បើ​សង្សារ​បោះបង់​ ស្រីៗគួរ​​​រៀន​កាត់​បន្ថយ​​​អារម្មណ៍តាម​វិធី​ ៥ យ៉ាងនេះ​​

  • 2020-04-27 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ឆ្នាំ​ថ្មី​ហើយ អីចឹង​ស្រី​ៗ​ដែល​ធ្លាប់​ជួប​វិបត្តិ​ស្នេហា​ត្រូវ​សង្សារ​បែក​ចិត្ត​នោះ ​គួរតែ​រៀន​​កាត់បន្ថយ​អារម្មណ៍​នោះ​តាម​វិធី​ខាង​ក្រោម។

១.រក​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ

មាន​តែ​មិត្ត​ទេ ដែល​មិន​ងាយ​ទៅ​ណា​ចោល​យើង។ ទោះ​ជា​ពេល​ខ្លះ​ឈ្លោះ​គ្នា ពេល​ខ្លះ​ខឹង​គ្នា ​ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​នៅ​តែ​ត្រូវ​គ្នា​វិញ​ដដែល ​ហើយ​តែងតែ​បារម្ភ​ពី​យើង​គ្រប់​ពេល​វេលា​ទៀត​ផង។ ដូច្នេះ​ហើយ ​ពេល​មាន​អារម្មណ៍​ឯកា​កុំ​ភ្លេច​នឹក​ដល់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ឱ្យ​សោះ។

រូបតំណាង

**២.ឱ្យ​ដំបូន្មាន​ខ្លួន​ឯង**

មនុស្ស​ស្រី​ត្រូវ​តែ​មាន​អារម្មណ៍​រឹង​ពឹង​ដើម្បី​ជា​ដំបូន្មាន​មួយ​សម្រាប់​ខ្លួន​ឯង ​កុំ​ទៅ​ស្រលាញ់​ប្រុស​ណា​ឱ្យ​អស់​១០០​%​ពេក។ វិធី​នេះ​គឺ​ដើម្បី​ទុក​ជើង​ព្រួល​ក្រែង​ថ្ងៃ​ណា​គេ​បែក​ចិត្ត ​ស្រី​ម្នាក់​នោះ​មិន​សូវ​ឈឺ​ចាប់។

៣.គិត​រឿង​ល្អ​ៗ​ឱ្យ​ច្រើន

បើ​ទោះ​ជា​បែក​គ្នា​ ​ឬ​មាន​អារម្មណ៍​ឯកា​មែន ប៉ុន្តែ​អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​ល្អ​ៗ​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​កាន់​តែ​សប្បាយ​ចិត្ត។ មិនមែន​មាន​ន័យ​ថា​ការ​បែកបាក់​ទាំង​អស់ សុទ្ធ​តែ​ធ្វើ​ឱ្យ​យើង​អាក្រក់​នោះ​ទេ ​មាន​បែក​ទើប​មាន​ជួប​មនុស្ស​ថ្មី។

៤.សាក​អ្វី​ដែល​ថ្មី

របស់​ថ្មី ​ឬ​មនុស្ស​ថ្មី តែងតែ​នាំ​អ្វី​ថ្មី​មក​កាន់​អ្នក​ជា​និច្ច។ បើ​ទោះ​ជា​មិន​អាច​ភ្លេច​អ្នក​ចាស់ ប៉ុន្តែ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ទៅ​អ្នក​ថ្មី​ផង ដើម្បី​ទទួល​បាន​ថ្មី​អ្វី​ខ្លះ ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ។

រូបតំណាង

៥.ត្រូវ​តែ​ដាច់​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួន​ស្ទាក់ស្ទើរ​ពី​មុន

ការ​ស្ទាក់ស្ទើរ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​យើង​ឯកា​ ព្រោះ​មិន​ហ៊ាន​និយាយ​ពាក្យ​បែក​ដាក់​ប្រុស​ម្នាក់​នោះ បណ្ដាល​ឱ្យ​គេ​ធ្វើ​បាប​យើង​រហូត។ ដូច្នេះ​ហើយ ​អ្វី​ដែល​សំខាន់​បំផុត គឺ​ត្រូវ​តែ​ហ៊ាន​និយាយ​ចេញ​ពី​ចិត្ត បើ​ថា​ដាច់​គ្នា​គឺ​ដាច់​គ្នា កុំ​នៅ​ស្ទាក់ស្ទើរ ​ស្រណោះ​គ្រា​មុន​អី៕

ចុចអាន៖ស្រី​ៗគ្មាន​ថ្ងៃ​ខូច​ចិត្ត​ម្ដង​ទៀតឡើយ ឲ្យតែប្រើ​វិធី ៧ នេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម