មូលហេតុ​ ៧ យ៉ាង ​​​មនុស្ស​ធំ​គួរ​រៀន​អនុវត្ត​ "ការ​គិត​ដូច​កូន​ក្មេង​"អាយុ​ ៧​ ឆ្នាំ

  • 2020-04-21 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​គិត​ថា​ចង់​ក្លាយ​ជា​កូន​ក្មេង​ម្ដង​ទៀត​ទេ បើ​សិន​ជា​អាច? ជា​ពិសេស ពេល​ជួប​ឧបសគ្គ ឬ​ រឿង​ស្មុគស្មាញ​ច្រើន​ក្នុង​ជីវិត អ្វី​ដែល​គិត​មុន​គេ​គឺ​ កាល​ពេល​នៅ​ជា​កុមារ​គឺ​ស្រួល​ខ្លាំង​ណាស់ សប្បាយ​ក៏​សប្បាយ រំភើប​ក៏​រំភើប មួយ​ថ្ងៃ​ៗ​គិត​តែ​រឿង​រីករាយ មិន​ដែល​ខ្វល់ខ្វាយ​ច្រើន​ដូច​ពេល​ធំ​ដឹង​ក្ដី​សោះ។

ដឹង​អត់? អ្នក​អាច​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្រស់​បំព្រង​ និង រីករាយ​ឡើង​វិញ​បាន​​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ការ​គិត​របស់​កូន​ក្មេង។ តោះ!​ មក​ដឹង​ពី​មូលហេតុ​ទាំង ៧ ដែល​គំនិត​របស់​ក្មេង ៧ ឆ្នាំ អាច​ធ្វើ​ឲ្យ​ជីវិត​មាន​ក្ដី​សុខ​ជាង​មុន៖

រូបតំណាង

**១. ពួក​គេ​មិន​ដែល​ខ្វល់​ពី​ទស្សនៈ​អ្នក​ដទៃ៖** អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​កូន​ក្មេង​ហ៊ាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​មនុស្ស​ធំ​គ្មាន​ថ្ងៃ​ធ្វើ​បាន? ងាយៗ! ពី​ព្រោះ​ ពួកគេ​មិន​បាន​គិត​ពី​ទស្សនៈ​របស់​អ្នក​ដទៃ​មក​កាន់​ខ្លួន​ឡើយ សំខាន់​គឺ​ពួក​គេ​បាន​ធ្វើ​នូវ​អ្វី​ដែល​គេ​សប្បាយ​ចិត្ត​ ពោល​គឺ​យក​ក្ដី​សុខ​របស់​ខ្លួន​ដាក់​មុន​អ្វីៗ​ទាំង​អស់។

២. ពួក​គេ​ចេះ​ឆ្ងល់​និង​ស្វែង​រក​ចម្លើយ៖ ​មូល​ហេតុ​ដែល​កូន​ក្មេង​ចូលចិត្ត​សួរ​ច្រើន គឺ​ព្រោះ​ពួក​គេ​ចង់​ដឹង​ចង់​ឭ​នូវ​ដែល​ពួក​គេ​មិន​ច្បាស់ ឬ មិន​យល់ ដោយ​មិន​តាំង​ខ្លួន​ជា​អ្នក​ចេះ​ឡើយ។ រីឯ​មនុស្ស​ធំ ពេល​ខ្លះ​មិន​សូវ​ហ៊ាន​សួរ ឬ បង្ហាញ​ថា​ខ្លួន​មិន​យល់​នោះ​ទេ ព្រោះ​គិត​ពី​មុខ​មាត់​ជា​ធំ។​​

រូបតំណាង

៣. ពួក​គេ​និយាយ​ត្រង់៖ ជា​ការ​ពិត កូន​ក្មេង​មិន​ចេះ​រក​លេស ភូតភរ​កុហក ឬ លាក់​បាំង​អ្វី​ឡើយ ហើយ ច្រើន​តែ​និយាយ​ត្រង់ៗ​តែ​ម្ដង។ នេះ​ក៏​ជា​ចំណុច​មួយ​សំខាន់​ដែល​មនុស្ស​ធំ​ដឹង​ក្ដី ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​ ហើយ គួរ​យក​គំរូ​តាម​កូន​ក្មេង​​ដែរ។

៤. ពួក​គេ​មិន​ខ្លាច​នឹង​យំ៖ យោង​តាម​ការ​ស្រាវជ្រាវ​ ការ​យំ​គឺ​ជា​វិធីសាស្រ្ដ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចេញ​នូវ​អារម្មណ៍​តឹង​តែង និង ភាព​ឈឺចាប់​ក្នុង​ចិត្ត។ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ និង កម្រិត​ស្រេ្តស​នៅ​ក្នុង​អរម៉ូន​នៃ​រាង​កាយ។ ដូច្នេះ​ហើយ យើង​ឃើញ​ថា​ ក្រោយ​ពេល​យំ​ កុមារ​នឹង​ត្រឡប់​មក​សភាព​ធម្មតា​វិញ​បាន​យ៉ាង​លឿន។ ឯ​មនុស្ស​ធំ​ច្រើន​តែ​បៀម​ទុក្ខ​ និង ភាព​ស្មុគស្មាញ​ មិន​ហ៊ាន​បញ្ចេញ​មក​ក្រៅ នោះ​ហើយ​ទើប​ជីវិត​កាន់​តែ​ដុនដាប​ និង គ្មាន​ភាព​ធូរស្រាល។ ​

រូបតំណាង

៥. ពួក​គេ​មិន​ចេះ​គុំកួន៖ ក្មេង​មាន​ការ​ចងចាំ​រយៈ​ពេល​ខ្លី​ ហើយ​ក៏​ជា​រឿង​ដែល​ល្អ​ម្យ៉ាង​ដែរ​សម្រាប់​ពួកគេ​។ បើ​មនុស្ស​ធំ​ដឹង​ក្ដី​ អាច​រៀន​បោះ​ចោល​នូវ​អារម្មណ៍​គុំកួន ឬ ក្នក់​ចិត្ត​បាន​ខ្លះ​ នោះ​អ្នក​នឹង​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ​​​​

៦. ពួក​គេ​ចូលចិត្ត​រៀន​សូត្រ​អ្វី​ដែល​ថ្មី៖ ចំណុច​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ទៀត​របស់​កូន​ក្មេង​គឺ​ ពួកគេ​ចូល​ចិត្ត​ចង់​រៀន​អ្វី​ដែល​ថ្មី​​និង ធ្វើ​អ្វី​ប្លែកៗ​ដែល​ពួក​គេ​មិន​ដែល​ធ្វើ​ពី​មុន។

រូបតំណាង

៧. ពួក​គេ​មិន​ងាយ​រាថយ៖ អ្នក​ដែល​ឃើញ​ពេលកុមារ​រៀន​ជិះ​កង់​ទេ? ពេល​ចាប់​ផ្ដើម​​រៀន​ដំបូង មិន​ថា​ដួល​ប៉ុន្មាន​ដង គឺ​ពួក​គេ​តែង​ងើប​មក​វិញ​ហើយ​បន្ត​ការ​ជិះ​ទៅ​មុខ​រហូត​ដល់​លែង​ដួល​ ហើយចេះ​ជិះ​ស្ទាត់។ នេះ​ហើយ​ជា​ចំណុច​ដែល​បង្ហាញ​ពី​ភាព​តស៊ូ មិន​ងាយ​ចុះ​ចាញ់​របស់​កូន​ក្មេង ហើយ​ពួក​គេ​ក៏​មិន​ខ្លាច​នឹង​ភាព​បរាជ័យ​នោះ​ដែរ ដរាប​ណា​មាន​កម្លាំង​ចិត្ត​​បន្ត​ទៅ​មុខ៕​

រូបតំណាង

ចុចអានបន្ត៖ អវយវៈ​ដែល​អ្នកសម្អាត​មុន​គេ ពេល​ងូត​ទឹក​ អាច​បង្ហាញ​ពី​អត្តចរិត​របស់​អ្នក​បាន​យ៉ាង​ច្បាស់

ប្រភព៖ Mentalfloss ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម