លាងចានឆ្នាំងមិនខូចដៃ គួររក្សាទុកទឹកអង្ករនៅផ្ទះបាយជាប្រចាំ

  • 2020-04-20 20:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រៅ​ពី​ជួយ​ដល់​សម្រស់​ ទឹក​អង្ករ​មាន​គុណ​សម្បត្តិ​លើស​ពី​ទឹក​ធម្មតា​ដែល​ស្ត្រី​មេផ្ទះ​គ្រប់​រូប​គួររក្សា​ទុក​នៅផ្ទះ​បាយ​ជា​ប្រចាំ​។ ​តទៅ​នេះ​ ​កញ្ញា​សូម​​រៀប​រាប់​ពី​អត្ថប្រយោជន៍​នៃ​ទឹក​​​អង្ករ​​លាង​សម្អាត​បន្លែ​ត្រី​សាច់​ និងរបស់​របរ​​ជា​ច្រើន​មុខ​ដូច​ជា​៖

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

​​ ១. ​​លាង​សម្អាត​នូវ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លើ​បន្លែ​​

នៅ​លើ​ផ្ទៃ​ក្រៅ​នៃ​បន្លែ ផ្លែឈើ តែង​មាន​ជាប់​នូវ​ថ្នាំ​សម្លាប់​សត្វល្អិត អ្នក​យក​វា​ទៅ​ត្រាំ​មួយសន្ទុះ​ក្នុង​ទឹក​អង្ករ រួច​លាង​ជាមួយ​ទឹក​ធម្មតា​នោះ​វា​ជួយ​បំបាត់​ចោល​សារធាតុពុល​ទាំង បាន​យ៉ាង​ល្អ ។​

២. លាង​សម្អាត​ចាន ឆ្នាំង​ជាប់​ខ្លាញ់​​

ចាន​ឆ្នាំង​​ជាប់​ខ្លាញ់ ក៏​អ្នក​អាច​យក​ទឹក​អង្ករ មក​លាង​សម្អាត​បាន​ផង​ដែរ​ ណាមួយ​​​វា​ក៏​​គ្មាន​​ជា​សារធាតុ​គីមី​កាត់ អាច​បង្ក​បញ្ហា​ចំពោះ​ដៃ​អ្នក។

​៣. លាង​សម្អាត​ក្លិន​ឆ្អាប​

​ចំណុច​ពិសេស​ជាង​គេ​ ទឹក​អង្ករ​អាច​កាត់​បន្ថយ​ជាតិ​រំអិល​ និង​ក្លិន​ឆ្អាប។ គេ​តែង​ទុក​ទឹក​អង្ករ​លាង​សម្អាត​ត្រី​ ដោយ​ត្រាំ​ទុក​រយៈ​ពេល​១៥នាទី។ ​ ជាង​នេះ​ទៀត​ អ្នក​ក៏​សម្អាត​ក្លិន​ជ្រុញ ​កាំបិត ​ក្រោយ​ពេល​ធ្វើ​ត្រី​ពិត​ជា​ឆ្អាប​ ដោយ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​អង្ករ រួច​ថែម​អំបិល​បន្តិច​ចូល ​ទុក​មួយ​សន្ទុះ​​សឹម​លាង​ទឹក​ធម្មតា​ជា​ការ​ស្រេច ។​

​ដូចនេះ​ សូម​រក្សា​ទុក​ទឹក​អង្ករ​ឲ្យ​បាន​ជា​ប្រចាំ​ ដើម្បី​បំបាត់​ក្លិន​​ឆ្អាប​ លែង​មាន​ក្នុង​ផ្ទះ​បាយ​ ។​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ប្រភព៖ Tipsmake ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម