នារីៗកុំភ្លេចច្នៃអាវយឺតទៅជាស្ទីលទាន់សម័យជាមួយគន្លឹះទាំង ៦ នេះ

  • 2020-04-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថិតនៅក្នុងរដូវក្តៅនេះ មិត្តនារីភាគច្រើនប្រហែលជាចូលចិត្តអាវយឺតទឺនុយជាមួយ​ខោខូវប៊យឬខោ​សាច់​ក្រ​ណាត់។ អាវយឺតភាគច្រើនសឹងតែមានក្នុងទូររបស់មិត្តនារីហើយ មិនថាពណ៌អ្វីឡើយ។ យ៉ាងណា​មិញអាវ​យឺត​អាច​នឹងមើលមកឡូយទាន់សម័យបើអ្នកចេះច្នៃជាមួយនឹង​សម្លៀកបំពាក់​ផ្សេងៗទៀតឲ្យត្រឹមត្រូវ។ ដូ​ច្នោះ ថ្ងៃនេះប្រិយមិត្តកញ្ញានឹងបានដឹងពី ៦ គន្លឹះច្នៃអាវយឺតឲ្យកាន់​តែស្រស់ស្អាត​ជាមួយ​សម្លៀក​បំពាក់​ដទៃ​ដោយ​រួមមាន៖

អាវយឺត + ខោខូវប៊យ

ចំពោះស្ទលនេះ ភាគច្រើនមិត្តនារីៗចូលចិត្តណាស់មិនថាទៅសាលារៀន ទៅធ្វើការ ឬនៅផ្ទះទេ អ្នកអាចពាក់អាវយឺតបានតាមចិត្ត។

រូបតំណាង

**អាវយឺត + អាវក្រៅខ្លី**

ចំពោះស្ទីលនេះវិញ មានការពេញនិយមច្រើនដោយសារតែមើលមកគឺដូចស្ទីលកូរ៉េអញ្ចឹង។ យុវវ័យភាគច្រើនចូលចិត្តពាក់អាវវែងៗហើយមានខោខ្លីត្រឹមអាវតែម្តង។

រូបតំណាង

អាវយឺត + ខោចង្កេះវែង

រីឯស្ទីលនេះវិញ ជាធម្មតាគេពាក់សម្រាប់បុគ្គលិកធ្វើការតាមក្រុមហ៊ុននានា តែសិស្សសាលាក៏អាចស្លៀកបែបនេះបានដែរ។

រូបតំណាង

អាវយឺត + ខោកីឡា

ចំណែកឈុតនេះវិញ នៅពេលម៉ោងកីឡានៅសាលាម្តងៗ អ្នកប្រហែលជាធ្លាប់ស្លៀកហើយមើលទៅព្រោះគេអាចទឺនុយជាមួយខោកីឡាវែងក៏បាន ខ្លីក៏បាន តាមចំណូលចិត្ត។

រូបតំណាង

អាវយឺត + សំពត់

ចំណែកឯស្ទីលនេះវិញ មិត្តនារីមិនតិចឡើយនិយមស្លៀក អាវយឺតទឺនុយជាមួយសំពត់ខូវប៊យខ្លី ឬសំពត់ក្រណាតខ្លី វែងតាមចំណូលចិត្ត។

រូបតំណាង

អាវយឺត + អៀមក្រៅ

ចំពោះស្ទីលចុងក្រោយនេះគឺ អាវយឺតជាមួយអៀមក្រៅ។ ស្ទីលនេះមានការពេញនិយមខ្លាំងនៅប្រទេសកូរ៉េដោយភាគច្រើនគេពាក់អាវយឺតពីខាងក្នុង។

រូបតំណាង

យ៉ាងម៉េចដែរ បន្ទាប់ពីដឹង ៦ ល្បិចច្នៃអាវយឺតហើយនោះ? ប្រសិនបើអ្នកមានគំនិតច្នៃបន្ថែមលើសនេះអាចចូល comment នៅខាងក្រោមអត្ថបទបានណា៎!

រូបភាព៖ Pinterest

ចុចអានបន្ត៖

ឈុតខោអាវស្អាតៗស្រួលខ្លួន ពាក់បានទាំងនៅផ្ទះនិងចេញទៅខាងក្រៅ

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម