៥យ៉ាង​បញ្ជាក់​ថា ​អ្នក​រៀបការ​រួច​តែ​កាយ តែ​ចិត្ត​គ្មាន​ក្ដី​សុខ

  • 2020-04-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀបការ​រួច​មិន​មែន​ជា​ការ​បញ្ចប់​ដោយ​រីករាយ​ដូច​រឿង​ព្រេង ឬ​ប្រលោម​លោក​នោះ​ទេ។ ការ​ពិត​វា​ទើប​តែ​ជា​ដំណាក់កាល​ចាប់​ផ្ដើម​នៃ​ជីវិត​ពិត​ប្រាកដ​ប៉ុណ្ណោះ ព្រោះ​អ្នក​នឹង​ត្រូវ​ប្រឈម​រឿង​រ៉ាវ​ជា​ច្រើន​ដែល​កាល​ពី​ពេល​នៅ​លីវ មិន​ធ្លាប់​ជួប។ ដូច្នេះ​មិន​ប្រាកដ​ថា​ កំលោះ​ក្រមុំ​ពីរ​នាក់​កាល​មិន​ទាន់​រៀបការ​ស្រលាញ់​គ្នា​ស្ទើរ​លេប អាច​នៅ​តែ​ផ្អែមល្ហែម និង​ស្រលាញ់​គ្នា​រហូត​នោះ​ដែរ។ បើ​សង្កេត​ឃើញ​សញ្ញា​ទាំង៥ដូច​ខាង​ក្រោម វា​អាច​ជា​សញ្ញា​ប្រកាស​អាសន្ន​ថា​ ជីវិត​គូ​របស់​អ្នក​ត្រូវ​ការ​​ការ​ជួសជុល​ឡើងវិញ៖

រៀប​ការ​ហើយ ត្រូវ​នៅ​បែក​គ្នា ហើយ​ក៏​មិន​សូវ​ទាក់ទង​គ្នា

ឈុតដកស្រង់ពីរឿង"សូផាត"

ពិត​ណាស់​ថា ប្ដី​ប្រពន្ធ​មិន​មែន​ចេះ​តែ​នៅ​ជិត​គ្នា ហើយ​ទ្រាំ​អត់​ស៊ី​អត់​ឃ្លាន​រហូត​នោះ​ទេ វា​ត្រូវ​តែ​មាន​ករណី​ដែល​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ដើម្បី​រក​ប្រាក់​ជា​មិន​ខាន។ ប៉ុន្តែ​បើ​ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​នេះ បែរ​ជា​នាំ​ឱ្យ​អ្នក​ទាំង​ពីរ ឬ​ភាគី​ណា​មួយ​មិន​សូវ​ទាក់ទង ឬ​ទៅ​លេង ឬ​ហោច​ណាស់​នឹក​រលឹក​គ្នា​ដូច​ពី​មុន​ទេ វា​កំពុង​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​អាច​មាន​បញ្ហា​គួរ​តែ​ដោះ​ស្រាយ ឬ​ចំណង​អាពាហ៍ពិពាហ៍​មិន​បាន​រឹង​មាំ​នៅ​ឡើយ​ទេ។

នៅ​ជិត​គ្នា តែ​ដូច​នៅ​ឆ្ងាយ

ឈុតដកស្រង់ពីរឿង"សូផាត"

ធ្លាប់​ឃើញ​ទេ ប្ដី​ប្រពន្ធ​ខ្លះ​រស់​នៅ​ក្រោម​ដំបូល​តែមួយ តែ​ហាក់​ដូច​នៅ​ឆ្ងាយ​ពី​រាប់​រយ​គីឡូម៉ែត្រ ព្រោះ​តែ​រវល់​រៀង​ខ្លួន។ អ្នក​ខ្លះ​ជួប​មុខ​គ្នា​តែ​ពេល​យប់ អ្នក​ខ្លះ​ទៀត​មិន​បាន​ជួប​មុខ​គ្នា​ផង ព្រោះ​ពេល​ចូល​ផ្ទះ​ ម្ខាង​ទៀត​គេង​លក់​បាត់​ក៏​មាន។

រឿង​អនាគត​គ្រួសារ ​មាន​តែ​ម្ខាង​ដែល​គិតគូរ

អនាគត​គ្រួសារ បញ្ហា​ហិរញ្ញវត្ថុ ការ​ចិញ្ចឹម​បីបាច់​កូន ត្រូវ​តែ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​គិត​គូរ​ និង​ដោះ​ស្រាយ​ជាមួយ​គ្នា។ ប៉ុន្តែ​បើ​មាន​តែ​ប្រពន្ធ ឬ​ប្ដី​តែ​ម្ខាង​ដែល​គិតគូរ​ខ្លាំង ឯ​ម្ខាង​ទៀត​ធ្វើ​ព្រងើយ មិន​ជួយ​គិត​គូរ ឬ​រក​ដំណោះ​ស្រាយ​ទេ បង្ហាញ​ថា​គ្រួសារ​មួយ​នេះ​មិន​មាន​ក្ដី​សុខ​ពិត​ប្រាកដ​ឡើយ។

មាន​រឿង​មិន​ឈប់​ជាមួយ​គ្រួសារ​សាច់​ថ្លៃ

មិន​ថា​ជា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី ឱ្យ​តែ​នាម​ជា​កូន​ប្រសា​តែង​ត្រូវ​ប្រទះ​បញ្ហា​ចៀស​មិន​ផុត​ជាមួយ​ខាង​សាច់​ថ្លៃ ទោះ​តិច​ឬ​ច្រើន។ ដូច្នេះ​បើ​ពេល​មាន​បញ្ហា​ ហើយ​ប្ដី​ប្រពន្ធ​របស់​អ្នក​មិន​បាន​ជួយ​សម្រប​សម្រួល ដោះ​ស្រាយ​ឱ្យ​បាន​ប្រសើរ​ឡើង​នោះ​ទេ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ខ្លាំង ហើយ​ក៏​អាច​បាត់​បង់​អស់​នូវ​ក្ដី​សង្ឃឹម​នឹង​បន្ដ​ដំណើរ​ទៅ​មុខ​ជា​មួយ​គ្នា។

ម្យ៉ាង​បើ​ខាង​សាច់​ថ្លៃ​ ជាពិសេស​ឪពុក​ម្ដាយ​គេ​មិន​ពេញ​ចិត្ត គាត់​នឹង​ចេះ​តែ​រក​រឿង ចាក់​រុក​ចាក់​ឆ្កៀល ឬ​បង្ក​ឱ្យ​គ្រួសារ​អ្នក​ឈ្លោះ​គ្នា​មិន​ខាន បើម្ខាង​ទៀត​មិន​ចេះ​ការពារ​ និង​ដោះ​ស្រាយ។

ពេល​ឈឺ​ជា​ គ្មាន​អ្នក​ថែ

ឈុតដកស្រង់ពីរឿង"សូផាត"

ប្ដី​ប្រពន្ធ​រៀបការ​រួច​ត្រូវ​តែ​ជួយ​ថែរក្សា​គ្នា មិន​ថា​ពេល​មាន​បាន ឬ​ពេល​កើត​ទុក្ខ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ត្រូវ​រួម​ទាំង​សុខ​និង​ទុក្ខ​ជាមួយ​គ្នា។ ប៉ុន្តែ​បើ​ពេល​មាន​សុខ​ទើប​រួម​ជាមួយ តែ​ពេល​មាន​ទុក្ខ​ឬ​ឈឺ​ជា ម្ខាង​ទៀត​មិន​ដែល​ឈឺឆ្អាល យក​ចិត្ត​ទុក​ដាក់​ផង​នោះ តើ​រៀបការ​មក​ដើម្បី​អ្វី? នៅ​ម្នាក់​ឯង​មិន​ល្អ​ជាង? បើ​មាន​​ពេលវេលា​នោះ​កើត​ឡើង​មែន បាន​ន័យ​ថា​ជីវិត​គូ​របស់​អ្នក​លែង​ល្អ​ដូច​មុន​ហើយ។

ចំណុច​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ខាង​លើ​​មាន​លក្ខណៈ​ដូចគ្នា​នឹង​សាច់​រឿង "សូផាត" ដែល​​​ជា​ប្រភេទ​រឿង​អក្សរសិល្ប៍​ខ្មែរ ​ពេល​នេះ​ត្រូវ​បាន​ផលិត​ឡើង​វិញ​ជា​ភាពយន្ត​ភាគ និង​មាន​ដាក់​ឱ្យ​ទស្សនានៅ​លើ App Soyo ដោយ​បែង​ចែក​ជា​៣ដុំ​ធំៗ។

លោក​អ្នក​អាច​ទស្សនា​រឿង "សូផាត" ដុំ​ទី១ នៅ​លើកម្មវិធី​ទូរសព្ទ Soyo ដោយ​ឥត​គិត​ថ្លៃ រៀងរាល់​ថ្ងៃ​សុក្រ និង​សៅរ៍ ចាប់​ពិ​ថ្ងៃ​ទី៧ កញ្ញា​នេះ​ត​ទៅ៕

ទាញ​យក​កម្ម​វិធី Soyo តាម​រយៈ៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម