រាំ​តទៅ​ទៀត!

  • 2020-04-28 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនង​មិន​ដែល​ងាយ​ស្រួល​ដូច​អ្វី​រំពឹង​ទុក គួរតែ​បញ្ឈប់ ឬ​ផ្អាក​មួយ​រយៈ​សិន ព្រោះ​បើ​បន្ត​ទៀត​ក៏​មិន​ទទួល​បាន​ផល​ល្អ​ប៉ុន្មាន​ដែរ។ គូ​ស្នេហ៍​ខ្លះ​អាច​រក្សា​ទំនាក់ទំនង​បាន​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា បើ​ទោះ​ជា​មិន​បាន​ក្បែរ​គ្នា​ច្រើន​ក៏​ដោយ ប៉ុន្តែ​គូ​ខ្លះ​វិញ ទោះ​នៅ​ជិត​គ្នា ២៤ ម៉ោង ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ នៅតែ​គ្មាន​ភាព​ស៊ី​ជម្រៅ​អ្វី​ដែរ មានតែ​រឿង​រកាំរកូស​គ្នា។

.បើ​ការ​និយាយ​ស្ដី​មិន​ចូល​គ្នា គួរតែ​បញ្ឈប់ ព្រោះ​បើ​អ្នក​ព្រម​ចាញ់​រហូត ថ្ងៃ​ក្រោយ​ដៃគូ​ក៏​នៅតែ​ធ្វើ​បែប​នោះ​ត​ទៀត។

រូបតំណាង

**២**.ឈប់​មាន​សកម្មភាព​រួម​គ្នា​ទៀត ព្រោះ​ទោះជា​អ្នក​សម្រប​តាម​បែប​ណា ក៏​គ្មាន​ប្រយោជន៍​ដែរ គាត់​មិន​យក​ភ្នែក​មើល​ឡើយ។

.កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​សម្រប​តាម​អ្នក​ដទៃ​រហូត ព្រោះ​ខ្លួន​អ្នក​ក៏​ចេះ​ហត់​ដូច​គ្នា។

.ត្រូវ​ងាក​មក​ស្រលាញ់​ខ្លួនឯង​ឲ្យ​ខ្លាំង​ៗ​វិញ កុំ​គិតតែ​ពី​គេ​ពេក។

.កុំ​ព្យាយាម​សរសើរ​គេ​ទាំង​វា​មិន​មែន​ជា​ការ​ពិត ព្រោះ​មិន​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើង​ទេ។

រូបតំណាង

.កុំ​រារាំង ព្រោះ​អាច​ធ្វើឲ្យ​គេ​គិត​ថា អ្នក​ជា​មូលហេតុ​ធ្វើឲ្យ​គេ​មិន​រីកចម្រើន។

.មិន​បាច់​បង្ហាញ​អារម្មណ៍​ពេក​អី ព្រោះ​គេ​ក៏​មិន​បាន​ខ្វល់​ពី​អ្នក​ពេក​ដែរ។

.ការ​នៅ​ក្បែរ​ប៉ះពាល់​ខ្លួន​ប្រាណ ក៏​គួរតែ​កាត់​បន្ថយ​ខ្លះ​ៗ​ទៅ ព្រោះ​វា​លែង​មាន​ប្រយោជន៍​ហើយ។

រូបតំណាង

.ស្វែងរក​មិត្ត​ល្អ​ៗ ដែល​អាច​ជួយ​លួងលោម៕

ចុចអាន៖ចូល​ដល់ ២០១៩​ ហើយ នៅ​ម្នាក់​ឯង​ដល់​ពេល​ណា​ទៀត? បើ​អាច​សាក​ចាប់​ផ្ដើម​​​សិន​ក៏​ល្អ

ប្រភព៖ bkk ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម