ជ្រើសយកសម្លៀកបំពាក់សាមញ្ញមែនពិត តែ Kim Tae Hee ក្នុង​រឿង Hi Bye Mama ស្អាត​សន្លប់

  • 2020-04-22 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ស័ក្ដិសម​នឹង​តួ​អង្គ​ដែល​ខ្លួន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ Hi Bye Mama កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee បាន​ជ្រើស​យក​សម្លៀក​បំពាក់​​ជា​​ម៉ូដ​សាមញ្ញ​មក​ស្លៀក តែ​នៅ​​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។

ក្រោយ​ពេល​ខ្សែភាពយន្ត​ភាគ​កូរ៉េ Hi Bye Mama ចប់​ទៅ តួឯក​ស្រី​នៃ​រឿង ដែល​ជា​តារា​សម្ដែង​ជួរ​មុខ Kim Tae Hee បាន​ទទួល​ការ​សរសើរ​ជា​ខ្លាំង ដ្បិត​គេ​សង្កេត​ឃើញ​ថា សមត្ថភាព​របស់​នាង​នៅ​ក្នុង​រឿង​នេះ​ មាន​ការរីក​ចម្រើន​ខ្លាំង ជា​ពិសេស​ក្រោយ​ពេល​នាង បាន​រៀបការ និង​សម្រាល​កូន​ហើយ។

តួអង្គ Cha Yoo Ri របស់​ប្រពន្ធ ​Rain ត្រូវ​បាន​​ទស្សនិកជន​វាយ​តម្លៃ​ថា បាន​ធ្វើ​ឲ្យ​អ្នក​មើល​មិន​តិច​ឡើយ​ដែល​យំ​តាម​នាង។ ក្រៅ​ពី​សាច់​រឿង​ទាក់ទាញ សម្លៀក​បំពាក់​របស់ អ្នក​ម្ដាយ​កូន​១​រូប​នេះ​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​មិន​តិច​ដែរ។ ជាក់​ស្ដែង ខុស​ពី​រឿង​មុន​ៗ នៅ​ក្នុង​រឿង​នេះ ស្រី​ស្អាត​វ័យ ៤០​ឆ្នាំ បាន​ត្រឹម​ស្លៀក​ខោអាវ​ម៉ូដ​សាមញ្ញ​ប៉ុណ្ណោះ ដើម្បី​សម​នឹង​សាច់​រឿង តែ​នៅ​​ត្រូវ​បាន​គេ​សរសើរ​ថា​ស្អាត​លេច​ធ្លោ​ដដែរ។

យ៉ាងណាក្ដី ទោះ​បី​ជា​មាន​ម៉ូដ​សាមញ្ញ​ក៏​ដោយ តែខោអាវ​ដែល​តារា​កើត​ឆ្នាំ១៩៨០ ប្រើប្រាស់​ក្នុង​រឿង​ភាគ​នេះ មាន​តម្លៃ​មិន​ទាប​ឡើយ ដ្បិត​​សុទ្ធតែ​មក​ពី​យីហោ​ល្បី​ៗ​ទាំង​អស់ ដូច​ជា IINES, Givenchy និង Acne Studios ជាដើម។ ជា​មធ្យម ខោអាវ​ដែល Kim Tae Hee ប្រើ​ក្នុង​រឿង​នេះ មាន​តម្លៃ​ពី ៣៧០​ដុល្លារ ទៅ​៣០០០​ដុល្លារ​ក្នុង​មួយ​ឈុត៕

អានបន្ត៖ វ៉ែនតា​តម្លៃ​ចាប់​ពី ២៥០​ដុល្លារ របស់ Jennie អស់​ស្តុក​គ្មាន​សល់​ក្រោយ​បើក​លក់​ប៉ុន្មាន​តែ​នាទី

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel