មនុស្ស​ស្រី​កើត​ខែ​មេសា​មិន​សូវ​ស្អាត​ តែ​មាន​លក្ខណៈ​ពិសេស​ច្រើន​ដល់​ម្ល៉ឹង

  • 2020-04-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​គឺ​ជា​នារី​ដែល​កើត​ក្នុង​ខែ​មេសា​ អ្នក​គឺ​ជា​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​មាន​ភាព​ស្រស់​បំព្រង​។​ នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​កើត​ក្នុង​ខែ​នេះ​ អ្នក​នឹង​មិន​អផ្សុក​ឡើយ​។​

រូបតំណាង

អ្នក​នឹង​មិន​ងងុយ​គេង​ទេ​ពេល​នៅ​ជិត​នាង​ ទោះ​បី​នាង​មិន​សូវ​ស្អាត​ តែ​នាង​មាន​ភាព​ទាក់​ទាញ​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​គ្រាន់​តែ​ជួប​ម្ដង​ទៅ​ពីរ​ដង​ក៏​ដោយ​ ហើយ​នឹង​លង់​នឹង​អ្វី​ដែល​ជា​ភាព​ពិត​របស់​នាង​។​ នារី​បែប​នោះ​ភាគ​ច្រើន​កើត​ក្នុង​ខែ​​ មេសា​។​

រូបតំណាង

នារី​ដែល​កើត​ក្នុង​ខែ​​មេសា​ ទាំង​អត្តចរិត​និង​រូបរាង​ខាង​ក្រៅ​ត្រូវ​បាន​ជះ​ឥទ្ធិពល​ពី​តារានិករ​ចំនួន​ ២​ គឺ​ Aries (២១ មីនា ដល់ ១៩ មេសា)​ និង​ Taurus (២០ មេសា ដល់ ២០ ឧសភា)។​ សញ្ញា​នៃ​ឆ្នាំ​ទាំង​ពីរ​នេះ​មិន​មាន​រូប​សម្បត្តិ​​ល្អ​ឥត​ខ្ចោះ​ទេ​ ប៉ុន្តែ​មាន​មន្ត​ស្នេហ៍​តាម​​របៀប​ផ្សេង​។មនុស្ស​ស្រី​ដែល​កើត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​មាន​ភ្នែក​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ មាន​រោម​ភ្នែក​វែង​ៗ​ ហើយ​ទន់​ភ្លន់​ ភ្នែក​របស់​គេ​មាន​ភាព​ស្រស់​ថ្លា ដូច្នេះ​ហើយ​នៅ​ពេល​មាន​នរណា​ម្នាក់​សម្លឹង​នាង​ នាង​អាច​ឆក់​យក​ព្រលឹង​របស់​អ្នក​បាន​។ ចំណែក​នារី​ដែល​កើត​នៅ​ចុង​ខែ​មេសា​ នាង​ត្រូវ​បាន​បង្កើត​មក​ជា​មួយ​នឹង​បបូរមាត់​ដ៏​ស្រស់​ស្អាត​ និង​សក់​រលោង​ស្អាត​ ដែល​ធ្វើ​មនុស្ស​គ្រប់​គ្នា​ចង់​តែ​ប៉ះ​។​

រឿង​ពិសេស​ផ្សេង​ទៀត​ចំពោះ​ការ​ជ្រើស​រើស​សម្លៀក​បំពាក់​របស់​មនុស្ស​ស្រី​កើត​ក្នុង​ខែ​មេសា​ជា​រឿយ​ៗ​គឺ​មាន​ភាព​ប្រណិត​។​ ជួន​កាល​ទៀត​នាង​ចូល​ចិត្ត​ស្លៀក​ពាក់​ធម្មតា​ៗ​ដូច​ជា​ខោ​ខូវប៊យ​ជា​ដើម​​។​

រូបតំណាង

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ មនុស្ស​ស្រី​ដែល​កើត​ក្នុង​ខែ​មេសា​ជា​នារី​ដែល​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់​រូប​។​ ទី​ចំណាប់​អារម្មណ៍​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ ការ​ដែល​មាន​អត្តចរិត​បែប​ឯករាជ្យ​ ភាព​រឹង​មាំ​ដែល​តែង​តែ​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ដែល​ចូល​មក​ទាំង​អស់។​ បើ​អ្នក​ចូល​ចិត្ត​អាន​រឿង​ស្នេហា​ អ្នក​អាច​ប្រៀប​នារី​ដែល​កើត​ក្នុង​ខែ​មេសា​ទៅ​នឹង​តួ​អង្គ​ស្រី​ក្នុង​រឿង​បាន​។

ទោះ​បី​ជា​យ៉ាង​ណា​ក្នុង​ចិត្ត​របស់​នាង​គឺ​ពោរពេញ​ទៅ​ដោយ​ព្យុះ​ភ្លៀង​ជា​ច្រើន​ ព្រោះ​នាង​មាន​ជំនាញ​ខាង​លាក់​អារម្មណ៍​ខ្លួន​ឯង​ពី​​ភ្នែក​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​។​ អ្នក​នឹង​កម្រ​ឃើញ​នាង​យំ​ណាស់​ ។​ នារី​ដែល​កើត​ខែ​មេសា​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ប្រុស​ដែល​មិន​សូវ​ចេះ​លួង​ និង​អ្នក​ដែល​ធុញ​ទ្រាន់​នឹង​នារី​ដែល​តែង​តែ​ប្រើ​ទឹក​ភ្នែក​រាល់​ថ្ងៃ​។

រូបតំណាង

ក្នុង​រឿង​ស្នេហា​វិញ​ មនុស្ស​ស្រី​កើត​ក្នុង​ខែ​នេះ​​ គឺ​ស្មោះ​ត្រង់​ជា​មួយ​នឹង​អ្នក​ដែល​នាង​បាន​ជ្រើស​យក​ណាស់​ នាង​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​ផ្អែម​ល្ហែម​ នាង​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​នៅ​ជុំ​វិញ​អ្នក​មាន​ភាព​ស្រស់​បំព្រង​។​ នាង​នឹង​ធ្វើ​ឲ្យ​អ្នក​រំភើប​ហើយ​ចង់​កាន់​ដៃ​អ្នក​រហូត​ទៅ​ និង​មិន​ចង់​ឲ្យ​នាង​ចាក​ចេញ​ទៅ​ណា​ទេ​។

ព្យាយាម​ស្វែង​រក​នារី​ដែល​លះបង់​ដើម្បី​ការងារ ស្មោះ​ត្រង់​នឹង​ស្នេហា​ មាន​ចំណេះ​ដឹង​ ចេះ​និយាយ​កំប្លែង​ និង​មាន​មន្ត​ស្នេហ៍​ ទោះ​បី​រូប​រាង​ខាង​ក្រៅ​មិន​លេច​ធ្លោ​ តែ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ម្ចាស់​បេះ​ដូង​នាង​ច្រើន​។​ សម្រស់​អាច​នឹង​បាត់​បង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ តែ​បើ​អ្នក​ជ្រើស​រើស​ស្រលាញ់​មនុស្ស​ស្រី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អ្នក​នឹង​កើត​មាន​ចិត្ត​រំភើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

ចុចអាន៖ ​អ្នក​​​កើត​​​​​​​​​ឆ្នាំ​ទាំង​​ ​​​៣​ នេះ ​​ហត់​​នឿយ​​​​លំបាក​​​បន្តិច​​ ប៉ុន្តែ​​នឹង​ទទួល​​​​​ជោគជ័យ​​​​ធំ​​ក្នុង​​​​​ឆ្នាំ​​​​២០១៩

ប្រភព៖ bestie ប្រែសម្រួល៖ ឃួន សូលីកា

អត្ថបទពេញនិយម