មនុស្ស​ស្រី​ខ្លាំង​នឹង​មិន​យក​ពេល​ទៅ​រត់​តាម​រឿង​គ្មាន​ប្រយោជន៍​ទាំង ៦ នេះ​ឡើយ

  • 2020-04-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​ស្រី​ខ្លាំង និង​មាន​ផ្លូវ​ចិត្ត​រឹងមាំ​ចេះ​តស៊ូ​ក្នុង​ជីវិត​ណាស់ ហើយ​ពួកគេ​ក៏​មិន​ដែល​យក​ភ្នែក​ទៅ​មើល​ឥតប្រយោជន៍​ដែរ។ ខាងក្រោម​នេះ​ជា​រឿង​គ្មាន​បាន​ការ​ដែល​មនុស្ស​ស្រី​រឹងមាំ​ម្នាក់ មិន​យក​ភ្នែក​មើល៖

រូបតំណាង

**១.មនុស្ស​ប្រុស**

នៅ​ពេល​ដែល​នារី​ដឹង​ពី​ភាព​រឹងមាំ​ខ្លួនឯង ពួកគេ​បាន​កសាង​ទំនុក​ចិត្ត និង​ជំនឿ​គ្រប់គ្រាន់ នឹង​ដឹង​ថា​បុរស​ដ៏​ល្អឥតខ្ចោះ​នឹង​ចូល​មក​ក្នុង​ពិភពលោក​របស់​ពួកគេ​ដោយ​ឯង​ៗ មិន​ចាំបាច់​ដើរ​រក​នោះ​ទេ។ ពួកគេ​នឹង​មិន​ដេញ​តាម​បុរស​ដែល​មិន​ប្រាកដប្រជា​នាំ​តែ​ខាត​ពេល។

រូបតំណាង

២.ក្ដី​ស្រលាញ់

សេចក្ដី​ស្រលាញ់​ដ៏​ស្មោះ​អស់​ពី​ដួងចិត្ត​មិន​អាច​ដេញ​តាម​បាន​ទេ។ នៅ​ពេល​មនុស្ស​ស្រី​ដឹង​ពី​ភាព​រឹងមាំ​ខ្លួនឯង ពួកគេ​រៀន​ពី​សារៈសំខាន់​នៃ​ការ​ស្រលាញ់​ខ្លួនឯង​ជា​មុន​សិន នារី​បែបនេះ​មាន​ភាព​រឹងមាំ មាន​សន្តិភាព​ជាមួយ​គ្រប់​ផ្នែក​នៃ​ខ្លួនឯង។ ដូច្នេះ​នៅ​ពេល​​ដឹង​ថា ​មនុស្ស​ណា​មិន​ស្រលាញ់​ ពួកគេ​មិន​បាន​យកចិត្តទុកដាក់​ឡើយ។ ពួកគេ​ស្រលាញ់​អ្នក​ដែល​ស្រលាញ់​ពួកគេ និង​មិន​ស្វែងរក​ស្នេហា​ ដោយសារតែ​ក្ដី​ស្រលាញ់​ចំពោះ​ខ្លួនឯង​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

៣.មនុស្ស​ជុំវិញ​ខ្លួន

អ្នក​ដែល​ខ្លាំង​មិន​តាម​យក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ។ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ខិតខំ ដើម្បី​មនុស្ស​ក្បែរ​ខ្លួន​ទាំង​នោះរីករាយ ក៏​ប៉ុន្តែ​បើ​កិច្ច​ប្រឹងប្រែង​នោះ​មិន​មានអ្វី​ឆ្លើយតប ក៏​មិន​ថ្វី។ នារី​ខ្លាំង​អនុញ្ញាត​ឲ្យ​តែ​មនុស្ស​ត្រឹមត្រូវ​ចូល​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ។

៤.អ្វី​ដែល​មិន​អាច​ទៅ​រួច

ស្ត្រី​មាន​ភាព​រឹងមាំ​ចេះ​ទទួល​ស្គាល់​ការពិត​ចំពោះ​ខ្លួន​ពួកគេ ដោយ​មិន​ធ្វើ​អ្វី​តាម​កំហឹង​ចិត្ត ឬ​ទៅ​ធ្វើ​អ្វី​ដែល​ខ្លួន​គ្មាន​សមត្ថភាព​នឹង​ធ្វើ។ អ្វី​ដែល​មិន​អាច​ទៅ​បាន គេ​មិន​យក​កម្លាំង​ទៅ​ចំណាយ​ឲ្យ​ឥតប្រយោជន៍​ឡើយ។

៥.ប្រាក់

ពួកគេ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់លើ​ខ្លួនឯង ដោយសារ​តែ​លុយ​មិន​អាច​ធ្វើអ្វី ឬ​ផ្លាស់ប្ដូរ​អាក្រក់​ឲ្យ​ជា​ល្អ​វិញ​បាន​ឡើយ។ ស្រី​ខ្លាំង​ៗយក​ភាព​ស្មោះត្រង់​វិនិយោគ​ក្នុង​ខ្លួនពួក​គេ ដោយ​ដឹង​ថាអ្វី​ដែល​មាន​ឥទ្ធិពល​ធំ​បំផុត​ក្នុង​ជីវិត មិនមែន​ជា​លុយ ប៉ុន្តែ​ជា​ក្ដី​ស្រមៃ និង​ការ​ធ្វើឲ្យ​ខ្លួនឯង​រីករាយ។

៦.ជីវិត​ល្អឥតខ្ចោះ

ពួកគេ​មិន​ចំណាយ​ពេល​ទៅ​រៀបចំ​ជីវិត​មួយ​ឲ្យ​ល្អ​ឥត​ទាស់​ឡើយ ព្រោះ​ទោះ​ជា​ខំ​ធ្វើ​យ៉ាង​ណា​ក៏​ជីវិត​មិន​អាច​ល្អ​គ្រប់​ដប់​ដែរ។ ដូចនេះ​អ្នក​ខ្លាំង​គេ​សុខចិត្ត​យក​ពេល​ទាំង​នោះ​មក​ធ្វើ​រឿង​អ្វី​ដែល​មាន​ន័យ​សម្រាប់​ខ្លួនឯង​វិញ​ប្រសើរ​ជាង៕

រូបតំណាង

ចុចអាន៖អ្នក​​គួរតែ​ដឹងមិន​អាចខកខាន​បាន​ នូវ​រឿង​ពិត ៧ យ៉ាង​ដែលកើត​មាន​ឡើង​ក្នុង​​ជីវិត​នេះ

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម